ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​អ្នកតំណាង​រាស្ត្រ​ដែល​ប្រឆាំង​ទោស​ប្រហារជីវិត​រង​ការ​ដាក់ទោស​របស់​លោក DUTERTE

7 ឆ្នាំ មុន

យោង​តាម​កាសែត PHILISTAR រាយការណ៍​ពី​ការ​ដាក់ទោស​ប្រឆាំង​បណ្តា​សមាជិក​សភា​បៃ​គណបក្សកាន់អំណាច​ណា​ដែល​យល់​ច្រឡំ​បោះ​ឆ្នោត​ប្រឆាំង​ការ​វិល​ត្រឡប់​វិញ​នៃ​ទោស​ប្រហារជីវិត​នៅ​ហ្វ៊ី​លី​ពី​ន ។

យោង​តាម​កាសែត PHILISTAR រាយការណ៍​ពី​ការ​ដាក់ទោស​ប្រឆាំង​បណ្តា​សមាជិក​សភា​បៃ​គណបក្សកាន់អំណាច​ណា​ដែល​យល់​ច្រឡំ​បោះ​ឆ្នោត​ប្រឆាំង​ការ​វិល​ត្រឡប់​វិញ​នៃ​ទោស​ប្រហារជីវិត​នៅ​ហ្វ៊ី​លី​ពី​ន ។

កាលពី​យប់​ថ្ងៃ​ទី​១៥ មីនា គណបក្ស​របស់​ប្រធានាធិបតី​លោក RODRIGO DUTERTE បាន​ដកហូត​តំណាងរាស្ត្រ​១២​រូប ពី​អ្នក​ទទួលខុសត្រូវ​ក្នុង​ផ្ទៃ​សភា ។ ក្នុង​ចំណោម​អ្នក​ទាំងនោះ​មាន​អតីត​ប្រធានាធិបតី លោកស្រី​ក្លូ​រៀ ម៉ា​ប៉ា​ហ្គា​ល់ អា​រ៉ូ​យ៉ូ ជា​អ្នក​លុប​ចោល​ទោស​ប្រហារជីវិត​កាលពី​ឆ្នាំ​២០០៦ ។ សមាជិក​សភា​១១​រូប​ទៀត នឹង​ត្រូវ​រើស​មនុស្ស​មក​ផ្លាស់​ជំនួស​នា​ខែឧសភា ។

កាលពី​ស​ប្តា​ហ៍​មុន គម្រោង​ច្បាប់​ស្តី​ពី​ទោស​ប្រហារជីវិត​ត្រូវ​បាន​អនុម័ត​ដោយ​២១៧​សំឡេង​ទល់​នឹង​៥៤​សំឡេង​ប្រឆាំង ។ គម្រោង​ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ដោយ​ព្រឹទ្ធសភា ដែល​មាន​២៤​កៅអី ។ ការ​វិល​ត្រឡប់​វិញ​នៃ​ទោស​ប្រហារជីវិត​ជា​អាទិភាព​មួយ​សម្រាប់​លោក RODRIGO DUTERTE ។ ផ្តល់រហស្សនាម​ថា «​អ្នក​ដាក់ទោស​» ដោយ​ទស្សនាវដ្តី​អា​មេ​រិ​ក TIMES លោក DUTERTE ប្រកាស​ថា លោក​គ្រោង​ប្រហារជីវិត​ឧក្រិដ្ឋជន​មួយ​ថ្ងៃ​២០​នាក់ ។

ថ្ងៃ​ទី​១៦ មីនា ព្រឹទ្ធ​សមាជិក​លោក FRANCIS PANGINAN ប្រធាន​អតីត​គណបក្សកាន់អំណាច​លើក​ឡើង​ពី​ការ​មិន​អត់ឱន​របស់​រដ្ឋាភិបាល​សម្រាប់​គ្រប់​រូបភាព​នៃ​ការ​ប្រឆាំង ដែល​នោះ​ជា​សញ្ញា​មួយ​នៃ​ការ​រំកិល​ប្រកបដោយ​គ្រោះថ្នាក់​ទៅ​រក​លទ្ធិផ្តាច់ការ ។ ព្រឹទ្ធ​សមាជិក​រូប​នេះ​ជា​កម្មវត្ថុ​រួច​ហើយ​នៃ​ការ​ដាក់ទោស​កាលពី​លើក​មុន ។ លោក​ផ្ទាល់​ត្រូវ​បណ្តេញចេញ​កាលពី​ខែកុម្ភៈ ពី​តំណែង​ប្រធាន​គណៈកម្មការ​មួយ​ក្រោយ​ការ​ប្រឆាំង​របស់​លោក ចំពោះ​នយោបាយ​ដែល​លោក DUTERTE ប្រកាន់​យក ។ លោក​ត្រូវ​គេ​ដាក់ទោស ព្រោះតែ​ការពារ​លោកស្រី LEILA DE LIMA ព្រឹទ្ធ​សមាជិកា​ដែល​ចេញ​មុខ​ដំបូង​គេ​ប្រឆាំង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី​ដែល​លោកស្រី​ចាត់​ទុក​ថា ជា​ការ​សម្លាប់​រង្គាល​មនុស្ស​មុន​ពេល​លោកស្រី​ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ពី​បទចោទប្រកាន់​ថា ទាក់ទិន​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន ។

ចាប់តាំងពី​ឡើង​កាន់​អំណាច​ពី​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១៦ របស់​លោក DUTERTE មក សង្គ្រាម​ប្រឆាំង​គ្រឿងញៀន បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៧.០៨០​នាក់ ដែល​ពួក​គេ​ត្រូវ​សម្លាប់​ដោយ​ប៉ូលិស ពួក​ជីវពល និង​ក្រុម​ជន​ផ្សេង​ៗ ៕