ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ថា មាន​គ្រាប់បែក​ជិត​សេត​វិមាន​ ជនសង្ស័យ​ត្រូវចាប់ខ្លួន

7 ឆ្នាំ មុន

ខណៈ​បុរស​ម្នាក់​លបចូល​នា​ពេល​ថ្មី​ៗ​នេះ ក្នុង​សួនច្បារ​សេត​វិមាន​រយៈពេល​ជាង​១៦​នាទី មុន​ពេល​ត្រូវ​ចាប់ខ្លួន​ជន​ម្នាក់​ទៀត​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៨ មីនា ថា មាន​គ្រាប់បែក​មួយ​គ្រាប់​ក្នុង​រថយន្ត​របស់​គេ ដែល​ចត​ជិត​សេត​វិមាន ។

ទូរទស្សន៍ CNN គូសបញ្ជាក់​ថា អ្នក​បើករថយន្ត​ម្នាក់​ដែល​កាលពី​យប់​ថ្ងៃ​ទី​១៨ មីនា ចត​រថយន្ត​របស់​គេ​ជិត​សេត​វិមាន​ប្រកាស​ថា គ្រាប់បែក​មួយ​ស្ថិត​ក្នុង​រថយន្ត​របស់​គេ ។ CNN ថា ជន​នេះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ។

ទោះបី​គ្រឿងផ្ទុះ​ពុំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​រថយន្ត​របស់​បុរស​នេះ តែ​វិធានការ​សន្តិសុខ​ជិត​សេត​វិមាន​ត្រូវ​បាន​ពង្រឹង ហើយ​វិ​ថី​ជិតខាង​ទាំងឡាយ​ត្រូវ​រាំង​ខ្ទប់ ។

កាលពី​ចុង​ស​ប្តា​ហ៍ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចូល​ក្នុង​ទីធ្លា​សេត​វិមាន​មុន​ពាក់កណ្តាល​យប់ ខណៈ​លោក​ដូ​ណា​ល់ ត្រាំ ស្ថិត​ក្នុង​និវេសនដ្ឋាន​របស់​លោក ។ បុរស​នេះ​បាន​លោត​ផ្លោះ​របង​មួយ​ជាន់​ខាងក្រៅ ហើយ​ឆ្លងកាត់​របង​មួយទៀត​នៃ​ស្លាប​ស្តាំ​របស់​សេត​វិមាន​មុន​ពេល​ត្រូវ​ចាប់ខ្លួន ។ យោង​តាម​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ថា យុវជន​នេះមាន​ស្ពាយ​ថង់​មួយ ដែល​មាន​គ្រាប់បែក​បង្ហូរទឹកភ្នែក​២​គ្រាប់ ៕