ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាយ​ក្រឡាភ្លើង​ជា​ជំងឺ​បែប​អបិយ​ជំនឿ​ឬ?

7 ឆ្នាំ មុន

ជំងឺ​ព្រាយ​ក្រឡាភ្លើង ជា​ជំងឺ​កើតឡើង​ដោយសារ​កម្រិត​ជាតិ​វីតាមីន​នៅ​ក្នុង​ទឹកនោម​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​ហួស រួម​ទាំង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។ វា​កើតឡើង​ក្រោយ​ស្ត្រី​មាន​ផ្ទៃពោះ​បាន ២០​ស​ប្តា​ហ៍ ដែល​

ជំងឺ​ព្រាយ​ក្រឡាភ្លើង ជា​ជំងឺ​កើតឡើង​ដោយសារ​កម្រិត​ជាតិ​វីតាមីន​នៅ​ក្នុង​ទឹកនោម​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​ហួស រួម​ទាំង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។ វា​កើតឡើង​ក្រោយ​ស្ត្រី​មាន​ផ្ទៃពោះ​បាន ២០​ស​ប្តា​ហ៍ ដែល​ធ្លាប់​មាន​សម្ពាធ​ឈាម​ធម្មតា​។ កំណើន​ឡើង​នៃ​សម្ពាធ​ឈាម​តិច​បំផុត​អាច​ជា​អាការ​នៃ​ជំងឺ​ព្រាយ​ក្រឡាភ្លើង​ដែល​អាច​ក្លាយជា​បញ្ហា​ធ្ងន់​ចំពោះ​អ្នក និង​ទារក​របស់​អ្នក ។

ពាក្យ​ព្រាយ​ក្រឡាភ្លើង​នេះ​មិន​មាន​លក្ខណៈ​វិទ្យាសាស្ដ្រ​ទេ ។ ពាក្យ​នេះ​អាច​ធ្វើ​ឱ្យ​លោក​អ្នកមួយ​ចំនួន​គិតដល់​រឿង​អបិយ​ជំនឿ ប៉ុន្ដែ​ដោយសារ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខ្មែរ​យើង​មិន​ទាន់​រក​ពាក្យ​អ្វីមួយ​ជំនួស ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយ​យល់​ក៏​នៅ​តែ​បន្ដ​ប្រើ​ពាក្យ​នេះ​ដដែល ។

ព្រាយ​ក្រឡាភ្លើង គឺជា​ជំងឺ​មួយ​ដែល​ឧស្សាហ៍​ជួប​ប្រទះ ជា​ពិសេស​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូច​ជា​ប្រទេស​កម្ពុជា​យើង​ជាដើម ។ សឹងតែ​ទាំងអស់​របស់​ជំងឺ​នេះ គឺជា​ផលវិបាក​របស់​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមប្រៃ​ពេល​មាន​ផ្ទៃពោះ ។ មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​ឡើង​ឈាម និង​ទឹកនោមប្រៃ​នោះ គឺ​មក​ពី​វិបត្ដិ​នៃ​ការ​លូតលាស់​របស់​សុក ។

ចំពោះ​អាការ​នៃ​ជំងឺ​ព្រាយ​ក្រឡាភ្លើង​មាន​ដូច​ជា​៖ សម្ពាធ​ឈាម​ឡើង​ខ្ពស់​, ប្រូ​តេ​អុ​ី​ន​ច្រើន​ក្នុង​ទឹកនោម​, ឈឺក្បាល​ធ្ងន់​, មើល​មិនឃើញ​ស្រវាំងភ្នែក ឬ​ងាយ​នឹង​ចាញ់​ពន្លឺ​, ឈឺចាប់​ក្នុង​ពោះ ក្បែរ​ឆ្អឹងជំនីរ​ខាងស្តាំ​, នោម​ទាស់​, វិលមុខ​, ចង់​ក្អួត ឬ​ក្អួតចង្អោរ​, ឡើង​ទម្ងន់​០,៩​គីឡូ​ក្នុង​១​ស​ប្តា​ហ៍ ។ មាន​តែ​ការ​ពិនិត្យ​ផ្ទៃពោះ​ការ​វាស់​កម្រិត​ជាតិ​ស្ករ ឬ​ជាតិ​ប្រៃ​ក្នុង​ទឹកនោម​នៅ​ពេល​ពពោះ ព្រម​ជាមួយនឹង​ការ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ទេ​ទើប​ធានា​សុវត្ថិភាព​សម្រាប់​ការ​ការពារ​ជំងឺ​ព្រាយ​ក្រ​ទ្បា​ភ្លើង និង​ជំងឺ​ផ្សេង​ទៀត​ដែល​អាច​កើត​មាននៅ​ពេល​សម្រាល​បាន ៕