ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើអស់​និស្ស័យ! ចូរកុំព្យាយាម​​ចាប់​កំហុស​គ្នា…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចោទប្រកាន់​ប្រពន្ធ​ខ្លួន​ថា នាង​បាន​ផិតក្បត់​លួច​មាន​ស្នេហា​ជាមួយ​​បុរស​​ម្នាក់​ទៀត ដែល​ជា​កម្មករ​រោង​ចក្រ​កាត់ដេរ​ជាមួយ​គ្នា ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចោទប្រកាន់​ប្រពន្ធ​ខ្លួន​ថា នាង​បាន​ផិតក្បត់​លួច​មាន​ស្នេហា​ជាមួយ​​បុរស​​ម្នាក់​ទៀត ដែល​ជា​កម្មករ​រោង​ចក្រ​កាត់ដេរ​ជាមួយ​គ្នា ។ 

ការ​ផ្ទុះ​កំហឹង​នេះ គឺដោយសារ​​ប្តី​បាន​ទាន់​ប្រពន្ធ​ខ្លួន​ កំពុងស្ថិត​ក្នុង​បន្ទប់​ជួល​ជាមួយ​បុរស​នោះ ​ទើប​​​កំហឹង​ពុះកញ្ជ្រោលកាន់តែខ្លាំង ហើយ​បាន​យក​សោ​ចាក់​ពី​ក្រៅ និង​ស្រែក​ឡូឡា​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ព្រមទាំង​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ ចុះ​ទៅ​​ឃាត់ខ្លួន ដែល​ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ទី​១៩ មីនា ស្ថិត​​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ជា​ប្តី​មានឈ្មោះ​ម៉​ម សំណាង អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​ព្រៃ​ទា ។ រី​ឯ​ប្រពន្ធ​ឈ្មោះ​វី ធីតា អាយុ​ប្រហែល​២៣​ឆ្នាំ ជា​កម្មការិនី និង​បុរស​ម្នាក់​ទៀត​ជាប់​សង្ស័យ​ជា​សហាយ ឈ្មោះ​សិ​ក ធឿ​ន អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង សង្កាត់​ភ្លើង​ឆេះ​ទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​ជា​ប្ដី​បាន​ប្រាប់​នគរបាល​ថា ខ្លួន​និង​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​គ្នា​តាម​ច្បាប់​ត្រឹមត្រូវ និង​បង្កើត​បានកូន​ប្រុស​ម្នាក់ ដោយ​យ​ខ្លួន​បាន​ធ្វើ​ការងារ​ផ្សេង ។ ចំណែក​ប្រពន្ធ និង​ជនសង្ស័យ ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ជាមួយ​គ្នា ។ ហើយ​អ្នក​ទាំង​ពីរ​បាន​មាន​ទំ​នក់​ទំនង​ស្នេហា​ជាមួយ​គ្នា​យូរ​មក​ហើយ ដោយ​អ្នកធ្វើការ​ជាមួយ​ពួក​គេ​បាន​លួច​ខ្សឹប​ប្រាប់​ខ្លួន​រហូត​មក​ដែរ ពី​រឿង​ដែល​ពួក​គេ​ទាក់ទង​គ្នា​នោះ ។ ប៉ុន្តែ​ខ្លួន​មិន​បាន​ជឿ​នោះ​ឡើយ ព្រោះតែ​មានការ​ទុកចិត្ត​ប្រពន្ធ​ខ្លាំង​ពេក ហើយ​នៅ​ពេល​សួរនាំ​នាង​តែងតែ​និយាយ​ថា នាង​និង​ជន​នោះ គឺ​គ្រាន់តែ​ជា​មិត្តភក្ដិ​នឹង​គ្នា​តែ​ប៉ុណ្ណោះ គ្មាន​អ្វី​ផ្សេង​ក្រៅពី​នេះ​ទៀត​ឡើយ ទើប​ខ្លួន​ចេះ​តែ​ធ្វើ​ព្រងើយ​កន្តើយ​រហូត​មក ។

មិនតែ​ប៉ុណ្ណោះ ខ្លួន​ធ្វើការ​នៅ​ឆ្ងាយ​ពី​ប្រពន្ធ​ផង មិនសូវ​បាន​តាម ដាន​នោះ​ទេ ចំណែក​ជនសង្ស័យ​តែងតែ​ដឹក​ប្រពន្ធ​ខ្លួន ទាំង​ចេញពី​ធ្វើការ​និង​ទាំង​ទៅ​ធ្វើការ​រៀងរាល់ថ្ងៃ​ថែម ទៀត​ផង​។ ដោយឡែក ស្ត្រី​ជា​ប្រពន្ធ​ក៏​បានឱ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​បន្ទប់​​នោះ គឺ​មាន​គ្នា​ដល់​ទៅ​៣​នាក់ មិនមែន​មាន​តែ​២​នាក់​នោះឡើយ ។

ទោះជា​បែប​នេះ​ក្ដី បុរសជាប្ដី និងជាស្ត្រីជា​​ប្រពន្ធ​ នៅ​តែ​ចោទប្រកាន់​គ្នា​​ដដែល ។ នគរបាល​បាន​និយាយ​ថា ​អ្នក​ទាំង​ពីរ​មាន​បំណង​​​លែងលះ​គ្នា ដោយ​ម្ខាង​ៗ​សុទ្ធតែ​និយាយ​ថា បើ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត នាំ​តែ​មាន​ភាព​អាម៉ាស់​និង​គ្មាន​សុភមង្គល​ឡើយ ។