ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

សេវាកម្ម » ពាណិជ្ជកម្ម

ANZ Royal ​មាន​ទីស្នាក់ការ​សម្រាប់​កម្ចី​ទិញ​ផ្ទះ

ដោយ ៖ អ៊ុំ សំអូន   

ថ្ងៃសៅរ៏ ទី១៨ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១១:១៨   (18-03-2017 11:18)

រាជធានី​ភ្នំពេញ ៖ ANZ Royal ជា​ធនាគារ​ដំបូង​នៅ​កម្ពុជា​ដែល​មាន​ទីស្នាក់ការ​សម្រាប់​កម្ចី​ទិញ​ផ្ទះ និង​ដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៥ មីនា កន្លង​មក ដោយ​មាន​ទីតាំង​ក្នុង​សាខា​ក្រមួនស ។ អតិថិជន​នឹង​ទទួល​បាន​សេវា​ពី​ក្រុម​បុគ្គលិក​ជំនាញ​ដែល​ប្រចាំការ​ដើម្បី​ទទួល​បាន​កម្ចី​ទិញ​ផ្ទះ​ទៅ​តាម​តម្រូវការ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ធនាគារ ANZ Royal ។

អគ្គនាយក​ប្រតិបត្តិ​ធនាគារ ANZ Royal លោកស្រី​បណ្ឌិត Leonie Lethbridge បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ជាក់ស្តែង​ទីក្រុង​ភ្នំពេញ​មានការ​លូតលាស់​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ទាំង​ដី​លំនៅ​ឋាន និង​ដី​សម្រាប់​ប្រកប​អាជីវកម្ម​នៅ​ក្នុង​តំបន់​អាស៊ាន ។ លោកស្រី​បន្ដ​ថា ៖ « យើង​បាន​កត់សម្គាល់​ឃើញ​ថា ត្រីមាស​ចុង​ក្រោយ​នេះ សំណើ​កម្ចី​ទិញ​ផ្ទះ​មាន​កំណើន​១៦% នៃ​ផ្នែក​អចលនទ្រព្យ​ទាំង មូល ។ ដូច្នេះ​ហើយ​ធនាគារ ANZ Royal បាន​រៀបចំ​សេវាកម្ម​ពិសេស រួម​មាន​ទីស្នាក់ការ​សម្រាប់​កម្ចី​ទិញ​ផ្ទះ ដើម្បី​បំពេញ​នូវ​តម្រូវការ​នេះ » ។

លោកស្រី​បណ្ឌិត Lethbridge បាន​បន្ថែម​ថា ៖ « ការ​ទិញ​ផ្ទះ​ក្នុង​ក្តី​សុបិន គឺជា​ការ​វិនិយោគ​ដ៏​ធំ​ជាងគេ​បំផុត​សម្រាប់​បុគ្គល​ទូទៅ​ក្នុង​ជីវិត ។ ការ​ស្នើ​សុំ​កម្ចី​ទិញ​ផ្ទះ តែងតែ​ពាក់ព័ន្ធ​នឹង​សំណុំ​បែបបទ​ជា​ច្រើន ដូច្នេះ​ហើយ​ធនាគារ ANZ Royal ធ្វើ​ឲ្យ​រឹតតែ​ងាយស្រួល​ដល់​អតិថិជន​ដែល​អាច​រក​បុគ្គលិក​ជំនាញ តាម​រយៈ​ទីស្នាក់ការ​សម្រាប់​កម្ចី​ទិញ​ផ្ទះ ដែល​នឹង​ផ្តល់​កិច្ច​ពិភាក្សា និង​ជួយ​រៀបចំ​សំណើ​ឥណទាន​បាន​ឆាប់រហ័ស » ។

ទីស្នាក់ការ​សម្រាប់​កម្ចី​ទិញ​ផ្ទះ​បាន​ចាប់ផ្តើម​ស្រប​ពេល​ជាមួយនឹង​ការ​ផ្តល់​ជូន​អត្រា​ការ​ប្រាក់​ពិសេស ដែល​នាំមុខ​គេ​ក្នុង​ទីផ្សារ​៦,៩៩%​សម្រាប់​ឆ្នាំ​ដំបូង ។ ទីស្នាក់ការ​នេះ​មាន​ទីតាំង​ក្នុង​សាខា​ក្រមួនស​របស់​ធនាគារ ANZ Royal នៅផ្ទះ​លេខ​២០ វិ​ថី​ក្រមួនស កែង​ផ្លូវ​លេខ​៦៧ រាជធានី​ភ្នំពេញ ។ ការ​ចាប់ផ្តើម​បម្រើ​សេវាកម្ម គឺ​ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ និង​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់​នៅ​ថ្ងៃ​សៅរ៍ (​លើកលែង​ថ្ងៃ​ឈប់​សម្រាក​) ។

សាខា​ក្រមួនស​របស់​ធនាគារ ANZ Royal នៅ​តែ​បន្ត​ទទួល​បម្រើ​ប្រតិបត្តិការ​ទូទៅ ។ទីស្នាក់ការ​សម្រាប់​កម្ចី​ទិញ​ផ្ទះ គឺ​ការ​ផ្តល់​ជូន​នូវ​សេវា​ពិសេស​បន្ថែម​សម្រាប់​អតិថិជន​បុគ្គល​ឲ្យ​រឹតតែ​ងាយស្រួល ។ លើស​ពី​នេះ​ទៀត ធនាគារ ANZ Royal បាន​វិនិយោគ​១​លាន​ដុល្លារ​អា​មេ​រិ​កលើ​ម៉ាស៊ីន ATM touch-screen និង​មុខងារ​ការពារ​ការ​លួច​យក​ព័ត៌មាន​ពី​កាត ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន ។ ទន្ទឹម​នឹង​នេះ សាខា​របស់​ធនាគារ ANZ Royal ទូ​ទាំង​ប្រទេស​ក៏​កំពុង​មានការ​កែ​លម្អ​ឲ្យ​ប្រសើរ​ជាង​មុន​ផង​ដែរ ៕