ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស​ផ្លោង​ជាង​20​ម៉ែត្រ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​អូស​ជាង​២០​ម៉ែត្រ​រង​របួសធ្ងន់​២​នាក់

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​អូស​ជាង​២០​ម៉ែត្រ​រង​របួសធ្ងន់​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ មីនា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា  មុន​ពេល​កើតហេតុ​ពួក​គាត់​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ FINO ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ​1BG-5271 ជិះ​គ្នា​២​នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន​ជិះ​រេ​ពេញ​ផ្លូវ​បើក​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង​សង្ស័យ​ជន​រង​គ្រោះ​ស្រវឹងស្រា​ផង​បាន​បើក​បុក​ខឿន​សួនច្បារ​ពុះ​ចែកផ្លូវបណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ដួល​អូស​ជាង​២០​ម៉ែត្រ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​បោក​នឹង​ថ្នល់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រង​ចាំ​ជន​រង​គ្រោះ​យក​ត្រឡប់​ទៅ​វិញ ៕