ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​«មានផឹកអត់?​ ប្រពន្ធ«ផឹក តែតិចតួចទេ» ដក​អាកា​បា.ញ់​រះ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់បាន​បន្លឺ​ឡើង​​យ៉ាង​រន្ទឺ​ពេញ​​មេឃ បន្ទាប់​ពី​បុរស​ម្នាក់​ខឹង​ប្រពន្ធ​របស់​ខ្លួនទៅ​ផឹកស៊ី​នៅ​ផ្ទះ​​អ្នក​ជិតខាង ស្រាប់តែ​​​យក​កាំភ្លើង AK ចេញពី​ក្នុង​រថយន្ត​បា.ញ់​រះ​​ឡើងលើតែម្តង ដែលហេតុការណ៍នេះ បង្ក​ការ​ភ្ញាក់ផ្អើលនៅ​

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់បាន​បន្លឺ​ឡើង​​យ៉ាង​រន្ទឺ​ពេញ​​មេឃ បន្ទាប់​ពី​បុរស​ម្នាក់​ខឹង​ប្រពន្ធ​របស់​ខ្លួនទៅ​ផឹកស៊ី​នៅ​ផ្ទះ​​អ្នក​ជិតខាង ស្រាប់តែ​​​យក​កាំភ្លើង AK ចេញពី​ក្នុង​រថយន្ត​បាញ់​រះ​​ឡើងលើតែម្តង ដែលហេតុការណ៍នេះ បង្ក​ការ​ភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង​០៥ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ មីនា ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​២៦៤ ​ក្នុង​បុរី​សម្បត្តិ​មាន​ហេង ​​ក្រុម​ទី​១ ភូមិ​តា​ង៉ៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​ជន​បង្ក​ឈ្មោះ​ស្វាយ ពិសិដ្ឋ អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​នគរបាល​នៃ​នាយកដ្ឋាន​មួយ ចំណុះ​ឱ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បច្ចុប្បន្ន​មាន​ទីលំនៅ​កន្លែង​កើតហេតុ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ (​ពុំ​ទាន់​ស្គាល់ឈ្មោះ​) ត្រូវ​អ្នក​ជិតខាង​ហៅ​ទៅ​ហូប​ចុក​បន្តិចបន្តួច ។ ស្រប​ពេល​នោះ បុរស​ជា​ប្តី​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក High Lander ពណ៌​.​ស មិន​ចាំ​ស្លាក​លេខ​មក​ដល់​ផ្ទះ (​ប្រពន្ធ​ពេល​ឃើញ​ប្តី​មក​ដល់ ទើប​រត់​មក​ផ្ទះ​វិញ​) ។

ភ្លាម​ៗ​នោះ ប្តី​បាន​សួរ​ទៅ​ប្រពន្ធ​ថា «​មានបាន​ផឹកស្រាឬ​អត់?» ។ ប្រពន្ធ​តប​ទៅ​ប្តី​ថា «ផឹក​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ» ។ ក្រោយមក ប្តី​បានរ​ត់ទៅ​បើកទ្វារ​រថយន្ត​ទាញ​កាំភ្លើង AK មួយ​ដើម​មក​បាញ់​រះ នៅ​មុខ​ផ្ទះ​របស់​ខ្លួន​៥​គ្រាប់ ទៅ​លើ​វេហា ដើម្បី​បញ្ចេញ​កំហឹង​។ ក្រោយ​ការ​បាញ់​រះ ជន​បង្ក​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង ។

ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ថា ខ្លួន​ពិតជា​ត្រូវ​បាន​អ្នក​ជិតខាង​បបួល​ទៅ​ញ៉ាំ​នៅផ្ទះ​ពួក​គេ​ពិតប្រាកដ​មែន ប៉ុន្តែ​ខ្លួន​មិន​បាន​ផឹក​ច្រើន​នោះ​ទេ គឺ​ផឹកស្រា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ នាង​បន្ត​ថា នាង​មិនសូវ​ចេះ​ផឹក​ឡើយ ពេល​អ្នក​ជិតខាង​ហៅ នាង​ក៏​មិន​ចង់​ចូលរួម​ដែរ ប៉ុន្តែ​ដោយ​នឹកឃើញ​ថា ជា​អ្នក​ជិតខាង​គ្នា​ទើប​ទៅ​ចូលរួម​ញ៉ាំ​បន្តិច​ទៅ ប៉ុន្តែ​ចង្រៃ​អ្វី​ស្រប​ពេល​នោះ បុរស​ជា​ប្តី​បាន​មក​ដល់ ស្រប​ពេល​ដែល​នាង​កំពុង​ផឹក​ជជែក​លេង​នៅផ្ទះ​របស់​គេ ក៏​កើត​ចិត្ត​ខឹងសម្បារ ហើយ​ស្ទុះ​ទាញ AK បាញ់​រះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង
តែ​ម្តង ។

បច្ចុប្បន្ន កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ខណៈ​ជន​នោះ កំពុង​គេចខ្លួន ។