ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​3​នាក់​ប្លន់​យក​ទូរស័ព្ទ​ដៃ​ទាំង​យប់​កណ្តាល​ក្រុង​ស្វាយ​រៀង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ និស្សិត​ម្នាក់​រង​គ្រោះ​ដោយ​ក្រុម​ចោរ​ញៀន​ថ្នាំ​៣​នាក់​ធ្វើ​សកម្មភាព​ប្លន់​យក​ប្រាក់ និង​ទូរស័ព្ទ​ដៃ Iphone 6 មួយ​គ្រឿង

ខេត្តស្វាយរៀង ៖ និស្សិត​ម្នាក់​រង​គ្រោះ​ដោយ​ក្រុម​ចោរ​ញៀន​ថ្នាំ​៣​នាក់​ធ្វើ​សកម្មភាព​ប្លន់​យក​ប្រាក់ និង​ទូរស័ព្ទ​ដៃ Iphone 6 មួយ​គ្រឿង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​រោង​ភាពយន្ត​ស្វាយ​រៀង​ចាស់​ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ១៥​នាទី​ក្រោយមក​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ចុះ​បង្ក្រាប​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​រួម និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1H-4226 ។

ជន​រង​គ្រោះ​ដែល​ក្រុម​ចោរ​វាយ​យក​ប្រាក់ និង​ទូរស័ព្ទ​ដៃ ឈ្មោះ សៅ លី​ថូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សកលវិទ្យា​ល​យ័​ស្វាយ​រៀង មាន​ទៅ​លំនៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ។ តាម​សម្តី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ខ្លួន​ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សកល​វិទ្យាល័យ​ស្វាយ​រៀង ដោយ​មានការ​ខ្វះខាត​ក្នុង​ជីវភាព​ក្នុង​ការ​សិក្សា ក្រៅ​ម៉ោង​សិក្សា​ក៏​ឆ្លៀត​ទៅ​រៀន​ជំនាញ​កាត់ដេរ​សំលៀក​បំពាក់​នៅ​ជិត​កន្លែង​កើតហេតុ​ដើម្បី​រក​ប្រាក់​បន្ថែម លុះ​ពេល​យប់​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​រក​ទិញ​បាយ​ញ៉ាំ ខណៈនោះ​ក៏​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ស្ទាក់​មុខក្រោយ​ហើយ​ស្រែកហៅ​ឲ្យ​ឈប់ ជន​រង​គ្រោះ​ក៏​ឈប់​ចុះ​ពីលើ​ម៉ូតូ ខណៈនោះ​ជន​ទាំង​៣​នាក់​បាន​មក​ព័ទ្ធ រួច​សំឡុត​សួ​ថា «​មាន​លុយ​ទេ​ឱ្យមក​អញ​» ជន​រង​គ្រោះ​ឆ្លើយ​ថា «​ខ្ញុំ​គ្មាន​លុយ​ទេ​» ជនសង្ស័យ​សួរ​ទៀត​ថា «​ចុះ​ស្អី​នៅ​ក្នុង​ហោប៉ៅ​» ជន​រង​គ្រោះ​ប្រាប់​ថា «​ទូរស័ព្ទ​» ពេល​នោះ​ជន​ស​ង្ស​យ័​ស្ទុះ​ចូលចាប់ និង​ម្នាក់​ទៀត​លូក​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង រួច​វាយ​ជន​រង​គ្រោះ​ពីរ​បី​ដៃ​ទៀត​គម្រាម​យក​ប្រាក់ ពេល​នោះ​ជន​រង​គ្រោះ​ទ្រាំ​មិន​បាន​ក៏​វាយ​ប្រតាយប្រតប់​វិញ ពេល​នោះ​ជន​ស​ង្ស​យ័​២​នាក់​ពាក់មួក​សុ​វត្ថ​ភាព​ជិត​មុខ​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​យក​បាន​ទូរ​សព្ទ័​មួយ​គ្រឿង ។

រីឯ​ចោរ​ម្នាក់​ទៀតរ​ត់ទៅ​ជិះ​ម៉ូតូ​បម្រុង​គេចខ្លួន​ដែរ​ក៏​ប៉ុន្តែ​ជន​រង​គ្រោះ​បាន​វាយ​ប្រតាយប្រតប់ និង​យក​កូនសោ​ម៉ូតូ​ចាក់​ទៅ​លើ​ជនសង្ស័យ​ចំ​ដើមទ្រូង​ពីរ​បីកូន​សោ និង​កោស​ដើមទ្រូង​ចោរ​ឲ្យ​រង​របួស​បី​កន្លែង ជនសង្ស័យ​បាន​ព្យាយាម​រត់ឡើង​ជិះ​ម៉ូតូ​បើក​គេចខ្លួន ជន​រង​គ្រោះ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ម្នាក់ រីឯ​ជនសង្ស័យ​២​នាក់​ទៀត​ជិះ​ម៉ូតូឌុប​គ្នា​គេចខ្លួន​បាត់​ស្រមោល សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន ។

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ទៀត ក៏​ប៉ុ​ន្ត​សមត្ថកិច្ច​ព្យាយាម​លាក់​អត្តសញ្ញាណ​ជនសង្ស័យ​ហើយ​សមត្ថកិច្ច​ប្រាប់​ថា មិនមែន​ជា​ករណី​ចោរប្លន់​ទេ​គឺជា​ករណី​ឆក់​យក​ទូរស័ព្ទ ហើយ​នគ​បាល​ក្រុង​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ឲ្យ​នគ​បាល​ខេត្ត ៕