ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​កំពុង​ដណ្តើម​គ្នា​ទិញ​គម្រោង Sun Group នៅ​កោះ​ភូ​គក់​(​កោះត្រល់​)

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ វិនិយោគិន​រាប់រយ​នាក់​បាន​ចូលរួម​ក្នុង​ឱកាស​បើក​លក់​គម្រោង​រមណីយដ្ឋាន និង​ខុន​ដូ Sun Group ដែល​ឆ្លុះ​បញ្ចាំង​ពី​កំណើន​នៃ​គម្រោង​រមណីយដ្ឋាន​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​កោះ​ភូ​គក់ (​កោះត្រល់​) ។

ប្រទេស​វៀតណាម ៖ វិនិយោគិន​រាប់រយ​នាក់​បាន​ចូលរួម​ក្នុង​ឱកាស​បើក​លក់​គម្រោង​រមណីយដ្ឋាន និង​ខុន​ដូ Sun Group ដែល​ឆ្លុះ​បញ្ចាំង​ពី​កំណើន​នៃ​គម្រោង​រមណីយដ្ឋាន​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​កោះ​ភូ​គក់ (​កោះត្រល់​) ។

ក្នុង​ឱកាស​សម្ពោធ​គម្រោង​នេះ​នៅ​ឯ​ទីក្រុង​ហូ​ជី​មិ​ញ និង​រដ្ឋធានី​ហាណូយ កាលពី​ស​ប្ដា​ហ៍​មុន ក្រុមហ៊ុន Sun Group បាន​ផ្សព្វផ្សាយ​ពី​ការ​លក់​រមណីយដ្ឋាន បណ្ដុំ​វីឡា​កូនកាត់ និង​ខុន​ដូ​នៅ​ជាប់មាត់​សមុទ្រ​ផង​ដែរ ។

វិនិយោគិន​ម្នាក់​មក​ពី​ទីក្រុង​ហាណូយ លោក  Luong Huy Cu បាន​និយាយ​ថា ៖ « ការ​វិនិយោគ​លើ​អចលនទ្រព្យ​រមណីយដ្ឋាន​កន្លង​មក​មិន​ដែល​មានការ​ចាប់អារម្មណ៍​ដូច​នៅ​ពេល​នេះ​ទេ ។ ជាមួយនឹង​សន្ទុះ​នៃ​ការ​វិនិយោគ​នៅ​កោះ​ភូ​គក់ អ្វី​ដែល​ផ្ដល់​ទំនុកចិត្ត​ឲ្យ​ខ្ញុំ​ចំណាយ​លុយរាប់​ប៊ី​លាន​ដុ​ង​ក្នុង​ការ​ទិញ​អចលនទ្រព្យ​នៅ​ទី​នេះ គឺ​កេរ្តិ៍ឈ្មោះ​របស់​អ្នក​អភិវឌ្ឍន៍​គម្រោង » ។

វិនិយោគិន​ម្នាក់​ទៀត​មក​ពី​ស្រុក Hoang Mai លោក Thu Ha បាន​និយាយ​ថា ៖ «​រាល់​ការ​វិនិយោគ​អ្វីមួយ​ត្រូវ​មានការ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ។ ខ្ញុំ​តែងតែ​ស្វែងរក​អ្នក​អភិវឌ្ឍន៍​មួយ​ដែល​មានកេរ្ដិ៍ឈ្មោះ​ល្បី មាន​ដើមទុន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ និង​ទស្សនវិស័យ​របស់​គេ ។ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​ចាប់អារម្មណ៍​យ៉ាង​ពិសេស​ទៅ​លើ​គម្រោង​អចលនទ្រព្យ​របស់​ក្រុមហ៊ុន Sun Group » ។

យោង​តាម​ក្រុមហ៊ុន Sun Group ឲ្យ​ដឹង​ថា អ្នក​អភិវឌ្ឍន៍​គម្រោង​បាន​សហការ​ជាមួយ​បណ្ដា​ធនាគារ​ដើម្បី​ផ្ដល់​កម្ចី​សម្រាប់​គាំទ្រ​ដល់​អ្នកទិញ​វីឡា និង​តំបន់​លំនៅ​ឋាន​តាម​មាត់សមុទ្រ ។ រាល់​កម្ចី​ទាំងអស់​អាច​មាន​តម្លៃ​ច្រើន​ជាង​៧០%​នៃ​តម្លៃ​អចលនទ្រព្យ ក្នុង​អត្រា​ការ​ប្រាក់​សូន្យ​ភាគរយ​សម្រាប់​រយៈពេល​២៤​ខែ ហើយ​ក្នុងអំឡុងពេល​២៤​ខែ​នេះ​ទៀត​សោត ក៏​មានការ​លើកទឹកចិត្ត និង​បញ្ចុះតម្លៃ​សម្រាប់​ការ​បង់​លើក​ដំបូង​ផង​ដែរ ។

អ្នកជំនាញ​អចលនទ្រព្យ​មា្ន​ក់បាន​និយាយ​ថា វា​ជា​រឿង​កម្រ​ណាស់​ដែល​មាន​គម្រោង​បែប​នេះ​ស្ថិត​នៅ​កណ្ដាល​រមណីយដ្ឋាន និង​ការ​បង្កើត​លំនៅ​ឋាន​ឡើង​វិញ​នៅ​ភាគ​ខាងត្បូង​កោះ​ភូ​គក់ ដូច​ជា ក្រុមហ៊ុន Sun Group នេះ ។ លោក​បន្ថែម​ថា គម្រោង​ទាំងនេះ​នឹង​ទាក់ទាញ​ទេសចរ​មក​កម្សាន្ដ​នៅ​ពេល​ដែល​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​១​ឬ​២​ឆ្នាំ​ខាង​មុខ ។

គម្រោង​សាងសង់​វីឡា និង​លំនៅ​ឋាន​ទាំងនេះ ត្រូវ​បាន​សម្រុក​ការ​សាងសង់​ឲ្យ​រួចរាល់​ទាន់​ពេលវេលា ដើម្បី​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ និង​កិច្ចសន្យា​របស់​អ្នកទិញ ។

នៅ​ក្នុង​ឱកាស​សម្ពោធ​លក់​គម្រោង​នោះ អតិថិជន​២​នាក់​មក​ពី​រដ្ឋធានី និង​២​នាក់​ផ្សេង​ទៀត​មក​ពី​ភាគ​ខាងត្បូង​នៃ​ទីក្រុង ក៏​បាន​ទទួល​កាដូ iPhon7s ចំនួន​២​គ្រឿង​, iPad មួយ និង MacBook Air ចំនួន​១ ពី​ក្រុមហ៊ុន​ផង​ដែរ ៕