ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​តារា​ល្បី​ៗ​នៅ​លើ​ពិភពលោកក្នុង​កម្មវិធី​សិល្បៈ​មួយ​នៅ​អា​មេ​រិ​ក

7 ឆ្នាំ មុន

ពិធី​ប្រកាស​ពានរង្វាន់​«People’s Choice Award»​មាន​បណ្តា​តារា​សម្តែង ល្បី​ៗ​ទាំង​នៅ​អា​មេ​រិ​ក និង​បរទេស​ចូលរួម ព្រោះ​ជា​ពាន់រង្វាន់​ភាពយន្ត​,​បទ​ចម្រៀង និង​ពិធីករ​ឆ្លងកាត់​ការ​ជ្រើសរើស​ពី​មហាជន​នៅ​ទូ​ទាំង​ប្រទេស ។

ពិធី​ប្រកាស​ពានរង្វាន់​«People’s Choice Award»​មាន​បណ្តា​តារា​សម្តែង ល្បី​ៗ​ទាំង​នៅ​អា​មេ​រិ​ក និង​បរទេស​ចូលរួម ព្រោះ​ជា​ពាន់រង្វាន់​ភាពយន្ត​,​បទ​ចម្រៀង និង​ពិធីករ​ឆ្លងកាត់​ការ​ជ្រើសរើស​ពី​មហាជន​នៅ​ទូ​ទាំង​ប្រទេស ។

ពិធី​«People’s Choice Award»​លើក​ទី​៤៣​រៀបចំ​ឡើង​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស សហរដ្ឋអាមេរិក ក្រៅពី​ពានរង្វាន់​ដែល​ប្រគល់​ជូន​ដល់​តារា ល្បី​ៗ​ក៏​មានរឿង​រ៉ាវ​គួរ​ឱ្យ​ចាប់អារម្មណ៍​ផ្សេង​ទៀត គឺ​ការ​បង្ហាញ​ម៉ូ​ដ​នៅ​លើ​កម្រាលព្រំ ដោយ​មាន​តារា​បង្ហាញ​ម៉ូ​ដ​ជា​ច្រើន​នាក់​ចូលរួម​ដូច​ជា ៖

នាង​Fifth Harmony​តារាចម្រៀង​ស្ថិត​ក្នុង​ឈុត​គួរ​ឱ្យ​ចង់​គយគន់ ។
នាង​Ruby Rose​តារា​បង្ហាញ​ម៉ូ​ដ​អូ​ស្រា្ត​លី ស្ថិត​ក្នុង​ឈុត​ពណ៌​ទឹកក្រូច ។
នាង​Vitoria Justice​ស្ថិត​ក្នុង​ឈុត​រំលេច​ដោយ​ភាព​សិច​ស៊ី ។
នាង​Blake Lively​ការ​តុបតែង​ខ្លួន​របស់​នាង​មាន​លក្ខណៈ​សិច​ស៊ី​គួរ​ឱ្យ​ចង់​គយគន់ ។
នាង​Priyanka Chopra​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​ឥណ្ឌា និង​ជា​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០០០ ស្ថិត​ក្នុង​ឈុត​សិច​សុ​ី ។
នាង​Peyton List​អាយុ​១៨​ឆ្នាំ គ្រង​ឈុត​«​មី​នី​ដ្រេ​ស​»​គួរ​គាប់​ភ្នែក ។
នាង​Sofai Vergara​ស្លៀកសំពត់​ពណ៌​ស និង​អាវប៉ាក់​ពណ៌​មាស​ប្រកបដោយ​មន្ត​ស្នេហ៍ ។
នាង​Sarah Jessica Parker​ជាតា​រា​សិច​ស៊ី​ស្ថិត​នៅ​ក្នុង​ឈុត​«​មី​នី​ដ្រេ​ស​» ។
នាង​Jamie Chung​ជា​តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​ចិន​ទោះបី​មាន​អាយុ​៣៣​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​រូប​សម្រស់​របស់​នាង​នៅ​តែ​ស្រស់​ស្អាត ស្ថិត​ក្នុង​ឈុត​ដ្រេ​ស​ពណ៌​លឿង ។
នាង​Jennifer Lopez​គ្រង​ឈុត​Dress​ពណ៌​ខ្មៅ និង​ជាតា​រា​ល្បី​ជនជាតិ​អា​មេ​រិ​កបាន​បង្ហាញ​រាង​ដាក់​ទស្សនិកជន​ក្នុង​ពិធី​នោះ​ដែរ ៕