ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

ស្រាវជ្រាវ » ប្លែក​ៗ ពី​នេះ​...​ពី​នោះ

«​អា​អូ​គី​ហ្គា​ហា​រ៉ា​» ប្រែ​ក្លាយ​ជា​ព្រៃ​ខ្មោច ដោយសារ...

ដោយ ៖ ម៉ុក សេង​   

ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៧:០១   (19-03-2017 17:01)

បរិយាកាស​ស្ងប់ស្ងាត់​ដែល​គ្មាន​មនុស្ស​រំខាន ធ្វើ​ឱ្យ​ព្រៃ​ «​អា​អូ​គី​ហ្គា​ហា​រ៉ា​» ​ក្លាយជា​ទីតាំង​សម្រាប់​មនុស្ស​ធ្វើ​អត្តឃាត ឬ​ហៅ​ថា ​«​ព្រៃ​អត្តឃាត​» ។ ព្រៃ​អា​អូ​គី​ហ្គា​ហា​រ៉ា ត្រូវ​គេ​ស្គាល់​ទូលំទូលាយ​តាម​រយៈ​ខ្សែ​រឿង​ក្នុង​ឆ្នាំ​១៩៦០ គឺ​រឿង​ «Kuroi Jukai» ​រៀបរាប់​ពី​គូស្នេហ៍​ទៅ​ធ្វើ​អត្តឃាត​ក្នុង​ព្រៃ​នោះ ។

ការ​សម្លាប់​ខ្លួន​គឺជា​បញ្ហា​ដែល​ចាក់​ឫស​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​វប្បធម៌ និង​គោល​គំនិត​របស់​ជនជាតិ​ជប៉ុន​ដ៏​យូរលង់​នៅ​ក្នុង​យុគសម័យ​សា​មូ​រ៉ៃ ដែល​ចាញ់​សឹកសង្គ្រាម​ ហើយ​ត្រូវ​បង្ខំ​ឱ្យ​សម្លាប់​ខ្លួន​ដោយ​ចាក់​ពោះ​ (Harakiri) ។ ទោះបី​ជប៉ុន​មាន​ប្រវត្តិ​យូរលង់​មក​ហើយ​ក៏​ដោយ ប៉ុន្តែ​គោល​គំនិត​នៃ​ការ​ធ្វើ​អត្តឃាត​ក្នុង​ពេល​ជួបនឹង​វិបត្តិ​នៅ​តែ​ដក់​ជាប់​ក្នុង​ពេល​បច្ចុប្បន្ន ។

ការ​ធ្វើ​អត្តឃាត​របស់​ជប៉ុន​ខុស​ប្លែក​ពី​បណ្តា​ប្រទេស​នានា ដែល​គោរព​សាសនាព្រះពុទ្ធ​ដូច​គ្នា​មាន​ជំនឿ​ថា ​ការ​ធ្វើ​អត្តឃាត​គឺជា​អំពើ​បាប ។

លើស​ពី​នេះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន​នៅ​មាន​មនោ​គម​ចង់ឱ្យ​ជនជាតិ​ជប៉ុន​មាន​អារម្មណ៍​ថា ការ​សម្លាប់​ខ្លួន​គឺជា​រឿង ​«​មាន​កិត្តិយស​» ដូច្នេះ​គ្មាន​អ្វី​ប្លែក​ឡើយ ដែល​ជប៉ុន​ក្លាយជា​ប្រទេស​មាន​អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​រីក​ចម្រើន ។

បច្ចុប្បន្ន​អាច​ដល់​ពេលវេលា​ហើយ​ដែល​ជប៉ុន​ត្រូវ​មាន​គោល​គំនិត​ទាក់ទិន​នឹង​ការ​ធ្វើឃាត​ជា​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា ឬ​បន្ថយ​គោល​គំនិត​ដែល​ចាក់​ឫស​យ៉ាង​ជ្រាលជ្រៅ​ក្នុង​វប្បធម៌​ជប៉ុន​ជា​យូរលង់​មក​ហើយ​នោះ ៕