ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​គ្មាន​ការងារ​នៅ​អង់គ្លេស​ធ្លាក់​មក​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​41​ឆ្នាំ

7 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ទិន្នន័យ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា អត្រា​គ្មាន​ការងារ​របស់​អង់គ្លេស​បាន​ធ្លាក់​មក​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​៤១​ឆ្នាំ​មកនេះ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​នេះ​បាន​ធ្វើ​ឲ្យ​ការ​លូតលាស់​ប្រាក់បៀវត្ស​អន់​ថយ​ផង​ដែរ ។

ទីក្រុង​ឡុ​ង​ដ៍ ៖ ទិន្នន័យ​បាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា អត្រា​គ្មាន​ការងារ​របស់​អង់គ្លេស​បាន​ធ្លាក់​មក​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​៤១​ឆ្នាំ​មកនេះ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​នេះ​បាន​ធ្វើ​ឲ្យ​ការ​លូតលាស់​ប្រាក់បៀវត្ស​អន់​ថយ​ផង​ដែរ ។

ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ប្រទេស​នេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អត្រា​គ្មាន​ការងារ​ក្នុង​ត្រីមាស​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ៣១ មក​រា បាន​ធ្លាក់​ពី​៤,៨%​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៦ មក​ត្រឹម​៤,៧% ។

ការិយាល័យ​ខាងលើ​និយាយ​ថា ៖ « អត្រា​គ្មាន​ការងារ​បាន​ធ្លាក់​មក​ត្រឹម​៤,៧% ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយមក​ដល់​ខែមករា ឆ្នាំ ២០១៧ ។ អត្រា​នេះ​គឺ​ទាប បើ​គិត​តាំងពី​ខែមិថុនា ឆ្នាំ​១៩៧៥ មក​ម្ល៉េះ » ។

លោក Howard Archer សេដ្ឋវិទូ​របស់​អង់គ្លេស​បាន​ថ្លែង​និយាយ​ថា ៖ « ទីផ្សារ​ការងារ​កំពុង​តែ​ប្រសើរ​ឡើង ដែល​បង្ហាញ​ពី​ភាពរឹងមាំ​របស់​សេដ្ឋកិច្ច​ក្នុង​អំឡុង​ឆមាស​ទី​២ ឆ្នាំ​២០១៦ » ។ លោក​បន្ដ​ថា ៖ « ប៉ុន្តែ​ការ​អន់​ថយ​នៃ​ការ​លូតលាស់​ប្រាក់​ចំណូល​បាន​ជំរុញ​ឲ្យ​មានការ​កាត់​បន្ថយ​ការ​ចំណាយ ព្រោះតែ​ការ​កើនឡើង​នៃ​អតិផរណា ហើយ​វា​អាច​នឹង​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច​ផង​ដែរ » ។

វា​កើតឡើង​បន្ទាប់​ពី​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May មាន​គោលបំណង​ដកខ្លួន​ចេញពី EU នៅ​ចុងខែ​មីនា ។ លោក Archer និយាយ​ថា ៖ « ទីផ្សារ​ការងារ​ត្រូវ​បាន​ជួយ​ដោយ​ភាពរឹងមាំ​របស់​សេដ្ឋកិច្ច​ដែល​បន្ត​មាន​ឡើង​តាំងពី​ការ​បោះ​ឆ្នោត Brexit មក ប៉ុន្តែ​បង្ហាញ​សញ្ញា​ថា អតិថិជន​កំពុង​តែ​ដាក់​កំហិត​លើ​ការ​ចំណាយ​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​មាន​ជំនឿ​ថា ឆ្នាំ​២០១៧ នឹង​ជា​ឆ្នាំ​មិនល្អ​សម្រាប់​សេដ្ឋកិច្ច និង​ទីផ្សារ​ការងារ » ។

លោក​បន្ថែម​ថា ៖ « ការ​លើក​ឡើង​ពី​មាត្រា​៥០ ដោយ​ភ្លាម​ៗ​នឹង​ធ្វើ​ឲ្យ​ពិបាក​ចរចា​ជាមួយ EU ។ ដូច្នេះ ពួក​យើង​នឹង​មើលឃើញ​អត្រា​គ្មាន​ការងារ​ចាប់ផ្តើម​កើនឡើង ហើយ​គិត​ថា អត្រា​នេះ​អាច​នឹង​ឡើង​ដល់​៥,១% នៅ​ចុងឆ្នាំ​២០១៧ » ។

អ្នកវិភាគ​សង្ឃឹមថា ធនាគារជាតិ​របស់​ប្រទេស​នេះ​នឹង​រក្សា​អត្រា​ការ​ប្រាក់​ទាប​ស្មើ ០,២៥% ហើយនឹង​មិន​ផ្លាស់​ប្តូរ​កម្មវិធី​របស់​ពួក​គេ សម្រាប់​ជួយ​ដល់​សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស​ក្នុង​អំឡុង​ដំណើរការ​ចាកចេញ ៕