ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​សាច់​សខ្ចី​និង​បុរស​ម្នាក់​ចេញពី​ជប់លៀង​ជួប​គ្រោះ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​ម៉ូតូ​ម៉ាក​១​គ្រឿង​ជិះ​គ្នា​២​នាក់ បាន​បើកបរ​ដោយ​ល្បឿន​លឿន​នៅ​លើ​ស្ពានគី​ហ្ស៊ុ​ណា

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​ម៉ូតូ​ម៉ាក​១​គ្រឿង​ជិះ​គ្នា​២​នាក់ បាន​បើកបរ​ដោយ​ល្បឿន​លឿន​នៅ​លើ​ស្ពានគី​ហ្ស៊ុ​ណា ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​​កំពង់ចាម បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់ និង​សន្លប់​ម្នាក់ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​ទាប​ភ្លឺ​ឈាន​ចូល ថ្ងៃ​ទី​១៨ មីនា អ្នក​រង​គ្រោះជា​អ្នកចំរៀង​ត្រូវ​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ។

លោក​វរ​សេនី​យ៏​ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​ប្រាប់ឲ្យ​ដឹង​ថា បន្ទាប់​ពី​ហេតុ​ការ​ណ៏​នេះ​កើតឡើង​ត្រូវ​បាន​កម្លាំង​នគរបាល​ចុះ​ទៅ​ដល់​គោលដៅ​ដោយ​​បាន​ធ្វើការ​ត្រួតពិនិត្យ​គឺ​ស្លាប់​ម្នាក់​ឈ្មោះ ប្រេង ស៊ា​ង​លី ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ដូន​ម៉ៅ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ចំណែកឯ​អ្នក​ដែល​រង​របួសធ្ងន់​នោះ​ឈ្មោះ ស្នា ភេទ​ប្រុស មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​ប្រកបរ​បរជា​អ្នកចំរៀង នៅ​ក្នុង​វង់​តន្ត្រី​សម័យមួយ​ក្នុង​ក្រុង​កំពង់ចាម​ដោយ​ពុំ​មាន​សាច់ញាតិ​ណាម្នាក់​មក​មើល​ទេ កំពុង​តែ​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត  ។ ជន​រង​គ្រោះ និង​អ្នក​ស្លាប់​ដែល​ជិះ​ម៉ូតូ​មិន​បាន​ពាក់មួក​សុវត្ថិភាពនោះ​ទេ​ហើយ​ក្នុង​ពេល​ដែល​ដួល​ម៉ូតូ​ឃើញ​មាន​ជ្រុះ​ស្រា​បៀរ​ជា​ច្រើន​កំប៉ុង​រាយ​ប៉ាយ​ថែម​ទៀត​ផងវត្ថុ​តាង​ម៉ូតូ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ជា​បណ្តោះអាសន្ន ។

ចំណែក​លោក ប៉ន ស៊ា​ង​ហ៊ី នាយ​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​ទន្លេ​បិទ​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​មុន​កើតហេតុបាន​ពីរ​នាក់​ខាងលើ​នេះ​បាន​ចេញពីផ្ទះ​នៅ​ភូមិ​ដូន​ម៉ៅ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំដោយ​បាន​ជិះ​ម៉ូតូ​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​គេ​នៅ​ក្រុង​កំពង់ចាម​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ មីនា លុះដល់​វេលា​យប់​ជ្រៅ​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញក៏​ជួប​​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ដួល​ម៉ូតូ​ស្លាប់​ស្ត្រី​ជា​សង្សារ និង​បុរស​ជា​អ្នក​ឌុ​ប​សន្លប់​ត្រូវ​បាននាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ស្ត្រី​ដែល​ស្លាប់​នោះ​មានកូន​២​នាក់​ហើយ​ទើបតែ​លែងលះ​ប្តី​ផង​ដែរ ៕