ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1​ថ្ងៃ​ដើរ​ជាង​1​គីឡូម៉ែត្រ​អាច​កាត់​បន្ថយ​ជំងឺ​បេះដូង

7 ឆ្នាំ មុន

ការ​ចំណាយ​ពេលវេលា​ច្រើន​ពេក​ក្នុង​ការ​អង្គុយ មាន​ផល​អវិជ្ជមាន​ចំពោះ​បេះដូង និង​ទំហំ​ចង្កេះ​របស់​អ្នក ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ ។ ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ពី​ការ​ទាក់ទង​រវាង

ការ​ចំណាយ​ពេលវេលា​ច្រើន​ពេក​ក្នុង​ការ​អង្គុយ មាន​ផល​អវិជ្ជមាន​ចំពោះ​បេះដូង និង​ទំហំ​ចង្កេះ​របស់​អ្នក ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ ។ ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ពី​ការ​ទាក់ទង​រវាង​ការងារ​ស្រណុក និង​ការ​កើន​ទំហំ​ចង្កេះ​ធំ​ជាង​មុន និង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃឈាម​បេះដូង ។

ដើម្បី​ជៀសវាង​គ្រោះថ្នាក់​នេះ អ្នក​គួរ​ដើរ​យ៉ាង​ហោច​ណាស់​១១​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ឬ​ចំណាយពេល​ប្រាំពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អង្គុយ រឺ​ឈរ​ឲ្យ​ត្រង់​ខ្លួន នេះ​បើ​យោង​តាម​អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើ​កម្មករ​ប្រៃសណីយ៍​ក្នុង​ទីក្រុង Glaswegian ដែល​មាន​សុខភាព​ល្អ​ចំនួន ១១១​នាក់ ត្រូវ​បាន​ឲ្យ​រស់នៅ​ដោយ​សុខ​ស្រួល ព្រមទាំង​មាន​អ្នក​ឃ្លាំមើល​សកម្មភាព​របស់​ពួក​គេ​ចំនួន​ប្រាំពីរ​ថ្ងៃ ។

មនុស្ស ៤៥​នាក់ ក្នុង​ចំណោម​អ្នកចូលរួម​ការ​សិក្សា​នោះ​ជា​អ្នកធ្វើការ​ក្នុង​ការិយាល័យ និង ៥៦​នាក់ ជា​អ្នក​ផ្ញើ​សំបុត្រ​ប្រៃសណីយ៍ ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​អន្តរជាតិ​ស្តី​ពី​ការ​ធាត់ ។

ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា អ្នក​ដែល​ធ្វើ​ការងារ​នៅ​នឹង​តុ​មាន​ទំហំ​ចង្កេះ​ធំ​ជាង​មុន ដែល​មាន​ទំហំ ៩៧​ស​.​ម បើ​ប្រៀបធៀប​ទៅ​នឹង​ទំហំ ៩៤​ស​.​ម និង​មានការ​ខុស​ឯក​តា BMI ចំនួន​មួយ ។

ពួក​គេ​ក៏​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃឈាម​បេះដូង ប្រហែល ២,២% បើ​ធៀប​ទៅ​នឹង ១,៦% ក្នុង​រយៈពេល​ជាង ១0​ឆ្នាំ ។

ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា ទំហំ​ចង្កេះ​នឹង​កើន​ពីរ​សង្ទីម៉ែត្រ រីឯ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​កើន 0,២% សម្រាប់​រាល់​ម៉ោង នៃ​ការ​អង្គុយ​នៅ​លើស​ពី​ប្រាំ​ម៉ោង។

លោក​វេជ្ជបណ្ឌិត William Tigbe នៃ Warwick Medical School នៅ​ឯ​សាកលវិទ្យាល័យ Warwick ដែល​បាន​ដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​បាន​និយាយ​ថា​៖ «​ការ​ចំណាយ​ពេលវេលា​យូរ​នៅ​ក្នុង​ឥរិយាបថ​សុខ​ស្រួល​មានការ​ទាក់ទង​ជាមួយ​ការ​កើន​ទំហំ​ចង្កេះ ទ្រី​គ្លី​សេរី​ដ (​ជាតិ​ខ្លាញ់​នៅ​ក្នុង​ឈាម​) និង​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ដែល​បញ្ហា​ទាំង​អស់នេះ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង ។

កត្តា​ហានិភ័យ​ទាំងនេះ​នឹង​មិន​មាន​ចំពោះ​អ្នក​ដែល​ដើរ​បាន​ជាង ១៥.000 ជំហាន​ក្នុង​មួយ​ថ្ងៃ ស្មើនឹង​ការ​ដើរ​បាន​ចម្ងាយ​ប្រមាណ​១១​គីឡូម៉ែត្រ ឬ​ចំណាយពេល​ប្រាំពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អង្គុយ រឺ​ឈរ​ឲ្យ​ត្រង់ ៕