ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

14​ប្រទេស​ចាប់ផ្តើម​ចរចា​នៅ​ឈី​លី​លើ​កិច្ចព្រមព្រៀង TPP

7 ឆ្នាំ មុន

ប្រទេស​ឈី​លី ៖ រដ្ឋមន្ត្រី​និង​មន្ត្រី​តំណាង​ប្រទេស​ចំនួន​១២​ដែល​បរាជ័យ​ក្នុង​ការ​សម្រេច​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​(TPP) រួម​មួយ​នឹង​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង បាន​ចាប់ផ្តើម​ចរចា​លើ​កិច្ចព្រមព្រៀង​

ប្រទេស​ឈី​លី ៖ រដ្ឋមន្ត្រី​និង​មន្ត្រី​តំណាង​ប្រទេស​ចំនួន​១២​ដែល​បរាជ័យ​ក្នុង​ការ​សម្រេច​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​(TPP) រួម​មួយ​នឹង​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង បាន​ចាប់ផ្តើម​ចរចា​លើ​កិច្ចព្រមព្រៀង​សា​ជា​ថ្មី​នៅ​ប្រទេស​ឈី​លី កាលពី​ថ្ងៃ​អង្គារ កន្លង​ទៅ ប៉ុន្តែ​លទ្ធផល​នៃ​ការ​សម្រេចចិត្ត​លើ​កិច្ចព្រមព្រៀង​នេះ ហាក់​នៅ​មិន​ទាន់​ឃើញ​កោះ​ត្រើយ​នៅឡើយ ។

កិច្ចព្រមព្រៀង TPP​ដែល​រួម​មាន​៤០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​ត្រូវ​បាន​បោះបង់​ចោល​ដោយ​សហរដ្ឋអាមេរិក​បន្ទាប់​ពី​លោក​ប្រធានាធិបតី Donald Trump ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​នា​ខែមករា ដើមឆ្នាំ​នេះ ។

សម្រាប់​ប្រទេស​ឈី​លី ដែល​ជា​អ្នកគាំទ្រ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី និង​ជា​ប្រទេស​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​បាន​អញ្ជើញ​អ្នកតំណាង TPP មក​កាន់​ទីក្រុង Vina del Mar ដើម្បី​ព្យាយាម​ស្វែងរក​វិធី​ដើរទៅ​មុខ ។

ប៉ុន្តែ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​ចរចា​នេះ​គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​នៃ​ផ្លូវ​ដ៏​វែង និង​មិន​ប្រាកដប្រជា​នៅឡើយ​ទេ ។

មុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នេះ ឧត្តមមន្ត្រី​ប្រទេស​ជប៉ុន​ម្នាក់​បាន​ប្រជុំ​ទ្វេភាគី​ជាមួយនឹង​ប្រទេស​ឈី​លី រួម​ជាមួយនឹង​អ្នកតំណាង​ពី​ប្រទេស New Zealand និង​ប្រទេស​ធំ​ៗ​ចំនួន​៣​ទៀត​ក្នុង​TPP​។ ក្នុង​កិច្ចប្រជុំ​នោះ លោក Takao Ochi ដែល​ជា​ទេស​រដ្ឋមន្ត្រី​ក្នុង​ការិយាល័យ​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ពីសារ​សំខាន់​នៃ​កិច្ចព្រមព្រៀង​និង​ការ​សហការ​គ្នា​រវាង​ប្រទេស​ចូលរួម ។

ក្នុង​អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ប្រទេស​ឈី​លី​បាន​និយាយ​ថា ពួក​គេ​សង្ឃឹមថានឹង​មាន​កិច្ចប្រជុំ​បន្ថែម ។

សហរដ្ឋអាមេរិក​ត្រូវ​បាន​តំណាង​ដោយ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​ឈី​លី​។ ចំណែក​ប្រទេស​ចិន​បាន​បញ្ជូន​លោក Yin Hengmin ដែល​ជា​បេសកជន​របស់​ខ្លួន​សម្រាប់​អា​មេ​រិ​កឡា​ទី​ន ។

ទាំង​ប្រទេស​ចិន​និង​ឈី​លី បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​មិន​គ្រាន់តែ​ទាក់ទិន​ពី TPP ទេ​។ យ៉ាងណា​ក្តី អនាគត​នៃ​កិច្ចព្រមព្រៀង​នេះ​នៅ​តែ​បន្ត​ជា​ប្រធានបទ​សំខាន់​ជាងគេ​ក្នុង​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃនេះ ។

អ្វី​ដែល​អាច​ទៅ​រួច​រួម​មាន ការ​កែសម្រួល​ឡើង​វិញ​នូវ TPP ដោយ​មិន​មានការ​ចូលរួម​ពី​សហរដ្ឋអាមេរិក ឬ​សម្រេច​លើ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​យោគយល់​ក្នុង​តំបន់​(RCEP) វិញ ។

លោក Luis Videgaray រដ្ឋមន្ត្រី​ការ​បរទេស​របស់​ម៉ិ​ក​ស៊ិ​ក បាន​និយាយ​ថា ប្រទេស​ដែល​ចូលរួម​ក៏​អាច​នឹង​ប្រើប្រាស់ TPP ជា​ឈ្នាន់​សម្រាប់​កិច្ចព្រមព្រៀង​ទេ្វ​ភាគី​ថ្មី​ដែរ ។
យ៉ាងណា​ក្តី មន្ត្រី​ទាំងនោះ​បាន​និយាយ​ថា នៅ​តែ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បោះបង់​TPP ចោល ៕