ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោច​អធម៌​ប្រពន្ធ​ស្លា.ប់​នៅ​នឹង​កន្លែង​ចំណែក​ប្តី​រង​របួសធ្ងន់​ដោយសារ​…

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លា.ប់​ភ្លាម​នៅ​កន្លែង​កើតហេតុ និង​បុរស​ជា​ប្តី​បាន​រង​របួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ និង​បុរស​ជា​ប្តី​បាន​រង​របួសធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ មីនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ចន្លោះ​បង្គោល​ភ្លើង​លេខ​០១៤១​និង​០១៤២ ស្ថិត​ក្នុងភូមិ​ប្ញ​ស្សី​កណ្តាល ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ។

លោក​អនុសេនីយ៍ទោ​នាយ​សេនាធិការដ្ឋាន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ សង មេ​ត អាយុ​៥៩​ឆ្នាំ និង​ប្តី​រង​របួសធ្ងន់​ឈ្មោះ មាន សៀង អាយុ​៥៩​ឆ្នាំ ២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​សំរោង​ធំ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ មុន​ពេល​កើតហេតុ តាម​សាក្សី​បានឃើញ​និយាយ​ថា ម៉ូតូ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ពេល​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បាន​ប្តូរ​ទិស​ដៅ​ដោយ​បត់​ម៉ូតូ​ឆ្លងផ្លូវ​មក​ខាងឆ្វេង​ដៃ ស្រប​ពេល​នោះ មាន​រថយន្ត​១​គ្រឿង​ម៉ាក​មា​ការី​បា​ឡែ​ន ពាក់​ស្លាក​លេខ កំពង់ចាម 2A-5848 ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិន​ទាន់​បាន​បុក​អ្នក​ជិៈ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ប្តី​រង​របួសធ្ងន់ ហើយ​ត្រូវ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​នៅ​ស្រុក​មង្គល​បូ​រី ។

លោកនាយ​ផ្នែក​សេនាធិការ​រូប​នោះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​ធ្វើការ​វាស់វែង​រួច បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​ម៉ូតូ និង​រថយន្ត សមត្ថកិច្ច​យក​ទៅ​រក្សា​ទូក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​នា​ពេល​ក្រោយ ៕