ខំគេចពីទឹកស្អុយ បែរជាបុកគ្នាប្រាវ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងយ៉ាងលឿនបើកគេចទឹកស្អុយដក់តាមផ្លូវកក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងយ៉ាងលឿនបើកគេចទឹកស្អុយដក់តាមផ្លូវកក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងយ៉ាងលឿនបើកគេចទឹកស្អុយដក់តាមផ្លូវកក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ផ្លូវបេតុភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីពីកន្លែងកើតហេតុគេឃើញម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FO-5879 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវបេតុងភូមិត្រពាំងទា ក្នុងទិសដៅពីកើតទៅលិច ចំណែកបុរសម្នាក់ទៀតជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ជិះក្នុងទិសបញ្ច្រាស់គ្នា ខណៈមកដល់ចំណុចកើតហេតុម៉ូតូហុងដាឌ្រីមបានបើកគេចទឹកស្អុយដក់នៅកណ្តាលផ្លូវ ក៏ជ្រុលទៅបុកម៉ូតូវីវ៉ាពេញទំហឹង បណ្តាលអ្នកជិះម៉ូតូទាំង២គ្រឿងរងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូហុងដាឌ្រីមដែលបង្កបាក់ខ្នងខាងមុខខ្ទេច។ ភ្លាមៗនោះភាគីរងរបួសខាងម៉ូតូឌ្រីមត្រូវបានបងប្អូនយកទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែកជនរងគ្រោះម៉ូតូវីវ៉ាត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនផងដែរ ។
ប្រជាពលរដ្ឋនៅចំណុចកើតហេតុទៅលើបានរិះគន់ទៅលើអាជ្ញាធរសង្កាត់ត្រពាំងក្រសាំងយ៉ាងខ្លាំង ព្រោះនៅរដូវប្រាំងក៏មានទឹកលិចផ្លូវដែរ ហើយទឹកនៅលើផ្លូវខាងលើមិនមែនជាទឹកធម្មតាទេ គឺទឹកស្អុយដែលបង្ហូរចេញពីរោងចក្រស្បែកជើងជាប់នៅកន្លែងកើតហេតុ។
ប្រជាពលរដ្ឋបានបន្តទៀតថា ប្រព័ន្ធបង្ហូរទឹកនៅភូមិកើតហេតុខាងលើ ប្រមាណមួយឆ្នាំមុនឃើញមានក្រុមហ៊ុនរៀបចំធ្វើប្រព័ន្ធបង្ហូរទឹកដែរ តែតម្រូវឱ្យប្រជាជនចេញថ្លៃលូនៅមុខផ្ទះដោយតម្លៃថ្លៃពេក ហើយប្រជាជនមួយចំនួនមានលិទ្ធភាព ហើយខ្លះទៀតមិនមានលិទ្ធភាពក៏បង្កឱ្យរាំងស្ទះជិតមួយឆ្នាំមិនមានតំណោះស្រាយទេ ព្រមទាំងប្រព័ន្ធលូបង្ហូរទឹកដែលធ្វើហើយមិនមានប្រព័ន្ធបង្ហូរទឹកចេញ ដោយសារខាងផែស្ងួតមិនឱ្យទម្លុះប្រព័ន្ធទឹកចូលក្នុងប្រព័ន្ធលូធំ។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យអស់ រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំការដោះស្រាយ ៕
ចែករំលែកព័តមាននេះ