ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក ! ​ម្ចាស់​បទ «​បុណ្យ​គ្រី​ស្មាស់​» ជួល​ជាង​សក់មួយ​ខែ​1​ម៉ឺន​ផោន​​ឱ្យ​ធ្វើជា…

7 ឆ្នាំ មុន

វេ​ប​សាយ​«Yahoo» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Andros Georgion ប្អូនជីដូនមួយ​របស់​លោក George Michael តារាចម្រៀង​ជនជាតិ​អង់គ្លេស​ដែល​ស្លា.ប់​បាត់បង់​ជីវិត​កាលពី​ចុងឆ្នាំ​២០១៦ ថ្លែង​ថា

វេ​ប​សាយ​«Yahoo» កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Andros  Georgion ប្អូនជីដូនមួយ​របស់​លោក George Michael តារាចម្រៀង​ជនជាតិ​អង់គ្លេស​ដែល​ស្លាប់​បាត់បង់​ជីវិត ​កាលពី​ចុងឆ្នាំ​២០១៦ ថ្លែង​ថា លោក Fadi Fawaz ជាងកាត់សក់​ជនជាតិ​លី​បង់​អាយុ​៤៣​ឆ្នាំ គឺជា​គូស្នេហ៍​របស់​លោក George Michael បាន​ទទួល​ប្រាក់​ឈ្នួល​រាប់​ម៉ឺន​ផោន​។ សម្ព័ន្ធភាព​របស់​ពួក​គេ​ ស្ថិត​ក្នុង​ផ្នែក​ជំនួញ​សុទ្ធសាធ​មិនកើត​ឡើង​ពី​ក្តី​ស្រឡាញ់​ទេ ។

លោក George ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ២០១៦ ក្នុង​អាយុ​៥៣​ឆ្នាំ ខណៈ​លោក Fadi Fawaz ជា​អ្នក​ប្រទះ​ឃើញ​សព និង​ជា​មនុស្ស​ចុង​ក្រោយ​ដែល​រស់នៅ​រួម​គ្នា​ជាមួយ​អ្នកចម្រៀង​រូប​នោះ ។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​សមត្ថកិច្ច​ពិសោធន៍​លើ​សាកសព​បង្ហើប​ឱ្យ​ដឹង​ថា លោក George Michael ស្លាប់​បាត់បង់​ជីវិត​ដោយ​បេះដូង​ចុះ​ខ្សោយ និង​ទាក់ទិន​នឹង​ថ្លើម ។

លោក Andros និយាយ​ថា ខាង​ក្រុម​គ្រួសារ និង​បងប្អូន​ញាតិ​មិត្ត​របស់​លោក George មិន​ធ្លាប់​បាន​ទទួល​ដំណឹង​អ្វី​ពី​ជាងកាត់សក់​នោះ​ចាប់តាំងពី​លោក George ស្លាប់​បាត់បង់​ជីវិត​មក ។​ រូបគេ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​ល្អ ក្រោយ​ពី​ការ​ស្លាប់​របស់ George ។ គេ​មិន​ធ្លាប់​ក្លាយជា​ផ្នែក​មួយ​ក្នុង​ក្រុម​គ្រួសារ​នេះ​ទេ ព្រោះ​រូបគេ និង​លោក George បាន​សេពគប់​គ្នា​ក្នុង​លក្ខខណ្ឌ​ទទួល​ប្រាក់​ឈ្នួល​ក្នុង​មួយ​ខែ​ជាង​១០.០០០​ផោន និង​រស់នៅ​ក្នុងផ្ទះ​របស់​លោក George​។ ក្រៅពី​នេះ​នៅ​មាន​លក្ខខណ្ឌ​បន្ថែម​ថា ត្រូវ​ស្ថិត​នៅ​ទីនោះ​នៅ​ពេល​លោក George ត្រូវការ​មិត្ត ហើយ​កាលពី​ឆ្នាំ​មុន​លោក George ស្ទើរតែ​គ្មាន​ពេលទំនេរ​ជួប​គ្នា​ព្រោះតែ​រវល់​នឹង​ជំនួញ ប៉ុន្តែ​លោក Fadi ជា​មនុស្ស​ចុង​ក្រោយ​ដែល​បានឃើញ​លោក George នៅ​មានជីវិត ។ ប្រសិនបើ​គេ​ផ្តល់​ការ​គោរព​ដល់​ក្រុម​គ្រួសារ គេ​គួរ​ទាក់ទង​ដល់​ក្រុម​គ្រួសារ​របស់ George ។

ក្រោយ​ពី​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​សព​របស់​លោក George ត្រូវ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​៧ មីនា ២០១៧​មក លោក Fadi បាន​សរសេរ​តាម​ហ្វេ​ស​ប៊ុ​កថា  «F CK YOV, The Truth is Out» ឬ «Fuck You» ។

មានការ​ព្យាករ​ថា ពិធី​បញ្ចុះសព​លោក George Michael នឹង​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខែ​នេះ​ត្រូវ​រក្សា​ទុកជា​ការណ៍​សម្ងាត់ ខណៈ​ពេល​ប្រភព​ព័ត៌មាន​បង្ហើប​ឱ្យ​ដឹង​ថា សព​របស់​តារាចម្រៀង​ដ៏​ល្បី​នឹង​បញ្ចុះ​នៅ​ក្បែរ​ផ្នូរ របស់​លោកស្រី Lesley ជា​ម្តាយ ៕