ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួន​សម្រាប់​វិសាលភាព​គ្មាន​ដែន​កំណត់​របស់​សាំ​ស៊ុ​ង​ក្នុង​ដៃ​អ្នក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០១៧ ៖ ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៧ គឺជា​រយៈកាល​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​ពី​សាំ​ស៊ុ​ង ខណៈ​ដែល​ផលិតផល​ថ្មី​ៗ​ទំនើប​ៗ​ជា​ច្រើន​ត្រូវ​បាន​សម្ពោធ​

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០១៧ ៖ ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៧ គឺជា​រយៈកាល​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​ពី​សាំ​ស៊ុ​ង ខណៈ​ដែល​ផលិតផល​ថ្មី​ៗ​ទំនើប​ៗ​ជា​ច្រើន​ត្រូវ​បាន​សម្ពោធ​បង្ហាញមុខ​លើ​ទីផ្សារ​ជុំវិញ​ពិភពលោក ។ ប៉ុន្តែ​ត្រីមាស​បន្ទាប់​ៗ​នៃ​ឆ្នាំ​២០១៧​នេះ សាំ​ស៊ុ​ង​នឹង​កាន់តែ​មមាញឹក​ថែម​ទៀត ដោយសារ​តែ​ក្រុមហ៊ុន​នេះ​កំពុង​គ្រោង​សម្ពោធ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ដែល​ផ្តល់​នូវ​ទស្សនីយភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ប្រកបដោយ​វិសាលភាព​គ្មាន​ដែន​កំណត់​ក្នុង​ដៃ​របស់​អ្នក ។

ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​នានា​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល​២​ទស​វត្ស​ចុង​ក្រោយ​នេះ មានការ​រីក​លូតលាស់​ឥត​ឈប់​ឈរ ទាំង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា ក៏​ដូច​ជា​ប្រព័ន្ធ​ដំណើរការ​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់ និង​ការ​រចនា​ម៉ូត​កាន់តែ​ទាក់ទាញ ធ្វើ​ឱ្យ​ការ​ទំនាក់ទំនង​កាន់តែ​មាន​ភាព​ងាយស្រួល ។

ប៉ុន្តែ​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឱ្យ​ទូរស័ព្ទ​មួយ​មាន​លក្ខណៈ ពិសេស​ជាង​ទូរស័ព្ទ​ដៃ​ធម្មតា?
សាំ​ស៊ុ​ង គឺជា​ស្លាក​យីហោ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នាំមុខ​គេ​លើ​ពិភពលោក ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា ជា​តួអង្គ​មួយ​ដែល​តែងតែ​ព្យាយាម​ស្វែងរក​របកគំហើញ និង​គំនិត​ច្នៃប្រឌិត​ថ្មី​ដែល​យើង​ធ្លាប់តែ​គិត​ថា មិន​អាច​ធ្វើ​ទៅ​រួច ។

ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​សាំង​សុង​នេះ​នឹង​បង្ហាញមុខ​លើក​ដំបូង​បង្អស់​ទៅ​កាន់​សាធារណជន​ជុំវិញ​ដែល​កំពុង​តែ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះអន្ទែង​នៅ​ថ្ងៃ​ទី​២៩ មីនា ខាង​មុខ​នេះ ។

មុន​នឹង​ឈាន​ដល់​ថ្ងៃ​ដ៏​រំភើប​នេះ កុំ​ភ្លេច​ទស្សនា​វី​ដេ​អូ​ខាងក្រោម​នេះ ដើម្បី​ឱ្យ​ដឹង​កាន់តែ​ច្បាស់​ថា តើ​អ្វី​ទៅ​ដែល​សាំ​ស៊ុ​ង​នឹង​នាំ​ជូន​មក​ដល់​ដៃ​អ្នក​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕