ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត Tiger Street Football Festival 2017​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2017 ដែល​ជា​លើក​ទី​៥​របស់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ខ្មែរ​ដែល​ស្រលាញ់​វិស័យ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2017 ដែល​ជា​លើក​ទី​៥​របស់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ខ្មែរ​ដែល​ស្រលាញ់​វិស័យ​កីឡាបាល់ទាត់​បាន​បញ្ចេញ​សមត្ថភាព និង​ក្លាយជា​ម្ចាស់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​រហូត​ដល់​ទៅ​១៥.០០០​ដុល្លារ​អា​មេ​រិ​ក បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ប្រគល់​រង្វាន់​ជូន ក្រុម​កីឡាករ​ជ័យ​លា​ភី ។

ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី​១២ ខែមីនា ២០១៧ ក្រោម​អធិបតីភាព លោក ហ៊ុន ម៉ា​នី  ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក Roland Bala អគ្គនាយក​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ។

លោក Artem Zyabkin ប្រធាន​គ្រប់គ្រង​ពាណិជ្ជកម្ម​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង លោក មៃ តុលា អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ មាន​មក​ពី​៥​មណ្ឌល និង​៤០​ក្រុម​រួម​មាន កំពង់សោម​៦​ក្រុម​, បាត់ដំបង​៦​ក្រុម​, សៀមរាប​១០​ក្រុម​, កំពង់ចាម​៦​ក្រុម និង​ភ្នំពេញ​១២​ក្រុម បន្ទាប់​ពី​ធ្វើការ​ជម្រុះ​អស់​រយៈពេល​ជិត​២​ខែ ។

នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ ចំណាត់ថ្នាក់​លេខ​១ គឺ​បាន​ទៅ​លើ​ក្រុម Victory Youth FC ដែល​ទទួល​បាន​មេដាយមាស និង​សាច់ប្រាក់​ចំនួន​១៥.០០០​ដុល្លារ​អា​មេ​រិ​ក និង​ពានរង្វាន់​មួយ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​ក្រុម Siem Reap FC ទទួល​បាន​មេដាយ​ប្រាក់ និង​ទឹកប្រាក់​ចំនួន​៥.០០០​ដុល្លារ​អា​មេ​រិ​ក

ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម វ​នី​ដា FC ទទួល​បាន​មេដាយ​សំរឹទ្ធ និង​ទឹកប្រាក់​ចំនួន​២.៥០០​ដុល្លារ​អា​មេ​រិ​ក និង​ចំណាត់ថ្នាក់ លេខ​៤​បាន​ទៅ​លើ​ក្រុម GLF FC ទទួល​បាន​ទឹកប្រាក់​ចំនួន​១.០០០​ដុល្លារ​អា​មេ​រិ​ក ។

ក្រៅពី​ការ​ប្រកួត​បាល់ទាត់ គឺ​មានកម្ម​វិធី​ច្រើន​ជាង​នៅ​មណ្ឌល​ផ្សេង​ទៀត​ដូច​ជា​មានការ​ដាក់​តាំង​លក់​សម្ភារ​កីឡា មាន​កន្លែង​លេង​ហ្គេ​មកម្សាន្ដ ដើម្បី​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ មាន​ស្តង់​ដែល​អាច​យក​បដា សរសេរ​ឈ្មោះ​គាំទ្រ​ក្រុម​ដែល​អ្នក​ពេញចិត្ត ព្រមទាំង​ទទួល​បានការ​ភ្ជាប់ Internet ដោយ​ឥត​គិតថ្លៃ (Free Wifi) នៅ​បញ្ជរ Digital Booth ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់ Facebook Page របស់​ស្រា​បៀរ​ថៃ​ហ្គ៍​រ (Tiger Beer KH) និង​ចុច Like ។