ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​កម្ពុជា​2​រូប​ណាត់ជួប​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ភី​អិន​អិន​ថ្ងៃអាទិត្យ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ​ទី​១៩ មីនា ស​ប្ដា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ប៉ុន្តែ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ​ទី​១៩ មីនា ស​ប្ដា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​យ៉ាងណា​នោះ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។

ពៅ សក្ដិ​សិទ្ធ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឌេ​ត ប៊ុ​ន​ចុង ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។ តាម​ការ​ឱ្យ​ដឹង​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ។ ដូច្នេះ​ចំពោះ​ប្រវត្តិ​ប្រកួត​របស់​គេ​យ៉ាងណា​នោះ អត់​ទាន់​មាន​អ្នក​ណា​ដឹង​គ្រាន់តែ​មានការ​អះអាង​ថា គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ធ្លាប់​មាន​បទ​ពិសោធ​ប្រកួត​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិនតែប៉ុណ្ណោះ​នៅ​ស្រុក​ថៃ​ក្នុង​ប្រភេទ​ទម្ងន់​បែប​នេះ​អ្នក​ដែល​អាច​ផ្ដួល​គេ​បាន​កម្រ​មាន​ណាស់ ។ ចំណែក​ពៅ សក្ដិ​សិទ្ធ វិញ​នរណា​ក៏​ដឹង​ថា​ពី​មុនគេ​គឺជា​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​តែ​មួយ​រយៈ​មកនេះ​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​រាង​ចុះ​ខ្សោយ​ជាង​មុន​បន្តិច ។ ទោះបីជា​យ៉ាងណា គេ​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​ពៅ សក្ដិ​សិទ្ធ​ដដែល ទោះបី​កីឡាករ​រូប​នេះ​មិនសូវ​ពូកែ​ស្នៀត​កែង ប៉ុន្តែ​ផ្លែ​ជង្គង់​របស់​គេ​ពិតជា​សាហាវ​ខ្លាំង​ណាស់ ពេល​វាយ​ចេញ​ម្ដង​ៗ​មាន​ទម្ងន់​ធ្ងន់​ធ្វើ​ឱ្យ​គូប្រកួត​ពិបាក​ទប់ទល់ ។ ចាំ​មើល​តើ​ការ​ជួប​កីឡាករ​ថៃ​ដែល​មិន​ស្គាល់​ប្រវត្តិ​បែប​នេះ ពៅ សក្ដិ​សិទ្ធ អាច​ទៅ​រួច ឬ​អត់ ។

ឡុ​ង ឡា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​លេ​ក ឃុម ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ឡុ​ង ឡា ក៏​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​គ្រាន់បើ និង​មានចិត្ដ​សឿង​ទៀត​ផង ។ ប៉ុន្តែ​មួយ​រយៈ​មកនេះ​មិនសូវ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ប៉ុន្មាន​ទេ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​ពិបាក​សន្និដ្ឋាន​ខ្លាំង​ណាស់ ដោយសារ​កីឡាករ​ថៃ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ហើយ​អត់​មាន​អ្នក​ណា​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​ទៀត ។ ដូច្នេះ​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ​ម៉​ន វី​វ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ សិទ្ធ ច​ន្ទ្រា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ និង​កីឡាករ តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ៕