នាំឧក្រិដ្ឋជន ហេង ពៅ ឡើងជ្រញ់
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ មីនា ខាងមុខនេះតុលាការកំពូលគ្រោងនឹងបើកសវនាការសំណុំរឿងបណ្តឹងសាទុក្ខរបស់ឧក្រិដ្ឋជន ហេង ពៅ
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ មីនា ខាងមុខនេះតុលាការកំពូលគ្រោងនឹងបើកសវនាការសំណុំរឿងបណ្តឹងសាទុក្ខរបស់ឧក្រិដ្ឋជន ហេង ពៅ
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ មីនា ខាងមុខនេះតុលាការកំពូលគ្រោងនឹងបើកសវនាការសំណុំរឿងបណ្តឹងសាទុក្ខរបស់ឧក្រិដ្ឋជន ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញករណីរក្សាទុកប្រាក់ដុល្លារក្លែងក្លាយរាប់រយសន្លឹក ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងផ្ទះរបស់ទណ្ឌិតរូបនេះ ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៥ មីនា អ្នកទោស១០៣ឆ្នាំឈ្មោះ ហេង ពៅ អាយុ៥៤ឆ្នាំ រូបនេះត្រូវបានបញ្ជូនមកតុលាការកំពូលម្តងរួចហើយកាលពីថ្ងៃទី១៥ មីនា ដើម្បីជំនុំជម្រះលើបណ្តឹងសាទុក្ខរបស់ជននេះក្នុងករណីបង្ខាំងមនុស្សខុសច្បាប់ ។ សវនាវការរឿងបង្ខាំងមនុស្សខុសច្បាប់តែសវនាការនោះត្រូវបានលើកពេលវិញដោយសារលោក ហេង ពៅ មិនមានមេធាវីការពារសិទ្ធិឲ្យអ្នកទោសម្នាក់នេះ ។
ចំពោះរឿងដែលតុលាការកំពូលគ្រោងសវនាការនាពេលខាងមុខនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍ បានសម្រេចដូចគ្នា ផ្តន្ទាទោសមេខ្លោងឃាតករ ហេង ពៅ ដាក់ពន្ធនាគាររយៈពេល១៤ឆ្នាំ តែលោកមិនសុខចិត្តបានប្តឹងសាទុក្ខមកតុលាការកំពូល ទៀតក្រោយពីសាលាឧទ្ទរណ៍បានតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញចាត់ទុកជាបានការដដែល។ សវនាការអ្នកទោសឧក្រិដ្ឋ ហេង ពៅ ខាងមុខនេះជាប់ចោទពីបទ រក្សាទុកប្រាក់ដុល្លារក្លែងក្លាយ ប្រព្រឹត្តនៅផ្ទះលេខ៩ ភូមិតាខ្មៅ ស្រុកតាខ្មៅ បច្ចុប្បន្នជាក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ ។
សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ ។មន្ត្រីតុលាការ បញ្ជាក់ថា បច្ចុប្បន្នឧក្រិដ្ឋជន ហេង ពៅ មានទោសសរុបចំនួន១០៣ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់លោកចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។
ទោះបីយ៉ាងណាឧក្រិដ្ឋជនទណ្ឌិតរូបនេះនៅតែបដិសេធថាខ្លួនគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការទេ។តែបែរជាថាខ្លួនគាត់ស្អាតស្អំនិងមានគេចង់ធ្វើបាបគាត់ទៅវិញ ។ នេះជាការដោះសាររបស់អតីតស្នងការក្លាយជាអ្នកទោសព្រោះទង្វើនិងសកម្មភាពរបស់ខ្លួនរួមជាមមួយបក្ខពួកជាក្រុមសង្គមងងឹត ដៃម្ខាងចាប់ ដៃម្ខាងជួយ កំពុងស្ថិតនៅក្នុងគុកយ៉ាងបានសុវត្ថិភាព ។ អ្នកតាមដានរឿងក្តីនេះបាននិយាយថាអ្នកទោសរូបនេះត្រូវបានចាប់ខ្លួនពីប្រទេសសិង្ហបូរីនាំមកកាត់ទោសនៅភ្នំពេញកំឡុងឆ្នាំ២០០៥ ៕
ចែករំលែកព័តមាននេះ