ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រដាល់​ជើងឯក​គោ​ជល់​រដូវ​កាល​ថ្មី​ ចាប់ផ្តើម​នៅ​ចុង​ស​ប្តា​ហ៍​នេះ​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​កំពូល​អ្នក​ប្រដាល់​ជើងឯក​គោ​ជល់​រដូវ​កាល​ថ្មី​ជំនាន់​ទី​៧​នៅ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៨ មីនា ចុង​ស​ប្តា​ហ៍​នេះ​ហើយ ។ នេះ​គឺជា​ការ​ប្រកួត​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ដែល​មាន​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៤​រូប​និង​កីឡាករ​ថៃ​៤​រូប​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ប្រចាំឆ្នាំ​២០១៧ ។

កីឡាករ​កម្ពុជា​មាន ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង​សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ។ ចំណែក កីឡាករ​ថៃ​មាន កុង​មេ​ង​ធី ស៊ី​ត​ប៉ុ​ម​ពឺ​នកីឡាករ មុង​ឃុន​កេ​ត ណា​យ៉ា​វ៉ា​វីវ កីឡាករ​ផ្ស័​ក្ស ស៊ុត​ប័ន និង​កីឡាករ ភិ​គុន​ងើ​ន ផា​ន់​និសា​មួយ​ថៃ ។

ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​វិល​ជុំ ស្វែងរក​កីឡាករ​ជើង​ខ្លាំង​ក្នុង​មួយ​ពូ​ល​ចំនួន​២​រូប សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត ។ចំណែក​ប្រាក់​រង្វាន់​វិញ កីឡាករ​ដែល​ជាប់​ជា​ម្ចាស់​ជើងឯក ទទួល​បាន​ខ្សែ​ក​មាស​មួយ​ខ្សែ​និង​ប្រាក់​រង្វាន់​២០​លាន​រៀល លេខ​២​ទទួល​បាន​ខ្សែ​ក​មាស​មួយ​ខ្សែ និង​ប្រាក់​រង្វាន់​១០​លាន​រៀល លេខ​៣​ទទួល​បាន​ខ្សែ​ក​មាស​មួយ​ខ្សែ និង​ប្រាក់​រង្វាន់​៦​លាន​រៀល និង​លេខ​៤​ទទួល​បាន​ពាន និង​ប្រាក់​រង្វាន់​៤​លាន​រៀល ។ ការ​ប្រកួត​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ដល់​ម៉ោង​៨​យប់ ។

លោក មាន សំ​អុល នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​រៀបចំ​កម្មវិធី​ប្រកួត​កីឡាប្រដាល់​នេះ​ឡើង​គឺ ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន ។ ជា​ពិសេស ក៏​ជា​ការ​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​គ្រប់​ប្រភេទ​ទម្ងន់​ទទួល​បាន​នូវ​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​បរទេស ។

លោក ឆឹង យ៉ៅ​យេ​ន អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ ក៏​ដូច​ជា​គ្រូបង្ហាត់​មិន​ត្រូវធ្វើ​អ្វី​ដែល​ជា​បញ្ហា​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សហព័ន្ធ​និង​ខ្លួនឯង​ឡើយ ។ ជា​ពិសេស ត្រូវ​តែ​គោរព​ឱ្យ​បាន​នូវ​សីលធម៌ វិន័យ និង​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ ៕