ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1​ដៃ​បែក​ចង្កា និង​បែក​កញ្ចក់​រថយន្ត ហើយ​អស់​200​ដុល្លារ​ទៀត​ដោយសារ​តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​កៀរ​ម៉ូតូ​ដួល​រង​របួសស្រាល​ហើយ​បើក​រត់​បាន​៥០​ម៉ែត្រ​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង​ទៅ​មុខ​លែង​ត្រូវ​ប្រជាពលរដ្ឋ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​កៀរ​ម៉ូតូ​ដួល​រង​របួសស្រាល​ហើយ​បើក​រត់​បាន​៥០​ម៉ែត្រ​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង​ទៅ​មុខ​លែង​ត្រូវ​ប្រជាពលរដ្ឋ និង​អ្នក​ជន​រង​គ្រោះ​ឃាត់​បាន​ឈ្លោះប្រកែក​គ្នា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខឹង​ដាក់​មួយ​ដៃ​បែក​ចង្កា និង​បែក​កញ្ចក់​រថយន្ត​ទើប​សង​សំណង​200​ដុល្លារ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៤៧ នៅ​ចំណុច​ជិត​សណ្ឋាគារ​កា​សា ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា Moove ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-9203 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បើករថយន្ត​បង្ក​ម៉ាក CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2M0786 បើក​តាម​បណ្តោយ​ផ្លូវ​៤៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ស្រវឹងស្រា​បាន​បើក​នៅ​កណ្តាលផ្លូវ​មិន​បាន​ប្រយ័ត្ន​ក៏​កៀរ​ម៉ូតូ បណ្តាល​ឱ្យ​ដួល សំណាងល្អ​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​អី​នោះ​ទេ គ្រាន់តែ​ខូចខាត​ម៉ូតូ​បែក​ក្បាំង​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ភ្លាម​ៗ​នោះ​ដែល​រថយន្ត​បង្ក​បើក​រត់​បាន​50​ម៉ែត្រ​បាន​បែក​កង់​មុខ​ខាងឆ្វេង​ត្រូវ​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​ឃាត់​បាន ស្រាប់តែ​ម្ចាស់​រថយន្ត​ចុះ​មក​ពីលើ​រថយន្ត​មិន​បាន​សំរួល​សង​ជាមួយ​ជន​រង​គ្រោះ​នោះ​ទេ បាន​ឈ្លោះប្រកែក​ជាមួយ​ប្រជាពលរដ្ឋ​ដែល​គេ​ជួយ​ឃាត់​ទៀត​ត្រូវ​ប្រជាពលរដ្ឋ​វាយ​បណ្តាល​ឱ្យ​បែក​ចង្កា និង​បែក​កញ្ចក់​រថយន្ត​ខាងឆ្វេង​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​រួម​នឹង​ចរាចរណ៍​ខណ្ឌដូនពេញ​បាន​សម្របសម្រួល​ជាមួយ​រថយន្ត​រង​គ្រោះ​បាន​មួយសន្ទុះ​ក្រោយមក​សាច់ញាតិ​ខាង​រថយន្ត​បង្ក​បាន​មក​ដល់​ព្រម​សង​ទៅ​ឱ្យ​ខាង​ម៉ូតូ​រង​គ្រោះ​ចំនួន​200​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕