ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាណិត ! ជន​អាណា​ថា​ស្លា.ប់​យ៉ាង​អាណោច​អធម៌ ចំណែក​ជន​បង្ក​រត់​បាត់​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​អាណា​ថា​ម្នាក់​ត្រូវ​រថយន្ត​ទំនើប​មួយ​គ្រឿង​បាន​បើក​បុក​បណ្តាល​ឲ្យ​ស្លា.ប់​យ៉ាង​អាណោចអាធម៌

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​អាណា​ថា​ម្នាក់​ត្រូវ​រថយន្ត​ទំនើប​មួយ​គ្រឿង​បាន​បើក​បុក​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​ពេល​ដែល​រថយន្ត​នោះ​បើក​ចូល​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ហេតុ​ការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ នៅ​មុខ​ចំណុច​ផ្ទះសំណាក់​យីហោ «​ហ្វ័​រ​ឡេ​ក​» ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ក្រុម​៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។ 

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ដែល​ជា​ជន​អាណា​ថា​ម្នាក់​បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​ដែល​ដើរមក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក Navara ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-9869 បាន​បើក​បត់​ចូល​ក្នុងផ្ទះ​សំណាក់​ខាងលើ បណ្តាល​ឲ្យ​បុក​ចំ​បុរស​អាណា​ថា​ម្នាក់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធម៌​នៅ​នឹង​កន្លែង ។

ក្រោយ​ពី​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​ហៅ​សន្តិសុខ​ដែល​ឈរ​យាម​រថយន្ត​នៅផ្ទះ​សំណាក់​ខាងលើ​ឲ្យ​ចេញ​ទៅ​មើល​ជន​រង​គ្រោះ​នោះ តើ​គាត់​ស្លាប់ ឬ​ក៏​នៅ​រស់ ខណៈ​ពេល​ដែល​សន្តិសុខ​ទៅ​ដល់​នោះ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។ ក្រោយមក​ម្ចាស់​រថយន្ត​បង្ក​បាន​បើករថយន្ត​ចេញពី​ក្នុងផ្ទះ​សំណាក់​នោះ​យ៉ាង​លឿន​ដើម្បី​គេចខ្លួន ។ ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​រួច​ក៏​បាន​ធ្វើការ​សាកសួរ​នៅ​ជុំវិញ​ទីតាំង​កើតហេតុ​ដើម្បី​ស្វែងរក​រថយន្ត​បង្ក​មក​ដាក់ទោស​តាម​ផ្លូវច្បាប់ ៕