ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​គ្រាប់បែក​លើ​ព្រះ​វិហារ​មួយ​ស្លា.ប់​42​នាក់

7 ឆ្នាំ មុន

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៤២​នាក់​ស្លា.ប់ ភាគច្រើន​ជា​ជន​ស៊ី​វិល ហើយ​មនុស្ស​១០០​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​១៦ មីនា ដោយសារ

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៤២​នាក់​ស្លាប់ ភាគច្រើន​ជា​ជន​ស៊ី​វិល ហើយ​មនុស្ស​១០០​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​១៦ មីនា ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​លើ​ព្រះ​វិហារ​មួយ ស្ថិត​ក្នុងភូមិ​មួយ​នៃ​ខេត្ត​អា​ឡែ​ប​ភាគ​ខាងជើង​ស៊ី​រី ។

OSDH អះអាង​ថា បណ្តា​យន្តហោះ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ទម្លាក់​គ្រាប់បែក​លើ​ព្រះ​វិហារ​មួយ​នា​ភាគ​ខាងលិច​ខេត្ត​អា​ឡែ​ប​ចំ​ពេល​ម៉ោង​មានការ​សូត្រធម៌​ដោយ​សម្លាប់​មនុស្ស​៤២​នាក់ ភាគច្រើន​ជា​ជន​ស៊ី​វិល ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ប៉ុនប៉ង​ទាញ​យក​មនុស្ស​ទាំងឡាយ​ដែល​ជាប់​ក្រោម​គំនរ​បាក់បែក​នៃ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ក្នុងភូមិ AL JINEH ស្ថិត​នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​អា​ឡែ​ប ។ មនុស្ស​ច្រើន​នាក់​នៅ​បាត់​ខ្លួន ។ តុល្យការ​អ្នក​ស្លាប់​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។ មូលដ្ឋាន​រង​ការ​វាយប្រហារ​នេះ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​បណ្តា​ក្រុម​ឧទ្ទាម ។ យោង​តាមរូបភាព​ទាំងឡាយ​ចេញផ្សាយ​ដោយ​ពួក​យុទ្ធ​ជន​ឧទ្ទាម​បង្ហាញ​អគារ​ព្រះ​វិហារ​ហាក់ដូចជា​ត្រូវ​កម្ទេច​ទាំងស្រុង ។

បទ​ឈប់​បាញ់​គ្នា​មួយ​ក្រោម​ការ​ជ្រោមជ្រែង​របស់​រុ​ស្ស៊ី​សម្ព័ន្ធមិត្ត​រដ្ឋាភិបាល​ស៊ី​រី និង​តួ​ួ​ក​គី ដែល​គាំទ្រ​ពួក​ឧទ្ទាម​បាន​ចូល​ជា​ធរមាន​កាលពី​ខែធ្នូ ឆ្នាំ​២០១៦ ក៏​ប៉ុន្តែ​ការ​រំលោភ​បន្ត​ជាប់​រដឹក​ក្នុង​ប្រទេស ។ ដែនអាកាស​ស៊ី​រី​ហោះហើរ ដោយ​បណ្តា​យន្តហោះ​របប​ស៊ី​រី យន្តហោះ​រុ​ស្ស៊ី យន្តហោះ​តួ​ក​គី និង​យន្តហោះ​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក ៕