ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ស៊ើបការណ៍​ទំនើប​រុ​ស្ស៊ី A-100

7 ឆ្នាំ មុន

អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​អីុ​អ៊ូ​រី បូ​រី​សូវ ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ មីនា ថា យន្តហោះ​ស៊ើបការណ៍​ធុន A-100 បំពាក់​ដោយ​ប្រព័ន្ធ​ចាប់​រក និង​បញ្ជា SDCA ផលិត​ដោយ

អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​អីុ​អ៊ូ​រី បូ​រី​សូវ ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ មីនា ថា យន្តហោះ​ស៊ើបការណ៍​ធុន A-100 បំពាក់​ដោយ​ប្រព័ន្ធ​ចាប់​រក និង​បញ្ជា SDCA ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​រុ​ស្ស៊ី BERIEV AIR CRAFT COMPANY  នឹង​ធ្វើការ​ហោះ​សាកល្បង​ដំបូង​ៗ​នា​ខែកក្កដា​ឆ្នាំ​នេះ ។

យន្តហោះ A-100 តាម​ក្រុមហ៊ុន​ជា​អ្នក​ផលិត​ថា ជា​យន្តហោះ​ស៊ើបការណ៍​ទំនើប​មាន​សមត្ថភាព​ខ្ពស់​ជាង​គូប្រជែង​ឆ្ងាយ ។ ប្រព័ន្ធ SDCA ដែល​បំពាក់​លើ​យន្តហោះ​នេះ​ជា​បច្ចេកវិទ្យា​គន្លឹះ​មួយ​ក្នុង​ចំណោម​បច្ចេកវិទ្យា​គន្លឹះ​នានា​នៃ​កម្មវិធី​គ្រឿង​សព្វាវុធ​របស់​រដ្ឋ ។ លោក​បូ​រី​សូវ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ក្រោយ​ពី​ទៅ​ពិនិត្យ​ទីតាំង​ផលិត​យន្ត​ហោះ​​ថា ខ្ញុំ​អាច​និយាយ​ថា ការងារ​នៅ​បន្ត​ដូច​ការ​គ្រោងទុក ហើយ​នា​ខែកក្កដា យើង​នឹង​ឈាន​ទៅ​ធ្វើការ​ហោះហើរ​សាកល្បង​វា ។

ប្រព័ន្ធ​បំពាក់​លើ​យន្តហោះ​ស៊ើបការណ៍ A-100 បង្កើត​ឡើង​ផ្អែក​លើ​យន្តហោះ​បំភ្លឺ​ផ្លូវ A-50 ។ សមត្ថភាព​ស៊ើបការណ៍​របស់​វា​នឹង​អាច​ចាប់​បាន​គោលដៅ​ថ្មី​ៗ ហើយ​ផ្តល់​ចំណុច​ដល់​បណ្តា​យន្តហោះ​វាយប្រហារ ។ យន្តហោះ​នេះ​ត្រូវ​យក​មក​ជំនួស​យន្តហោះ​ធុន A-50 និង A-50 U ដែល​កំពុង​ប្រើប្រាស់​ក្នុង​ផ្ទៃ​កងទ័ពអាកាស​រុ​ស្ស៊ី ៕