ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​មាន​ភ្លើង​ឆេះ​ស្លា.ប់​មនុស្ស​ទើប​ដឹង​ថា​ជនជាតិ​វៀតណាម​រស់នៅ​ខុសច្បាប់

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ឃ្លាំង​តម្លើង​កង់​ជជុះ​របស់​ជនជាតិ​វៀតណាម​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្តាល​ឲ្យ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ស្លា.ប់​

ខេត្តកណ្តាល ៖ ឃ្លាំង​តម្លើង​កង់​ជជុះ​របស់​ជនជាតិ​វៀតណាម​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្តាល​ឲ្យ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ មីនា នៅ​ចំណុច​ខាងក្រោម​ប៉ុស្តិ៍​ត្រូ​ត​ពិនិត្យ​អន្តោប្រវេសន៍​ចំងាយ​ប្រហែល​ជាង​៥០​ម៉ែត្រ​ពី​ប៉ា​រ៉ា​ស់ ក្រោយ​អង្គភាព​នគរបាល​ការពារ​ព្រំដែន​ក្អម​សំណ លេខ​៦០៥ ស្ថិត​ក្នុងភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ករណី​ភ្លើង​ឆេះ​ឃ្លាំង​តម្លើង​កង់​ជជុះ​គ្មាន​ច្បាប់ទម្លាប់​នេះ​មិន​ស្គាល់ឈ្មោះ​ទេ ភេទ​ប្រុស អាយុ​ប្រហែល​១៦​ឆ្នាំ ជា​ជនជាតិ​វៀតណាម ការ​ឆេះ​នេះ​សមត្ថកិច្ច​បាន​អះអាង​ថា បណ្តាល​មក​ពី​ការ​ផ្ទុះ​ស្សេ​ខ្សែភ្លើង ។ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ​មន្ត្រី​ច្រក់​ទ្វារ​អន្តោប្រវេសន៍​ក្អម​សំណ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​កើតហេតុ​នោះ​គឺ​នៅ​ចំណុច​០ ចម្ងាយ​ពី​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ​ប្រហែល​ជាង​៥០​ម៉ែត្រ​បាន​ន័យ​ថា មិន​ទាន់​បាន​ឆ្លងកាត់​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ​នោះ​ទេ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឃ្លាំង​តម្លើង​កង់​ជជុះ​របស់​ជនជាតិ​វៀតណាម​មក​ជួល​ដី​ខ្មែរ​ជាប់​ព្រំប្រទល់​នេះ​បាន​ដំណើ​ការ​ជា​ច្រើន​ឆ្នាំ​ហើយ ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​ឃ្លាំង​នេះ​មាន​ជនជាតិ​វៀតណាម​២​នាក់​ស្នាក់​នៅ​ហើយ​មុន​ពេល​កើតហេតុ​គេ​ឃើញ​អណ្តាតភ្លើង​ចាប់ផ្តើម​ឆាបឆេះ​ផ្នែក​មាត់ទ្វារ​ខាង​មុខ​ឃ្លាំង​យ៉ាង​សន្ធោសន្ធៅ​រយៈពេល​ប្រហែល​ជិត​មួយ​ម៉ោង​ទើប​គេ​ឃើញ​ជនជាតិ​វៀ​ម​ណា​ម​ម្នាក់​រត់​ចេញ​មក​ក្រៅ​រួចខ្លួន រីឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត​រត់​ចេញ​មិន​ទាន់​ក៏​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​ស្លាប់​តែ​ម្តង ។ ក្នុង​ករណី​ភ្លើង​ឆេះ​នេះ​ដែរ​ក៏​មាន​កម្លាំង​សមត្ថកិច្ច​ច្រក់​ទ្វារ​ទាំង​សងខាង​កម្ពុជា និង​វៀតណាម​បាន​សហការ​គ្នា​ដាក់​ម៉ាស៊ីនបូមទឹក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ប៉ុន្តែ​ដោយសារ​នៅ​ក្នុង​ឃ្លាំង​នោះ​មាន​ជ័រ​សំបក​កង់​ច្រើន​ទើប​អណ្តាតភ្លើង​ឆាបឆេះ​លឿន​អស់ទាំង​ស្រុង ។ បើ​តាម​ជនជាតិ​វៀតណាម​ម្នាក់​ជា​ម្ចាស់​ឃ្លាំង​ឈ្មោះ គ្រៀង បាន​អះអាង​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ក្នុង​អណ្តាតភ្លើង​សរុប​ជិត​១​ម៉ឺន​ដុល្លារ ៕