វិនិយោគិន​នឹង​ជំរុញ​ការ​ទិញ​អចលនទ្រព្យ ខណៈ​សេដ្ឋកិច្ច​អា​មេ​រិ​ក​លូតលាស់


សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​ស្ទង់​មតិ​របស់​វិនិយោគិន​បង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា វិនិយោគិន​លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ភាគច្រើន​មាន​គម្រោង​ទិញ​បន្ថែម​ក្នុងឆ្នាំនេះ ព្រោះតែ​មានគំនិត​ថា សេដ្ឋកិច្ច​នឹង​លូតលាស់ និង​មានការ​បន្ធូរបន្ថយ​ច្បាប់​នៅ​សហរដ្ឋអាមេរិក ។

យោង​តាម​ការ​ស្ទង់​មតិ​ដោយ CBRE Group Inc ឲ្យ​ដឹង​ថា ភាគរយ​នៃ​វិនិយោគិន​ដែល​ចង់​ទិញ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៧ បាន​កើនឡើង​ពី​៦៥%​ក្នុង​ឆ្នាំ​មុន មក​ត្រឹម​៦៧%​ក្នុងឆ្នាំនេះ ។

ការ​ស្ទង់​មតិ​នេះ​មានការ​ចូលរួម​ពី​ស្ថាប័ន​វិនិយោគ ក្រុមហ៊ុន​ឯកជន និង​វិនិយោគិន​ដទៃ​ទៀត ហើយ​វា​បង្ហាញ​ថា អ្នកឆ្លើយ​៨៣%​មាន​គម្រោង​រក្សា ឬ​បង្កើន​ការ​ទិញ​ក្នុងឆ្នាំនេះ។

ប៉ុន្តែ​វិនិយោគិន​គ្រោង​ថា នឹង​កាត់​បន្ថយ​ហានិភ័យ​តាម​រយៈ​គោលការណ៍​អភិរក្សនិយម​។ ការ​ស្ទង់​មតិ​បង្ហាញ​ថា វិស័យ​ឧស្សាហកម្ម​រួម​មាន​ឃ្លាំងទំនិញ គឺជា​ទ្រព្យសម្បតិ្ត​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ជាងគេ​ក្នុង​ឆ្នាំ​២០១៧ ។

CBRE ឲ្យ​ដឹង​ដែរ​ថា ៥៤%​នៃ​ស្ថាប័ន​វិនិយោគ​មាន​គម្រោង​វិនិយោគ​ប្រាក់​ច្រើន​ជាង​១​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម ។

ទស្សនៈ​ដ៏​វិជ្ជមាន​សម្រាប់​អនាគត​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​សហរដ្ឋអាមេរិក ខណៈ​មាន​ទិន្នន័យ​ពី​ក្រុមហ៊ុន Preqin ថា មាន​ប្រាក់​ចំនួន​១៤៤​ប៊ី​លាន​ដុល្លារ​ឯណោះ​ហូរ​ចូល​មក​កាន់​ទីផ្សារ​អចលនទ្រព្យ​នៅ​អា​មេ​រិ​ក​ខាងជើង ។

CBRE បន្ថែម​ថា នៅ​ពេល​ប្រៀបធៀប​ជាមួយ​ប្រទេស​អភិវឌ្ឍន៍​ដែល​ការ​លូតលាស់​ទាប​នៅឡើយ ឬ​គ្មាន​ការ​លូតលាស់​ទាំងស្រុង ការ​ព្យាករ​ពី​ការ​លូតលាស់​វិជ្ជមាន​នេះ​មាន​ន័យ​ថា នឹង​បន្ត​មាន​លំហូរ​ធនធាន​ចូល​មក​កាន់​សហរដ្ឋអាមេរិក​ក្នុងឆ្នាំនេះ ។

គួរ​បញ្ជាក់​ថា ការ​ស្ទង់​មតិ​ខាងលើ​មានការ​ចូលរួម​ពី​អ្នកឆ្លើយ​តប​ចំនួន​៩៦៣​នាក់ និង​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ថ្ងៃ​ទី​៦ មក​រា ដល់​ថ្ងៃ​ទី​៦ កុម្ភៈ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ