ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​រៀន​បបួល​គ្នា​ទៅ​ងូត​លេង ស្រាប់តែ​ឆោឡោ

7 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ការ​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៨ មីនា ពី​សិស្សានុសិស្ស និង​ពលរដ្ឋ​ក្នុង​ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ បន្ទាប់​ពី​មាន​ព័​ត៌​ថា មាន​សិស្ស​មួយ​ក្រុម​បាន​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹកទន្លេ និង​បាន​ជួប

ខេត្តក្រចេះ ៖ សាកសព​ក្មេង​ស្រី​សិស្សសាលា​ម្នាក់​ត្រូវ​បាន​នគ​បាល និង​សាច់ញាតិ បាន​រាវរក និង​ស្រង់​ចេញពី​ទឹកទន្លេ បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះ​បាន​ជួប​ហេតុការណ៍​លង់ទឹក ទន្លេ បណ្តាល​ឲ្យ​ស្លាប់​បាន​មួយ​ថ្ងៃ​រួច​មក​។

ការ​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៨ មីនា ពី​សិស្សានុសិស្ស និង​ពលរដ្ឋ​ក្នុង​ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ បន្ទាប់​ពី​មាន​ព័​ត៌​ថា មាន​សិស្ស​មួយ​ក្រុម​បាន​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹកទន្លេ និង​បាន​ជួប​ហេតុការណ៍​លង់​ពីរ​នាក់ ក្នុង​នោះ​ជួយ​សង្គ្រោះ​បាន​ម្នាក់ និង​ម្នាក់​ទៀត​ត្រូវ​បាត់​ខ្លួន​។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចំបក់​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ ស៊ា កាន់​យ៉ា អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ​ចំបក់ មាន​ទីលំនៅ​ក្នុង​ឃុំ​ចំ​កប់ ស្រុក​ព្រែក​ប្រសព្វ​។

បើ​តាម​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ពេល​ចេញពី​រៀន​ក្មេង​ស្រី​រង​គ្រោះ និង​មិត្តភក្តិ​ប្រុស​ស្រី​ចំនួន​៥​នាក់ បាន​នាំ​គ្នា​ងូតទឹក​លេង​នៅ​ខ្សាច់​។ ពេល​កំពុង​ងូត ស្រាប់តែ​ក្មេង​ស្រី​រង​គ្រោះ​ពីរ​នាក់​បាន​ជួប​ហេតុការណ៍​លង់​ទឹកតែ​ម្តង ។ ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​លេច​បាត់​ចូល​ក្នុង​ទឹក​។

បើ​តាម​ការ​ស្និដ្ឋាន​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាង​លង់ទឹក ដោយសារ​ត្រូវ​ធ្លាក់​អន្លង់​ខ្សាច់​នៅ​ឆ្ងាយ​ច្រាំង​។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ជួប​ហេតុការណ៍​លង់ទឹក​ទន្លេ​ស្លាប់ សព​ក្មេង​ស្រី​រង​គ្រោះ ក៏​ត្រូវ​បាន​សាច់ញាតិ​ស្រាវជ្រាវ​រុករក​ឃើញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា បន្ទាប់​ពី​នាង​បាន​ជួប​ហេតុការណ៍​លង់ទឹក​មួយ​ថ្ងៃ​មក​៕