ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់ EU ទាក់ទិន​នឹង​ប្រេងដូង

7 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ កាលពី​ថ្ងៃ​ពុធ លោក Mah Siew Keong រដ្ឋមន្ត្រី​ឧស្សាហកម្ម​ដាំ​ដុះ​និង​ផលិតផល​បាន​ថ្លែង​ថា ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រទេស​ផលិត​ប្រេងដូង​ដ៏​ធំ​មួយ​បាន​ប្រឆាំង​ដាច់ខាត​លើ​សេចក្តីសម្រេច​របស់​

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ កាលពី​ថ្ងៃ​ពុធ លោក Mah Siew Keong រដ្ឋមន្ត្រី​ឧស្សាហកម្ម​ដាំ​ដុះ​និង​ផលិតផល​បាន​ថ្លែង​ថា ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រទេស​ផលិត​ប្រេងដូង​ដ៏​ធំ​មួយ​បាន​ប្រឆាំង​ដាច់ខាត​លើ​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប (EU) ចំពោះ​ផលិតផល​នេះ ។

លោក​បន្ដ​ថា សេចក្តីសម្រេច​នេះ​លើក​ឡើង​ពី​តម្រូវការ​សម្រាប់​សញ្ញាបត្រ​រួម​មួយ​ដែល​នឹង​ធានា​ថា មាន​តែ​អ្នក​ផលិត​ប្រេងដូង​ប្រកបដោយ​ភាព​ស្វ័​យ​ទ្រទ្រង់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទីផ្សារ EU ។

សេចក្តីសម្រេច​នឹង​ត្រូវ​ដាក់​ឲ្យ​សម្រេច​នា​ខែមេសា​ខាង​មុខ រួម​មានការ​តម្រូវ​ឲ្យ​បិទ​ស្លាក​ផលិតផល មាន​ន័យ​ថា ប្រេងដូង​ដែល​ត្រូវ​បាន​ផលិត​ដោយ​ស្វ័​យ​ទ្រទ្រង់​ទាំងនោះ ត្រូវ​ឆ្លងកាត់​ការ​វេច​ខ្ចប់​ដោយ​មាន​បច្ចេកវិទ្យា​ខ្ពស់ ។

លោក Mah និយាយ​ថា ម៉ា​ឡេ​ស៊ី​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្តីសម្រេច​នេះ ព្រោះ​វា​នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចូល​ប្រេងដូង​ទៅ​កាន់ EU ក៏​ដូច​ជា​ប៉ះពាល់​សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី​ទាំងមូល ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ EU គឺជា​ទីផ្សារ​ធំ​ជាងគេ​សម្រាប់​ប្រេងដូង និង​ផលិតផល​ប្រើប្រាស់​ប្រេងដូង​របស់​ម៉ា​ឡេ​ស៊ី ដែល​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៦ មាន​តម្លៃ​ដល់​ទៅ​២,២៥​ប៊ី​លាន​ដុល្លារ​ឯណោះ ។

លោក​និយាយ​ថា តម្រូវការ​សម្រាប់​ការ​វេច​ខ្ចប់​បាន​ដាក់​គោលដៅ​តែ​លើ​ផលិតផល​ប្រេងដូង ហើយ​វា​អាច​ត្រូវ​បាន​ចាត់​ទុក​ថា ខុស​នឹង​វិធានការ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​ដែរ​។ ទោះជា​យ៉ាងណា លោក​អះអាង​ថា ក្រសួង​លោក​នឹង​បន្ត​សហការ​ជាមួយ​ដៃគូ​ក្នុង EU ។

នេះ​គឺ​ផ្សេង​ពី​ការ​ផ្តួចផ្តើម​គំនិត​ធ្វើ​ឲ្យ​សមាជិក​ក្នុង​សហភាព​អឺរ៉ុប​មក​ធ្វើ​ទស្សនកិច្ច​ក្នុង​ចម្ការ​ដូងប្រេង ដើម្បី​អប់រំ​ពួក​គេ​ពី​ការ​ដាំ​ដុះ​ដ៏​មាន​ស្វ័​យ​ទ្រទ្រង់​ក្នុង​វិស័យ​ដូងប្រេង​របស់​ម៉ា​ឡេ​ស៊ី ។

យោង​តាម​លោក​រដ្ឋមន្ត្រី​រូប​នេះ ម៉ា​ឡេ​ស៊ី​នឹង​សហការ​ជាមួយ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្រោម​ក្រុមប្រឹក្សា​ប្រទេស​ផលិត​ដូងប្រេង (CPOPC) ដើម្បី​លើកតម្កើង​ការ​អភិវឌ្ឍ​បរិស្ថាន និង​ការ​អភិវឌ្ឍ​ស្វ័​យ​ទ្រទ្រង់​វិស័យ​ដូងប្រេង​ពី​ការ​ចូលរួម​ដល់​សេដ្ឋកិច្ច ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កង្វះ​ជីវជាតិ​ផង​ដែរ ៕