ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ស៊ី​រី​ថា​បា.ញ់​ធ្លាក់​យន្តហោះ​អ៊ី​ស្រា​អែ​ល​មួយ

7 ឆ្នាំ មុន

កងទ័ព​សុ​ី​រី នា​ថ្ងៃ​ទី​១៧ មីនា និយាយ​ថា បាន​បា.ញ់​ធ្លាក់​យន្ដហោះ​ប្រយុទ្ធ​អុ​ី​ស្រា​អែ​ល​មួយ​គ្រឿង ដែល​វាយប្រហារ​លើ​ដែនដី​សុ​ី​រី​នា​ពេល​យប់

កងទ័ព​សុ​ី​រី នា​ថ្ងៃ​ទី​១៧ មីនា និយាយ​ថា បាន​បាញ់​ធ្លាក់​យន្ដហោះ​ប្រយុទ្ធ​អុ​ី​ស្រា​អែ​ល​មួយ​គ្រឿង ដែល​វាយប្រហារ​លើ​ដែនដី​សុ​ី​រី​នា​ពេល​យប់ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​សុ​ី​រី និយាយ​ថា កងការពារ​អាកាស​របស់​យើង បាន​បាញ់​ធ្លាក់​យន្ដហោះ​មួយ​គ្រឿង ហើយ​បាញ់​ត្រូវ​មួយ​គ្រឿង​ទៀត ព្រមទាំង​បង្ខំ​យន្ដហោះ​ឯទៀត​ៗ​ហោះ​រត់គេច ។ 

ចំណែក​កងទ័ព​អុ​ី​ស្រា​អែ​ល​វិញ មុន​នេះ​បន្ដិច​អះអាង​ថា បណ្ដា​យន្ដហោះ​ប្រយុទ្ធ​របស់​ខ្លួន​បាន​វាយប្រហារ​លើ​គោលដៅ​ជា​ច្រើន​នៅ​សុ​ី​រី និង​ថា មី​សុ​ី​ល​មួយ​ក្នុង​ចំណោម​មី​សុ​ី​ល​ដែល​បាញ់​សងសឹក ត្រូវ​ស្ទាក់​កម្ទេច ។ ក្នុង​សេចក្ដី​ប្រកាស​មួយ កងទ័ព​អុ​ី​ស្រា​អែ​ល និយាយ​ថា មី​សុ​ី​ល​មួយ​ក្នុង​ចំណោម​មី​សុ​ី​ល​ការពារ​អាកាស​សុ​ី​រី​ត្រូវ​ស្ទាក់​កម្ទេច ។ ការ​ផ្ទុះ​ស្ដាប់​ឮ​ដល់ទី​ក្រុង​ហ្សេ​រុយ​សា​ឡឹម ។ ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ ឬ​ពី​ការ​ខូចខាត​ឡើយ ៕