ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន់ រៀម​រតនៈ ​រំភើប​ចិត្តបាន​ជួប​បងប្រុស​ចិត្តធម៌

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​សម្តែង​លោក​គន់ រៀម​រតនៈ​ នៅ​តែ​មិន​ភ្លេច​ការ​ដឹងគុណ​​ចំពោះ​ម្ចាស់​ទឹកចិត្ត​សប្បុរស​មួយ​ចំនួន​ បាន​ចែក​រំលែក​ការ​លំបាក​ នៅ​ពេល​លោក​ជួប​ទុក្ខ​លោកយាយ​លាចាក​លោក​ ហើយ​ខ្វះខាត​ការ​ចំណាយ​រហូត​មាន​គេ​ចេញ​មុខ​ជួយ​ទាំង​លោក​មិន​ដែល​ស្គាល់​បាន​ស្រាល​ខ្លួន​ ។​

បែប​នេះ​ហើយ ​លោក​តាំងចិត្ត​ថា ​នឹង​ចេញ​មុខ​អរគុណ​គុណ​បំណាច់​នេះ​ ប្រ​សិន​បាន​ជួប​អ្នកមាន​ទឹកចិត្ត​ទាំងនោះ​មិន​អាច​ចោល​គំនិត​នេះ​ឡើយ ​។

ទីបំផុត ខ្ញុំ​ក៏​បាន​ជួប​គាត់​ដូច​ចិត្ត​ប៉ង​បងប្រុស​ចិត្តធម៌ ហ៊ួ​ត ជា Hout Chea អគ្គនាយក​ក្រុម​ហ៊ុ​ង ផ្គត់ផ្គង់​សម្ភារ​សំណង់​ដ៏​ធំ និង​ទំនើប​​នៅ​កម្ពុជា ។ បងប្រុស​ ជា​សប្បុរសជន​មួយ​រូប​ក្នុង​ចំណោម​ម​សប្បុរសជន​ជា​ច្រើន​​ទៀត ដែល​​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ក្នុង​ពិធី​បុណ្យសព​លោក​យាយ​ខ្ញុំ​នា​ពេល​កន្លង​មក​ថ្មី​ៗ ។

គាត់​មិន​ដែល​​ស្គាល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​​មិន​ដែល​ស្គាល់​គាត់​ដែរ​ ពី​មុន​មក តែ​គាត់​បាន​ប្រកាស​ជួយ​ឧបត្ថម្ភ​ក្នុង​ពិធីបុណ្យ​សប​របស់​លោក​យាយ​​ខ្ញុំ ។ បន្ទាប់​ពី​គាត់​បានឃើញ​ដំណឹង​ដ៏​​ក្រៀមក្រំ និងខ្វះខាត​​យ៉ាង​ខ្លាំង​មួយ​នេះ ​តាមរយៈ​​បណ្តារ​សារ​ព័ត៌​មាន​នានា​ក្នុងស្រុក​
មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ។ គាត់​តែងតែបាន​ជួយ​ដល់​ប្រជាជន​ខ្មែរ​មួយ​ចំនួនមិន​ថា​ នៅ​ទី​ជិត ទី​ឆ្ងាយ​ណា​ទេដែល​​កំពុង​ជួប​ការ​លំបាក ខ្វះខាត់​ទីទាល់​ក្រ​ខ្លាំង គាត់​តែងតែបាន​ជួយ​ឧបត្ថម្ភ​ជា​ហូរហែ​ ។

អរគុណ​ណាស់​បងប្រុស​ចិត្តធម៌​ គោ​រ​ព​ជួន​ពរ​បង សូម​ទទួល​បាន​សុខភាព​ល្អ​រឹង​មាំ​បរិបូរ​ណ៌ និងជោក​គ​ជ័យ​រាល់​ភារកិច្ច​ការងារ ឈ្នះ​អស់​រាល់​មាស​ត្រូវ មក​ពី​គ្រប់​ទិស​ទី កុំ​បី​ឃ្លាងឃ្លាត​ឡើយ ។