ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើរដូវ​ណា​ដែល​ភ្ញៀវ​ទេសចរ​សម្រុក​​ទៅ​លេង​រមណីយ​ដ្ឋាន​នៅ​ខេត្ត​កំពត?

7 ឆ្នាំ មុន

ខេត្តកំពត ៖ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ពី​គ្រប់​ទិស​ទី​តែងតែ​ចង់ទៅ​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ទឹក​ធ្លាក់​តា​ដា និង​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ​ និង​ទឹកផុស​តា​ដា​រូង​ច័ន្ទ ។ ទោះជា​យ៉ាងណា​ក្តី

ខេត្តកំពត ៖ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ពី​គ្រប់​ទិស​ទី​តែងតែ​ចង់ទៅ​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ទឹក​ធ្លាក់​តា​ដា និង​ទឹកធ្លាក់​ថ្ម​តា​ដា​សច្ចំ​ និង​ទឹកផុស​តា​ដា​រូង​ច័ន្ទ ។ ទោះជា​យ៉ាង​ណា​ក្តី ជ្រលង​ភ្នំ​ខាងលើ​រមណីយដ្ឋាន​ទេសចរណ៍​ទឹកឈូ ស្ថិត​នៅ​ក្នុង​ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត បាន​រីង​ទឹក​នៅ​រដូវប្រាំង​នេះ ធ្វើ​ឱ្យ​ភ្ញៀវ​ជាតិ ​និង​ភ្ញៀវ​ជាតិ វិល​ត្រឡប់​ថយក្រោយ​វិញ ។

អ្នក​រស់នៅ​ភ្នំពេញ​មួយ​គ្រួសារ​ដែល​ទៅ​លេង​ទឹកធ្លាក់​តា​ដា​និយាយ​ថា «​ខំ​នាំ​កូន​ប្រពន្ធ​ទៅ​លេង​តា​ដា តែ​អត់​ទឹក​ក៏​ត្រឡប់​ក្រោយ​វិញ​» ។

អ្នកទេសចរ​ម្នាក់​ទៀត​នៅ​ស្រុក​កំពង់ត្រាច​និយាយ​ថា ពេល​ជិះ​ម៉ូតូ​ចូល​ទៅ​រមណីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​តា​ដា​បង់ថ្លៃ​សំបុត្រ​ម្នាក់​៤​ពាន់​រៀល តែ​មិន​មានទឹក​ក៏​ត្រឡប់​ទៅ​ទឹកឈូ​វិញ ។ ទោះជា​យ៉ាងណា​ក្តី​ទឹកឈូ​ក៏​អស់​ទឹក​លេង​ទៀត ។

ជ្រលង​ភ្នំ​ត​ភ្ជាប់​ពី​ជួរ​ភ្នំ​បូកគោ​ត្រូវ​លោក​ញឹ​ម វណ្ណ​ដា ចំណាយ​ប្រាក់​អភិវឌ្ឍ​ឱ្យទៅ​ជា​កន្លែង​ទេសចរណ៍​ដ៏​សំខាន់​មួយ​ក្នុង​ខេត្តកំពត តែ​ខែប្រាំង​អត់​មានទឹក​ទេ ។ រីឯ​នៅ​ទឹកឈូ​ក៏​ខ្សត់​ទឹក​ដែរ ដោយសារ​តែ​បិទ​ទំនប់​ទឹក​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ ។

លោក​សយ ស៊ីណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ឱ្យ​ដឹង​ថា រមណី​ដ្ឋា​ន​ទឹកឈូ​នៅ​ខេត្តកំពត​ក្នុង​រដូវប្រាំង​នេះ​ពិតជា​ខ្សត់​ទឹក​មែន ។ ក្រុមហ៊ុន​ចិន​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ ដូច្នេះ​ហើយ​ជួន​ពេល​ខ្លះ​បិទ​ទឹក តែ​មិនយូរ​ទេ​។ គេ​បើកទឹក​តាម​តម្រូវការ តែ​មុន​ពេល​ធ្វើ​ទំនប់​នេះ​នៅ​ខែប្រាំង​ទឹកឈូ​រីងស្ងួត​អស់​ទៅ​ហើយ ។

លោក​សយ ស៊ី​ណុ​ល ឱ្យ​ដឹង​ថា ចំនួន​អ្នកទេសចរ​គិត​ត្រឹម​រយៈពេល​៣​ខែ​ឆ្នាំ​២០១៧ មិន​ទាន់​បាន​បូក​សរុប​ចំនួន​ទេ ៕