ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TODAY ISP ពង្រីក​បណ្តាញ​អ៊ិ​ន​ធឺ​ណិ​តម​ក​ដល់​ក្រុង​សៀមរាប​ហើយ

7 ឆ្នាំ មុន

ដំណឹង​ល្អ​សម្រាប់​ម្ចាស់​អាជីវកម្ម អង្គការ និង​សហគ្រាស​នានា នៅ​ក្រុង​សៀមរាប​ដែល​កំពុង​ស្វែងរក​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​អ៊ុ​ប​ទិ​ក មានគុណ​ភាព​ខ្ពស់ ឥឡូវនេះ TODAY ISP ពង្រីក​បណ្តាញ​មក​ដល់ទី​តាំងរបស់​លោក​អ្នក​ហើយ​។

ដំណឹង​ល្អ​សម្រាប់​ម្ចាស់​អាជីវកម្ម អង្គការ និង​សហគ្រាស​នានា នៅ​ក្រុង​សៀមរាប​ដែល​កំពុង​ស្វែងរក​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​អ៊ុ​ប​ទិ​ក មានគុណ​ភាព​ខ្ពស់ ឥឡូវនេះ TODAY ISP ពង្រីក​បណ្តាញ​មក​ដល់ទី​តាំងរបស់​លោក​អ្នក​ហើយ​។

ដើម្បី​អបអរ​ការ​មក​ដល់​ថ្មី​នេះ ក្រុមហ៊ុន​នឹង​ផ្តល់​ជូន​សេវា​ឥត​គិតថ្លៃ​៣​ខែ សម្រាប់​អ្នក​ដែល​ត​ភ្ជាប់​ពី​ថ្ងៃនេះ​ក្នុង​ទីក្រុង​សៀមរាប​។ លើស​ពី​នេះ​ទៅ​ទៀត​គ្រប់​ឧបករណ៍​ត​ភ្ជាប់ និង​ដុំ WiFi នឹង​ផ្តល់​ជូន​អតិថិជន និង​មិន​គិតថ្លៃ​ដំឡើង​បណ្តាញ​ដែរ​។ ការ​ផ្តល់​ជូន​មាន​ចំនួន​កំណត់ សូម​ទំនាក់ទំនង​មក​កាន់​អ្នកឯកទេស​យើងខ្ញុំ ដើម្បី​ពិ​ភក្សា​ក៏​ដូច​ជា​ចុះ​ឈ្មោះ ដើម្បី​ទទួល​បាន​កាដូ​ពិសេស​នេះ​។ អ្នក​ប្រើប្រាស់​តាម​ផ្ទះ​ក៏​អា​ចត​ភ្ជាប់​សេវា​ពី​ក្រុមហ៊ុន TODAY ISP បាន​ផង​ដែរ ដែល​មាន​ល្បឿន​ចាប់ពី 6 មេ​ហ្ក​ប៊ីត​ឡើង​ទៅ​។ ចំពោះ​គម្រោង​អាជីវកម្ម​មាន​ល្បឿន​ចាប់ពី​8​មេ​ហ្កា​ប៊ីត​ឡើង​ទៅ ព្រមទាំង​មាន​សេវា VPN (DPLC) សម្រាប់​ត​ភ្ជាប់​សាខា​ផ្សេង​ៗ​។ គ្រប់​បណ្តាញ​ត​ភ្ជាប់ គឺ​ប្រើប្រាស់​ខ្សែ​អ៊ុ​ប​ទិ​ក​ក្រោម​ដី ដែល​មាន​សុវត្ថិភាព មិន​មាន​ភាព​រអាក់រអួល​។

លោក​ស្ទី​វ មៀ​លើរ អ្នកគ្រប់គ្រង​ទូទៅ របស់ TODAY ISP បាន​ផ្តល់​ការ​យល់​ឃើញ​ចំពោះ​សេវា​ថ្មី​នៅ​ក្រុង​សៀមរាប​ថា « យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​ការ​ផ្តល់​ជូន​សេវា​អ៊ិ​ន​ធឺ​ណិ​ត និង VPN ក្នុង​ក្រុង​សៀមរាប​នេះ​។ ម​ហិ​ច្ច​តា​របស់​យើង​ក្នុង​ឆ្នាំ 2017 នេះ គឺ​ពង្រីក​បណ្តាញ​ឲ្យ​បាន​ទូលំទូលាយ​ទៅ​តាម​ខេត្ត ហើយ​ក្រុង​សៀមរាប គឺជា​គោលដៅ​ទី​មួយ​របស់​យើង​» ។

គួរ​បញ្ជាក់​ថា TODAY ISP បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​កន្លង​ទៅ​។ ក្រុមហ៊ុន​ផ្តល់​ជូន​សេវា​អ៊ិ​ន​ធឺ​ណី​ត និង VPN តាម​រយៈ​បណ្តាញ​អ៊ុ​ប​ទិ​ក​ក្រោម​ដី ដោយ​ផ្តោត​លើ​ទីផ្សារ អាជីវកម្ម និង​សហគ្រាស​ធំ​ៗ​។ ក្រុមហ៊ុន​បាន​ផ្តោត​គុណភាព បណ្តាញ និង​សេវា​ជំនួយ​បច្ចេកទេស​ជា​ចំបង​។ ចំពោះ​ក្រុមហ៊ុន អង្គភាព​អាជីវកម្ម​នានា ចង់​ស្វែង​យល់​ពី​បច្ចេកវិទ្យា​ថ្មី​ៗ​អាច​ទំនាក់ទំនង​ក្រុមហ៊ុន​តាម​រយៈ លេខ 023 21 55 77 / 031 2222 953 ឬ គេហទំព័រ www.today.com.kh