ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ជុង​អ៊ុ​ន ទស្សនាការ​សាកល្បង​ម៉ូ​ទ័​រ​កាំជ្រួច​ថ្មី​មួយ

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ មីនា ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​ម៉ូ​ទ័​រ​កាំជ្រួច​ថ្មី​មាន​សុ​ក្រិត​ភាព​ខ្ពស់​ដោយ​មាន​វត្តមាន​របស់​លោក​គី​ម ជុង​អ៊ុ​ន ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ មីនា ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​ម៉ូ​ទ័​រ​កាំជ្រួច​ថ្មី​មាន​សុ​ក្រិត​ភាព​ខ្ពស់​ដោយ​មាន​វត្តមាន​របស់​លោក​គី​ម ជុង​អ៊ុ​ន ។

KCNA ដកស្រង់​សម្តី​លោក​គី​ម ជុង​អ៊ុ​ន ដែល​គូសបញ្ជាក់​នា​ឱកាស​នោះ​ថា ពិភពលោក​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នឹង​យល់​ពី​អត្ថន័យ​នៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​ដែល​យើង​សម្រេច​បាន​ពេល​នេះ ។ មាន​ន័យ​ថា ក្រុង​ព្យុ​ង​យ៉ាង​បន្តិចទៀត​អាច​មាន​កាំជ្រួច​ថ្មី​មួយ ដែល​អាច​បញ្ជូន​បណ្តា​ផ្កាយ​រណប​ទៅ​កាន់​តារាវិថី ។

KCNA បន្ត​ថា ការ​អភិវឌ្ឍន៍ និង​ការ​បង្កើត​ម៉ូ​ទ័​រ​មាន​កម្លាំង​រុញច្រាន​ខ្លាំង​ជំនាន់​ថ្មី​នឹង​ជួយ​ពង្រឹង​បណ្តា​មូលដ្ឋាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដែល​នឹង​អាច​ឱ្យ​យើង​ឈាន​ទៅ​ទទួល​បាន​កម្រិត​ពិភពលោក​ថ្មី​នៃ​កាំជ្រួច​បាញ់​បង្ហោះ​ផ្កាយ​រណប ព្រមទាំង​អន្តរាគមន៍​ក្នុង​ទី​អវកាស ។

ទោះបី​យ៉ាងណា​ម៉ូ​ទ័​រ​សម្រាប់​កាំជ្រួច​ទាំងនេះ​អាច​ប្រើ​យ៉ាង​ងាយស្រួល​សម្រាប់​បំពាក់​ឱ្យ​បណ្តា​មី​ស៊ី​ល ហើយ​អ្នក​សង្កេតការណ៍​ជា​ច្រើន​យល់​ឃើញ​ម្យ៉ាងទៀត​ថា កម្មវិធី​របស់​កូរ៉េ​ខាងជើង​ខាង​ផ្នែក​បាញ់​បង្ហោះ​ផ្កាយ​រណប​គ្រាន់តែ​ជា​ស្លឹក​ទំពាំងបាយជូរ​មួយ ដែល​យក​មក​បិទ​បាំង​ការ​ពិត ពោល​គឺ​ការ​សាកល្បង​ក្នុង​វិស័យ​យោធា​ប៉ុណ្ណោះ ។

ការ​សាកល្បង​នេះ​ធ្វើ​ឡើង ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​អា​​មេ​រិ​ក លោក REX TILLERSON មក​កាន់​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី​១៨ មីនា បន្ទាប់​ពី​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង​ក្នុង​ក្រប​ខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​របស់​លោក​នៅ​អាស៊ី ។ ប្រមុខ​ការទូត​អា​េ​ម​រិ​កបាន​ទទូច​លើ​ប្រការ​ដែល​ថា សហរដ្ឋ​អា​មេ​រិ​ក​នឹង​មិន​ប្រកាន់​យក​នយោបាយ​អត់ធ្មត់​យុទ្ធសាស្ត្រ ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន ធ្លាប់​អនុវត្ត​ពី មុន​រៀង​មក​ចំពោះ របប​ក្រុង​ព្យុ​ង​យ៉ាង​ដែល​លោក​យល់​ថា នយោបាយ​នេះ​ត្រូវ​បរាជ័យ​ឡើយ ។ ចំពោះ បញ្ហា​នេះ​លោក​គូសបញ្ជាក់​ថា ប្រតិបត្តិការ​យោធា​អា​មេ​រិ​កមួយ​នឹង​ជា​ជម្រើស​មួយ​នៅ​លើ​តុ ។

សេចក្តីថ្លែងការណ៍​នេះ​របស់​លោក TILLERSON មាន​គោលបំណង​បញ្ចេញ​ប្រតិកម្ម​តប​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​២​លើក​របស់​ក្រុង​ព្យុ​ង​យ៉ាង​នា​ឆ្នាំ​២០១៦ និង​ការ​បាញ់​សាកល្បង​នា​ពេល​ថ្មី​ៗ​នេះ​នៃ​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ដែល​ការ​បាញ់​សាកល្បង​ទាំងនេះ​ត្រូវ​បាន​កូរ៉េ​ខាងជើង​ចាត់​ទុក​ថា ធ្វើ​មុន​ការ​វាយប្រហារ​ជាយថា​ហេតុ​លើ​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ជប៉ុន ៕