សារធាតុវិទ្យុសកម្មដែលធ្លាយពីរោងចក្រអគ្គិសនី «Fukushima» ពេលរញ្ជួយដីដ៏ធំមួយនៅប្រទេសជប៉ុន ធ្វើឱ្យរុក្ខជាតិ និងសត្វនៅក្នុងតំបន់ប្រែប្រួល រហូតមានលក្ខណៈចម្លែកខុសប្រក្រតី ។
រុក្ខជាតិ និងសត្វដ៏ចម្លែកទាំងនោះ គឺជាសក្ខីភាពមិនអាចបដិសេធបានពីគ្រោះមហន្តរាយនៃនុយក្លេអ៊ែរ ។ ជប៉ុនគួរតែទទួលស្គាល់ ព្រោះប្រទេសចាំបាច់ត្រូវពឹងផ្អែកលើថាមពលនុយក្លេអ៊ែរ និងគ្មានធនធានធម្មជាតិណាមួយសម្រាប់បំលែងជាថាមពលអគ្គិសនីប្រើប្រាស់នៅក្នុងប្រទេសទេ ។
លក្ខណៈខុសប្រក្រតីរបស់ផ្លែឈើ និងសត្វទាំងនោះកើតឡើងពីថាមពលវិទ្យុសកម្មរបស់នុយក្លេអ៊ែរ ដែលធ្លាយពីរញ្ជួយដី និងស៊ូណាមីនៅជប៉ុនកាលពីឆ្នាំ២០១១ ៕
ចែករំលែកព័តមាននេះ