ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱម្តាយខ្ញុំ ម្តាយគេ! ប្រឹង​ច្រូត​ស្មៅ​គោ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ត្រូវ​​​ប្រទះ​ឃើញ​ដេក​ស្លា.ប់នៅ​ក្បែរ​កា​រ៉ុ​ង​ស្មៅ​​លើ​ភ្លឺស្រែ ​ដែល​សមត្ថកិច្ច​ស​ន្និ​ដ្ឋាន​បឋម​ថា អាច​បណ្ដាល​​មក​ពី​ខ្យល់​.​គ ពេល​គាត់​កំពុង​ច្រូតស្មៅ​គោនោះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​ទី​១៦ មីនា ​ស្ថិតក្នុងភូមិ​ព្រៃ​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ។

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ត្រូវ​​​ប្រទះ​ឃើញ​ដេក​ស្លាប់នៅ​ក្បែរ​កា​រ៉ុ​ង​ស្មៅ​​លើ​ភ្លឺស្រែ ​ដែល​សមត្ថកិច្ច​ស​ន្និ​ដ្ឋាន​បឋម​ថា អាច​បណ្ដាល​​មក​ពី​ខ្យល់​.​គ ពេល​គាត់​កំពុង​ច្រូតស្មៅ​គោនោះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​ទី​១៦ មីនា ​ស្ថិតក្នុងភូមិ​ព្រៃ​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​វឿ​ន វន អាយុ​៥៧​ឆ្នាំ (​ដេក​ស្លាប់​ទាំង​ពាក់​ម៉ាស់​មុខ​) មាន​ទីលំនៅ​នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ ​បើ​តាម​សាច់ញាតិ​ថា គាត់ (​ស្ត្រី​រង​គ្រោះ​) បាន​ចេញពីផ្ទះ​ទៅ​ច្រូតស្មៅ​គោ​ខាងក្រោយ​ភូមិ នៅ​ម៉ោង​២​រសៀល (​ថ្ងៃ​កើតហេតុ​) ហើយ​បាត់​ដំណឹង​រហូត មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញទេ ។ ក្រោយ​ពី​បាត់​ដំណឹង​ដូច្នេះ ​ត្រូវក្រុមគ្រួសារ​​នាំ​គ្នា​ចេញទៅ​​រកទាំងយប់ លុះ​ជិ​ត​ពាក់កណ្ដាល​អធ្រាត្រ ទើប​ប្រទះ​ឃើញ​គាត់​លើ​ភ្លឺស្រែ ​ក៏បង្កការ​​ភ្ញាក់ផ្អើល​តែ​ម្តង ។