ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​រឿង «15​រោច​» បង្ហាញ​តួអង្គ​មុន​ពេល​ចេញ​ថត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​របស់​ផលិតកម្ម​កេសា​រា បាន​រៀបចំ​ពិធី​បង្ហាញមុខ​តួ​សម្តែង ដើម្បី​ឱ្យ​ទស្សនិកជន​បានដឹង ។ ការ​ប្រមូលផ្តុំ​តារា​សម្តែង​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១៧ នៅ

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​របស់​ផលិតកម្ម​កេសា​រា បាន​រៀបចំ​ពិធី​បង្ហាញមុខ​តួ​សម្តែង ដើម្បី​ឱ្យ​ទស្សនិកជន​បានដឹង ។ ការ​ប្រមូលផ្តុំ​តារា​សម្តែង​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន​ម្លប់​ស្វាយ​៩៩ រាជធានី​ភ្នំពេញ ។

ចាងហ្វាង​ផលិតកម្ម​លោកស្រី​សំ​ណុ​ល លី​ណា ឱ្យ​ដឹង​ថា នេះ​ជា​ស្នាដៃ​ទី​២​សម្រាប់​ផលិតកម្ម​កេសា​រា ក្រោម​ការ​ចូលរួម​ពី​តារា ល្បី​ៗ​ដូច​ជា​លោក​ទេព រិ​ន​ដា​រ៉ូ​, អ្នក​នាង​ស្វែង សុជាតា ព្រមទាំង​តារា​សម្តែង​ថ្មី​ចាស់​ជា​ច្រើន​រូប​ទៀត ។

ភាពយន្ត​រឿង «១៥​រោច​» នឹង​ចេញ​ថត​នៅ​អំឡុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដោយ​កំណត់​ទីតាំង​រួច​ហើយ ។ រឿង​នេះ​និយាយ​ពី​ភាព​កតញ្ញូ​របស់​កូន​ចំពោះ​ម្តាយ ។ ក្រៅពី​នេះ​បង្ហាញ​ឈុត​ឆាក​ខ្មោច​លាយឡំ​ដោយ​ភាព​កំប្លុកកំប្លែង​សើច​សប្បាយ ។

ជា​លើក​ទី​១​ហើយ​ដែល​អ្នកស្រី​សំ​ណុ​ល លី​ណា​សហការ​ជាមួយ​លោក​ជ័យ រិ​ទ្ធា ព្រោះ​លោក​ជា​អ្នកនិពន្ធ និង​ដឹកនាំ​រឿង​មាន​សមត្ថភាព​កសាង​ស្នាដៃ​ជោគជ័យ​ជា​ច្រើន​រឿង​មក​ហើយ ដូច​ជា​រឿង «​អា​ខ្វាក់​អា​ខ្វិន​», និង​រឿង «​ស្រមោល​សិ​តា​» ជាដើម ។

រឿង «១៥​រោច​» នឹង​ចំណាយ​ដើមទុន​ប្រមាណ​៥​ម៉ឺន​ដុល្លារ ដោយ​ថត​ប្រើ​កាមេរ៉ា​ទំនើប​ទាន់សម័យ ។ អ្នកស្រី​សំ​ណុ​ល លី​ណា និយាយ​ថា «​ផលិតកម្ម​មិន​ភ័យ​រឿង​អត់​អ្នកគាំទ្រ​ទេ ព្រោះ​អ្នក​ទស្សនា និង​អ្នក​មើល​គាត់​ចេះ​ដឹង វិភាគ​ពី​ផ្ទៃរឿង​បែប​ណា ហើយ​មិន​ចាំបាច់​កំប្លែង​នោះ​ទេ បែប​អប់រំ​ជីវិត​ពិត​ក្នុង​សង្គម​ក៏​គាត់​យល់​ដឹង​ច្រើន » ។

ផលិតកម្ម​កេសា​រា​នឹង​បញ្ចេញស្នាដៃ ថ្មី​ៗ​ជា​បន្ត​ទៀត​ចំនួន​៥​រឿង​ដូច​ជា​រឿង «​ជើង​ឡាន​ចុង​ក្រោយ​», រឿង «​អណ្តូង​» និង​រឿង «​មឈូស​៥» ជាដើម​។ ចាងហ្វាង​ផលិតកម្ម​អំពាវនាវ​ឱ្យ​ប្រិ​យ​មិត្ត​ទស្សនិកជន​រង់ចាំ​ទស្សនា​ស្នាដៃ​របស់​ផលិតកម្ម​កេសា​រា​ដែល​ខិតខំ​ផលិត​ខ្សែភាពយន្ត​ឱ្យ​កាន់តែ​លូតលាស់​ទៅ​មុខ​ទៀត ៕