ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូនតា​ខ្មែរ​ប្រើ​ខ្នាត​គន្លឹះ​អ្វី​សម្រាប់​កសាង​ប្រាសាទអង្គរវត្ត?

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ តារាសាស្ត្រ គឺជា​វិជ្ជា​មួយ​ដែល​គេ​ប្រើ​សម្រាប់​សិក្សា​អំពី​ផ្កាយ​នៅ​ក្នុង​ចក្រវាល មើល​ពី​ពេលវេលា ដំណើរ​គោចរ​របស់​ផ្កាយ ដោយ​ទាក់ទង​នឹង​ទិស រដូវ ពេល​និង​ម៉ោង​។ វិស័យ​នេះ​ត្រូវ​មនុស្ស

ខេត្តសៀមរាប ៖ តារាសាស្ត្រ គឺជា​វិជ្ជា​មួយ​ដែល​គេ​ប្រើ​សម្រាប់​សិក្សា​អំពី​ផ្កាយ​នៅ​ក្នុង​ចក្រវាល មើល​ពី​ពេលវេលា ដំណើរ​គោចរ​របស់​ផ្កាយ ដោយ​ទាក់ទង​នឹង​ទិស រដូវ ពេល​និង​ម៉ោង​។ វិស័យ​នេះ​ត្រូវ​មនុស្សយ​កមក​ប្រើប្រាស់ និង​ឈ្វេងយល់​ជា​យូរ​មក​ហើយ ជា​ពិសេស​អ្នកដំណើរ​នៅ​តាម​សមុទ្រ និង​វាល​ខ្សាច់ ដែល​ពឹង​លើ​វិជ្ជា​មួយ​នេះ​ជា​ចាំបាច់​សម្រាប់​រក​ទិស​តំបន់​។​លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​គ្រប់​ជាតិ​សាសន៍​មាន​ជំនឿ​ថា ដំណើរ​របស់​ផ្កាយ​នៅ​ក្នុង​ចក្រវាល​មាន​ឥទ្ធិពល​លើ​មនុស្ស​។ នា​សម័យ​បុរាណ​ជំនឿ​នេះ​មាន​ទំហំ​ធំធេង​ណាស់ ដូច​មាន​សំណង់​សាសនា បាន​សាង​មក​ជា​ភស្តុ​តាង​ស្រាប់​។

តើ​មាន​ឥទ្ធិពល សំខាន់​ៗ​អ្វីខ្លះ​នៃ​ដំណើរផ្កា​យមក​លើ​សំណង់​សាសនា​របស់​ខ្មែរ​នា​សម័យ​បុរាណ?
តើ​សំណង់​ប្រាសាទអង្គរវត្ត​មាន​ទាក់ទង​នឹង​វិស័យ​តារាសាស្ត្រ​នេះ​ដែរ​ឬទេ?

តាម​ពិត​ទៅ វិស័យ​តារាសាស្ត្រ មាន​ឥទ្ធិពល​លើ​ជីវភាព​រស់នៅ​របស់​មនុស្ស​តាំងពី​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន​។ គេ​តែង​រក​ហោ​ដើម្បី​ស្វែងរក​ជោគ​រាសី​ល្អ សម្រាប់​រៀបចំ​កិច្ច​ពិធី​អ្វីមួយ ឬ​សម្រាប់​សាង​សំណង់​អ្វីមួយ​ដែរ​។ មនុស្ស​តែង​ជឿ​ថា គ្រប់​ដំណើរ​ជីវិត​របស់​ខ្លួន តាំងពី​កើត​រហូត​ដល់​ស្លាប់ គឺ​មានការ​ប្រាស្រ័យ​ទាក់ទង​នឹង​ដំណើ​រវិ​វ​ឌ្ឍ​របស់​ផ្កាយ​ជា​និច្ច​។

លោក​អឹុិ​ម សុខ​រិ​ទ្ធី អ្នក​ស្រាវជ្រាវ និង​ជា​អនុប្រធាន​នាយកដ្ឋាន​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​បាន​ឲ្យ​ដឹង​ថា ដោយសារ​ឥទ្ធិពល​នៃ​ដំណើរ​ផ្កាយ​នេះ​ហើយ ទើប​រាល់​កិច្ច​ពិធី ឬ​ធ្វើ​សំណង់ ផ្សេង​ៗ មនុស្ស​តែង​រក​ជោគ​ល្អ ឬ​ពេល​ល្អ​ដើម្បី​រៀបចំ​ធ្វើ​ទ្បើ​ង តួយ៉ាង​ដូច​ជា​ប្រាសាទអង្គរវត្ត​ជាដើម​។ មនុស្ស​តែង​រក​អ្នកចេះ​ជ្រៅជ្រះ​ផ្នែក​តារា​សាស្ត្រ​ឲ្យ​មើល​ពី​ដំណើរ​របស់​ផ្កាយ នាំ​មក​នូវ​ជោគ​ល្អ ផល​ល្អ​ទៅ​ថ្ងៃ​អនាគត មុន​នឹង​រៀបចំ​កិច្ច​ពិធី ឫ​សង់​សំណង់​អ្វីមួយ​។​មាន​ភស្តុ​តាង​ជា​ច្រើន ដែល​បញ្ជាក់​ថា វិស័យ​តារា​សាស្ត្រ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​នា​សម័យ​បុរាណ​។ តាម​សិលាចារឹក​ជា​ច្រើន​នៅ​តាម​ប្រាសាទ គេ​តែង​សង្កេត​ឃើញ​មាន​បង្ហាញ​ពី​«​នក្សត្រឫក្ស​» ដែល​ហោ​មានចំណេះ​ខាង​តារាសាស្ត្រ គន់គូរ​រក ដើម្បី​ឲ្យ​ដឹង​ថា​គ្រោះកាច​ឬ​គ្រោះជា​មុន​នឹង​គេ​ចាប់ផ្តើម​ធ្វើ​សំណង់ នីមួយ​ៗ​។

កន្លង​មកនេះ​មាន​អ្នក​ស្រាវជ្រាវ​បរទេស ជនជាតិ​ជប៉ុន បារាំង អា​មេ​រិ​ក និង​ឥណ្ឌា បាន​សិក្សា​អំពី​តួនាទី​របស់​តារាសាស្ត្រ​មក​លើ​សំណង់​ប្រាសាទខ្មែរ​។ លទ្ធផល​នៃ​ការ​សិក្សា​ទាំងនោះ​បាន​យល់​ស្របគ្នា​ថា សំណង់​អង្គរវត្ត​ពិតជា​មានការ​ពាក់ព័ន្ធ​នឹង​ក្បួនខ្នាត​តារាសាស្ត្រ ពេលវេលា​ចក្រវាល តាម​ក្បួន​ប្រតិទិន​របស់​សាសនា​ព្រា​ហ្ម​ហ៍​។ គេ​យល់​ថា ចក្រវាល​យើង បែងចែក​ជា​យុគ​ចំនួន​៤ ធំ​ៗ​។ សំណង់​អង្គរវត្ត​បាន​សាង​ទ្បើ​ង​ទាក់ទង​នឹង​ដំណើ​រវិ​វ​ឌ្ឍ​របស់​ចក្រវាល​យ៉ាង​ប្រាកដប្រជា​។

តើ​សំណង់​អង្គរវត្ត​មានការ​ទាក់ទង​អ្វី​ទៅ​នឹង​បាតុភូត​ថ្ងៃ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត? ត្រង់​ចំណុច​នេះ លោក អឹុិ​ម សុខ​រិ​ទ្ធី ពន្យល់​ថា មិនមែន​មាន​តែ​អង្គរវត្ត​មួយ​ទេ ដែល​ទាក់ទង​នឹង​ដំណើរ​ថ្ងៃ​រះ​នោះ គឺ​មាន​សំណង់​សាសនា​នៃ​វប្បធម៌​បុរាណ​ដទៃ​ទៀត​ដែរ​។ ចំពោះ​សំណង់​អង្គរវត្ត គេ​អាច​សង្កេត​ឃើញ​ថា វា​មាន​ព្រឹត្តិការណ៍​ចំនួន​៤​បាន​កើត​ឡើងជា​និច្ច ។ ព្រឹត្តិការណ៍​ទាំង​៤​នោះ រួម​មាន ពេលវេលា​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា ឬ​ហៅ​ថា​សម​រាត្រី គឺ​កើតឡើង​២​ដង​ក្នុង​មួយ​ឆ្នាំ លើក​ទី​១​នា​រដូវវស្សា កើត​ចំ​ថ្ងៃ​ទី​២១ ខែកញ្ញា និង​លើក​ទី​២​នា​រដូវប្រាំង កើត​ចំ​ថ្ងៃ​ទី​២១ មីនា​។ សម្រាប់​ព្រឹត្តិការណ៍​២​ទៀត គឺ​ពេល​ថ្ងៃ​មាន​រយៈពេល​ខ្លី​ជាង​យប់ កើតឡើង​ចំ​ថ្ងៃ​ទី​២១ ធ្នូ និង​ថ្ងៃ​វែង​ជាង​យប់ កើត​ចំ​ថ្ងៃ​ទី​២១ មិថុនា​។

សម្រាប់​សម​រាត្រី នៅ​ថ្ងៃ​មីនា​នេះ គឺ​ចំ​ថ្ងៃ​ទី​២១ ត្រូវ​នឹង​ម៉ោង ៦​និង​៩​នាទី ថ្ងៃ​រះ​ទ្បើ​ង​ចំ​ប្រាង្គ​កណ្តាល​ប្រាសាទអង្គរវត្ត​។ តែ​យ៉ាងណា លោក អឹុម សុខ​រិ​ទ្ធី បញ្ជាក់​ថា នា​ឆ្នាំ​នេះ​វា​នឹង​មិន​រះ​ចំ​១០០​ភាគរយ​ពេក​នោះ​ទេ​។

តើ​មាន​អ្វី​ជា​សម្គាល់​លើ​សំណង់​អង្គរវត្ត ទាក់ទង​នឹង​ព្រឹត្តិការណ៍​ទាំង​៤​នោះ?
ស្ថាបត្យករ​ដែល​សាងសង់​អង្គរវត្ត បាន​ប្រើ​ខ្នាត​គំ​រួ​មួយ​ដែល​ជា​ហត្ថ ដោយ​ក្នុង​មួយ​ហត្ថ​នៅ​អង្គរ​វត្តមាន​ប្រវែង​ស្មើនឹង​០,៤៣៦​ម៉ែត្រ​។ បើ​យក​ខ្នាត​នេះ​ទៅ​វាស់វែង​ទំហំ​ទូទៅ​របស់​អង្គរវត្ត យើង​ពិតជា​ឃើញ​ពី​កាលបរិច្ឆេទ​នៃ​យុគ​នីមួយ​ៗ និង​ឃើញ​ប្រតិទិន​នៃ​ចក្រវាល​មួយ ដែល​គេ​សង្កេត​ឃើញ​នៅ​ក្នុង​សំណង់​អង្គរវត្ត​។

តាម​ការ​បកស្រាយ​របស់​លោក អឹុម សុខរិ​ទ្ធី ដដែល ខ្នាត​គន្លឹះ​មួយ​នេះ​បាន​យក​ទៅ​ប្រើ​នៅ​ថែវ​ខ្វែង​ឋាន​នា​ជាន់​បាកាន​។ ថែវ​លិច និង​កើត​មាន​ប្រវែង​១៨៩​ហត្ថ​។ រីឯ​ថែវ​ជើង និង​ត្បូង​មាន​ប្រវែង​១៧៦​ហត្ថ​។

បើ​យើង​យក​ចំនួន​ទាំង​២​បូក​បញ្ចូល​គ្នា នោះ​យើង​នឹង​បាន​ចំនួន​៣៦៥ ដែល​ជា​ចំនួន​ថ្ងៃ​សរុប​ប្រចាំឆ្នាំ​។ ខ្នាត​គន្លឹះ​នេះ​បាន​ធ្វើ​ឲ្យ​យើង​ដឹង​ដែរ​ថា ក្នុង​រវាង​១៨៩​ថ្ងៃ ព្រះអាទិត្យ​នឹង​មក​រះ​លើ​ចំ​កំពូល​ប្រាសាទ​កណ្តាល​ម្តង ហើយ​១៧៦​ថ្ងៃ​ម្តងទៀត វា​នឹង​វិល​មក​រះ​ចំ​កណ្តាល​ម្តងទៀត​។ បើ​គិត​តាម​រដូវ​វិញ គឺ​ក្នុង​រដូវប្រាំង ក្នុង​រវាង​១៨៩​ថ្ងៃ ព្រះអាទិត្យ​បាន​វិល​មក​ចំ​ប្រាង្គ​កណ្តាល​អង្គរ​ម្តង ហើយ​១៧៦​ថ្ងៃ​ក្នុង​រដូវវស្សា ព្រះអាទិត្យ​នឹង​បាន​ត្រឡប់​មក​ចំ​កណ្តាល​ម្តង​៕