ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​បឹង​នៅ​អូស្ត្រាលី​ប្រែ​ពណ៌​ក្រហម​នៅ​រដូវក្តៅ

7 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នកឯកទេស​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​បឹង​មួយ​ប្រែ​ពណ៌​កុលាប ឬ​ក្រហម​យ៉ាង​ចម្លែក​កើតឡើង​ពីសា​រាយ​នៅ​ក្នុង​ទឹក​ប្រតិកម្ម​ជាមួយ​ទឹក​មាន​ជាតិ​ប្រៃ​ខ្ពស់​ក្នុងអំឡុង

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នកឯកទេស​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​បឹង​មួយ​ប្រែ​ពណ៌​កុលាប ឬ​ក្រហម​យ៉ាង​ចម្លែក​កើតឡើង​ពីសា​រាយ​នៅ​ក្នុង​ទឹក​ប្រតិកម្ម​ជាមួយ​ទឹក​មាន​ជាតិ​ប្រៃ​ខ្ពស់​ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ។

លោក Mark Norman អ្នក​វិទ្យាសាស្ត្រ​ផ្នែក​អភិរក្ស​ពី Parks Victiria អង្គការ​គ្រប់គ្រង​ដែនសមុទ្រ និង​ប្រភព​ទឹកធម្មជាតិ​នៅ​រដ្ឋ​វិច​តូ​រី​យ៉ា បញ្ជាក់​ថា បាតុភូត​ទឹក​ប្តូរ​ពណ៌​នៅ​បឹង «Westgate Park» ជាយក្រុង​មេ​ល​ប៊​ន​កើតឡើង​ដោយសារ​សារាយ​បៃតង​ដែល​រីក​ដុះដាល​នៅ​ក្នុង​ទឹក​មាន​ប្រតិកម្ម​ជាមួយ​អំបិល​ក្នុង​ទឹក​ដែល​ឡើង​ខ្ពស់ ប្តូរ​ជា​ពណ៌​កុលាប ។

លោក Mark Norman បញ្ជាក់​ថា បឹង​ប្តូរ​ទៅ​ជា​ពណ៌​ក្រហម​នៅ​រដូវក្តៅ​ជា​រៀង​រាល់​ឆ្នាំ ដោយ​កើត​ពីសា​រាយ​ម្យ៉ាង​ហៅ​ថា Dunalliela មាន​ប្រតិកម្ម​ជាមួយ​ជាតិ​ប្រៃ​របស់​ទឹក​គួប​ផ្សំ​អាកាសធាតុ​ឡើងក​ម្តៅ​ធ្វើ​ឱ្យ​ជាតិ​ប្រៃ​ឡើង​ខ្ពស់​។ ចាត់​ទុក​ថា​ជា​បាតុភូត​ធម្មជាតិ​ដ៏​កម្រ​នៅ​លើ​ពិភពលោក » ។

បឹង​នោះ​ទាក់ទាញ​បក្សី​ច្រើន​ជាង​១៤០​ពូជ រួម​ទាំង​អ្នកទេសចរ​ជា​ច្រើន​ទៅ​ទស្សនា ប៉ុន្តែ​អាជ្ញាធរ​ក្រើនរំលឹក​មិន​ឱ្យ​មនុស្ស​ចុះ​លេង​ក្នុង​ទឹក​នោះ​ទេ ទោះបីជា​គ្មាន​គ្រោះថ្នាក់​ក៏​ដោយ ៕