ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​លឿន​ពេក​ដល់​ផ្លូវ​កោង​បត់​មិន​ទាន់​ជ្រុល​ធ្លាក់​ស្រែ​ក្រឡាប់​៣-៤​ត្រឡប់ របួសធ្ងន់អ្នក​​បើក​បរ​ម្នាក់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​បើករថយន្ត​លឿន​ពេក ដល់​ផ្លូវ​កោង​បត់​មិន​ទាន់ ក៏​បណ្តា​លយ​ជ្រុល​ធ្លាក់​ស្រែ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​។

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​បើករថយន្ត​លឿន​ពេក ដល់​ផ្លូវ​កោង​បត់​មិន​ទាន់ ក៏​បណ្តា​លយ​ជ្រុល​ធ្លាក់​ស្រែ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៤៥​នាទី យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ស្ពាន​ជ្រៃ​បាក់ ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នោះ មានឈ្មោះ ឡុ​ញ សុ​វត្ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​លាប សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ឡិច​ស៊ី​ស ពាក់​ស្លាក​លេខ ភ្នំពេញ AJ-8902  ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កំពង់ឆ្នាំង​ទៅ​ភ្នំពេញ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ដែល​ជា​កន្លែង​ផ្លូវ​កោង​បត់​ឆ្វេង ដោយសារ រថយន្ត​មាន​ល្បឿន​លឿន មិន​អាច​បត់​បាន​ក៏​ជ្រុល​បុក​បង្កាន់ដៃស្ពាន​ធ្លាក់​ចូល​ស្រែ បណ្តាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់  ចំណែក​ជន​រង​គ្រោះ​បាន​ខ្ទាត​ចេញពី​រថយន្ត​ប្រមាណ​២០​ម៉ែត្រ រង​របួសធ្ងន់​ដេក​សន្លប់​ស្តូកស្តឹង​នៅ​ក្នុង​វាលស្រែ​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច ស្ទូច​យក​មក​រក្សា​ទុក​ដើម្បី​ដោះស្រាយ​ជាមួយ​ទ្រព្យសម្បត្តិ​សាធារណៈ​៕