ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

សិល្បៈ​និងវប្ប​​​ធម៌ » សិល្បៈ​និង​តារា

តារាភាពយន្ត​អាសអាភាស​លាលែង​ពី​អាជីព​ ក្រោយ​ពីប្រើ​ថ្នាំ...

ដោយ ៖ ម៉ុក សេង​   

ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៣:៣៤   (19-03-2017 13:34)

លោក ​Danny Wylde ​តារាភាពយន្ត​អាសអាភាស​ដ៏​ល្បី​បាន​លាលែង​ពី​អាជីព ក្រោយ​ពី​ថ្នាំ​ជំនួស​សមត្ថភាព​ផ្លូវភេទ​ធ្វើ​ឱ្យ​លិង្គ​ឡើង​រឹង​ក្នុង​រយៈពេល​១២​ម៉ោង​មិន​ស្រក​បង្ក​ឱ្យ​ឈឺចាប់ ។

«Mirror» ​របស់​អង់គ្លេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ Danny Wylde​ បាន​ប្រើ​ឱសថ​ជំនួយ​ផ្លូវភេទ​ម្យ៉ាង​ឈ្មោះ​ «Cialis»​ ជា​ឱសថ​ប្រើ​សម្រាប់​បង្កើន​សមត្ថ​ភាព​ផ្លូវភេទ ​ព្រោះ​អាជីព​របស់​លោក​ត្រូវ​ពឹងផ្អែក​លើ​ថ្នាំ​នោះ ។ ដំណាក់កាល​ដំបូង​ឱសថ​មិន​បង្ហាញ​ផល​ប៉ះពាល់​អ្វី​ទេ ប៉ុន្តែ​នៅ​ពេល​ប្រើ​យូរ​អាការ​ខុស​ប្រក្រតី​ចាប់ផ្តើម​ឡើង។

លទ្ធផល​នៃ​ការ​ប្រើ​ឱសថ​ធ្វើ​ឱ្យ​លោក ​Danny ​ជួប​ប្រទះ​ស្ថានភាព​លិង្គ​ឡើង​រឹង​រយៈពេល​ជា​ច្រើន​ម៉ោង​បង្ក​ឱ្យ​ឈឺចាប់ ។ មាន​ពេល​ខ្លះ​លោក​ Danny ​ចាក់​ថ្នាំ​ជំនួយ​ទៅ​លើ​លិង្គ​លើស​បរិមាណ​កំណត់​ធ្វើ​ឱ្យ​លិង្គ​របស់​គេ​ឡើង​រឹង​ជាង​១២​ម៉ោង​ខុស​ប្រក្រតី ។ ដូច្នេះ​ហើយ​វា​ជា​មូលហេតុ​ធ្វើ​ឱ្យ​លោក​ទៅ​មន្ទីរពេទ្យ​ព្យាបាល​អាការ​ឡើង​លិង្គ​ឡើង​រឹង​មិន​ស្រក​នោះ ។

គ្រូពេទ្យ​បាន​ណែនាំ​លោក​ Danny ​ថា​ គួរ​ឈប់​ប្រើ​ឱសថ​ប្រភេទ​នោះ ប្រសិនបើ​នៅ​តែ​ប្រើ​បន្ត​អាច​ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ជាង​នេះ ពោល​គឺ​ស្បែក​លិង្គ​អាច​បង្កើត​កោសិកា​ថ្មី ឈាន​ទៅ​រក​ការ​ចុះ​ខ្សោយ​ផ្លូវភេទ ។

លោក ​Danny​ ចាប់​អាជីព​ជាតា​រា​អាសអាភាស​ជាង​១០​ឆ្នាំ​មក​ហើយ និង​បាន​សម្តែង​ភាពយន្ត​អាសអាភាស​ចំនួន​៦០០​រឿង ។ មុន​ពេល​ក្រុមហ៊ុន​ទទួលយក​ជា​ផ្លូវការ លោក​ Danny ​ចូល​សម្តែង​ទទួល​ប្រាក់​កម្រៃ​ពី​៣០០​ទៅ​៧០០​ដុល្លារ​ក្នុង​មួយ​ឈុត ។ នៅ​ពេល​ក្រុមហ៊ុន​ទទួល​ជា​ផ្លូវការ​ចំណូល​ឡើង​ខ្ពស់​ដោយ​ទទួល​ប្រាក់​កម្រៃ​ក្នុង​មួយ​ខែ​ចំនួន​៤.០០០​ដុល្លារ ដោយ​ធ្វើការ​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ។

បច្ចុប្បន្ន​លោក ​Danny ​ត្រៀម​បញ្ចប់​អាជីព​របស់​ខ្លួន​ហើយ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​មជ្ឈដ្ឋាន​ភាពយន្ត​អាសអាភាស​ដដែល ដោយ​មាន​តួនាទី​ជា​អ្នកដឹកនាំ​រឿង​វិញ​ម្តង ៕