ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ វាយប្រហារ​អា​ល្លឺ​ម៉​ង់​លើ​ការ​ចំណាយ​យោធា

7 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៨ មីនា បាន​វាយប្រហារ​ចំ​ៗ​ប្រឆាំង​អា​ល្លឺ​ម៉​ង់​ដោយ​អះអាង​ថា ក្រុង​ប៊ែ​រ​ឡាំង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៀត​ដើម្បី​បាន​ឆ័​ត្រ​ការពារ​របស់​អូតង់ និង​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៨ មីនា បាន​វាយប្រហារ​ចំ​ៗ​ប្រឆាំង​អា​ល្លឺ​ម៉​ង់​ដោយ​អះអាង​ថា ក្រុង​ប៊ែ​រ​ឡាំង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៀត​ដើម្បី​បាន​ឆ័​ត្រ​ការពារ​របស់​អូតង់ និង​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ។

២៤​ម៉ោង​ក្រោយ​ការ​ជួប​ពិភាក្សា​ទល់មុខ​គ្នា​ដំបូង​ជាមួយ​អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល នៅ​ឯ​សេត​វិមាន​លោក​ត្រាំ គូសបញ្ជាក់​តាម TWITTER ថា អា​ល្លឺ​ម៉​ង់​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដល់​អូតង់ និង​សហរដ្ឋ​អា​មេ​រិ​ក ដែល​ផ្តល់​ឱ្យ​ខ្លួន​នូវ​កិច្ច​ការពារ​យ៉ាង​ខ្លាំង ហើយ​ចំណាយ​ច្រើន​បំផុត ។ ក្នុង​សារ TWITTER ២​ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​ថា អា​ល្លឺ​ម៉​ង់​ត្រូវ​ចំណាយ​ប្រាក់​មហាសាល​ដល់​អូតង់ និង​សហរដ្ឋ​អា​េ​ម​រិ​ក ហើយ​ត្រូវ​ចំណាយ​ប្រាក់​ថែម​ទៀត​សម្រាប់​កិច្ច​ការពារ​យ៉ាង​ខ្លាំង និង​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដែល​អូតង់ និង​សហរដ្ឋ​អា​មេ​រិ​ក​ផ្តល់​ដល់​អា​ល្លឺ​ម៉​ង់ ។

ក្នុង​សារ​ដំបូង លោក​ត្រាំ ចាប់ផ្តើម​តាម​រយៈ​ការ​អះអាង​ថា ការ​ជួប​គ្នា​របស់​លោក​ជាមួយ​លោកស្រី​ម័​រ​កែ​ល កាលពី​ថ្ងៃ​ទី​១៧ មីនា នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ដែល​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​សង្កេតការណ៍​ជា​ច្រើន​គិត​ថា ជា​ការ​ជួប​គ្នា​យ៉ាង​តឹងតែង ព្រោះ​អ្នក​សង្កេតការណ៍​ទាំងនេះ​គូសបញ្ជាក់​ពី​ការ​ខ្វែងគំនិត​គ្នា​ជា​ច្រើន​រវាង​មេដឹកនាំ​ទាំង​២ ពិសេស​ខាង​វិស័យ​ពាណិជ្ជកម្ម និង​អន្តោប្រវេសន៍ ។ លោក​សរសេរ​ថា ទោះបី​លោក​អ្នក​ស្តាប់​ឮ​ព័ត៌មាន​ខុស​ទាំងឡាយ​ក្តី តែ​ការ​ជួប​គ្នា​របស់ខ្ញុំ​ជាមួយ​លោកស្រី​ម័​រ​កែ​ល ពិតជា​ល្អ​ប្រសើរ​បំផុត ។ លោក​អះអាង​បែប​នេះ​មុន​វាយប្រហារ​លើ​ការ​ចំណាយ​ខាង​យោធា​របស់​ក្រុង​ប៊ែ​រ​ឡាំង ។

ទោះបី​យ៉ាងណា លោកស្រី​ម័​រ​កែ​ល អះអាង​ប្រាប់​ប្រធានាធិបតី​អា​មេ​រិ​កថា អា​ល្លឺ​ម៉​ង់​នឹង​បង្កើន​ការ​ចំណាយ​ខាង​យោធា​២%​នៃ​ផលទុនជាតិ​សរុប ៕