ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ប៉ាន់​ហើយ! សម្រាប់​​អ្នក​ចូល​ចិត្ត​ថត​​រូប​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួងទេសចរណ៍ បាន​ធ្វើការ​ប្រកាស​ឱ្យ​​ភ្ញៀវ​ទេសចរ​ និង​​​អ្នកដែល​​​បាន​​​ឃើញ​ទិដ្ឋភាព​នោះ មក​ថតរូប​សែ​ល​ហ្វី​​​ប្រកួត​ប្រជែង​ឱ្យ​​បាន​ច្រើនដោយ​អះអាង​ថា ​រូបថត​ដែល​​ស្អាត និង​ទាក់ទាញ​នឹង​ទទួល​បាន​រង្វាន់​ពិសេស​​ពី​ក្រសួងទេស​​ចរណ៍​ ។

រាជធានី​ភ្នំពេញ​ ៖ ក្រសួងទេសចរណ៍ បាន​ធ្វើការ​ប្រកាស​ឱ្យ​​ភ្ញៀវ​ទេសចរ​ និង​​​អ្នកដែល​​​បាន​​​ឃើញ​ទិដ្ឋភាព​នោះ មក​ថតរូប​សែ​ល​ហ្វី​​​ប្រកួត​ប្រជែង​ឱ្យ​​បាន​ច្រើនដោយ​អះអាង​ថា ​រូបថត​ដែល​​ស្អាត និង​ទាក់ទាញ​នឹង​ទទួល​បាន​រង្វាន់​ពិសេស​​ពី​ក្រសួងទេស​​ចរណ៍​ ។  

តាម​សេចក្ដី​ប្រកាសរបស់​ក្រសួងទេសចរណ៍​បាន​ស្នើ​​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំង​​ជាតិ និង​អន្តរជាតិ ចូលរួម​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ​នៅ​លើ​កំពូល​​កណ្ដាល​របស់​ប្រាសាទ​អង្គរឱ្យ​​បាន​ច្រើន​កុះករ ។ ដោយ​​អព្ភូត​ហេតុ​ថ្ងៃ​​រះ នៅ​ចំ​កំពូល​ប្រាសាទ​អង្គរ​ជា​ថ្មី​ទៀត​ហើយ នៅ​ចន្លោះ​​​ព្រឹក​ថ្ងៃ​ទី​២០ និង​២១ មីនា ចាប់ពី​ម៉ោង​០៥ ដល់​ម៉ោង​៧​ព្រឹក​ ។

ដូច្នេះ​ សម្រាប់​អ្នក​ចូល​ចិត្ត​ថតរូប​ និង​ថត​​សែ​ល​ហ្វីអាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ឈ្មោះ​ថា «សែ​ល​ហ្វី​(Selfie)​អង្គរ​អច្ឆរិយៈ​»​។    សេចក្ដី​​ប្រកាស​​បាន​ស្នើឱ្យ​​អ្នក​ទៅ​ឃើញ​ទិដ្ឋភាព​នោះ បញ្ជូន​រូប​សែ​ល​ហ្វី​ដែល​មាន​ភ្ជាប់ជាមួយនឹង​រូប​ថ្ងៃ​រះ​​ចំ​កំពូល​ប្រាសាទ មក​កាន់​​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ក្រសួង ឬ​ផ្ញើ​មក​កាន់ www.facebook.com/cambodiamot  ដោយ​គ្រាន់តែ​បញ្ជាក់​ឈ្មោះ និង​លេខ​ទូរស័ព្ទ​ គឺជា​ការ​ស្រេច ​។

ជាមួយ​គ្នា​​នោះ មន្ត្រី​ទទួល​បន្ទុក​លើ​ការប្រកួតប្រជែង​នេះ​​ បាន​ថ្លែងប្រាប់​ថា នេះ​ជា​ឱកាស​​ជួយ​ឱ្យ​​អ្នក​ចូល​ចិត្ត​ថតរូប​សែ​ល​ហ្វី​សប្បាយចិត្ត ហើយ​ក៏​ដើម្បី​​ឱ្យទិដ្ឋភាព​ថ្ងៃ​រះ នៅ​លើ​កំពូល​ប្រាសាទ​អង្គរ មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ផង​ ។ លោក​ថា​ព្រឹត្តិ​ការណ៍​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ជោគជ័យ​​កាលពី​លើក​ទី​១ ដោយ​ការ​ប្រកួត​សម្រាប់​លើក​ទី​២​នេះ ត្រូវ​បាន​គាំទ្រ​យ៉ាង​ពិសេស ដោយ​អាជ្ញាធរ​អប្សរា គ្រឹះស្ថាន​អង្គរ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ។

រូប​សែ​ល​ហ្វី​ណា​ ទទួល​បាន​ចំនួន Like និង Share ច្រើន​ជាងគេ នឹង​ត្រូវ​កំណត់​ថា​ ជារូប​ដែល​ឈ្នះ​រង្វាន់​ប្រចាំឆ្នាំ​ ។ ក្រសួង​ប្រកាស​ថា ​រូបថត​សែ​ល​ហ្វី មាន​អ្នក​ចូល​ចិត្តច្រើន​ជាងគេ នឹង​ទទួល​បាន​ប័ណ្ណសរសើរ អម​ដោយ​ទឹកប្រាក់​១​​លាន​​រៀល ឬ​២៥០​ដុល្លារ ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​៨០​ម៉ឺន​រៀល ស្មើនឹង​២០០​ដុល្លារ និង​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​៥០​ម៉ឺន​រៀល ស្មើនឹង​ជាង​១២៥​ដុល្លារ​៕