ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​តែ​មួយ​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ស្លា.ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ចំ​កន្លែង​តែ​មួយ

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ចំ​កន្លែង​តែ​មួយ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី និង​ម៉ោង​៥​និង​៥០​នាទី ថ្ងៃ​ទី​១៥ មីនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧ និង​១៨ ស្ថិត​ក្នុងភូមិ​ទួល​ក្រ​ប៉ៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១​គឺ​បុរស​ម្នាក់​ឈ្មោះ ភោគ ទ្រី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្នៅ ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CV-7239 ក្នុង​ទិស​ដៅ​អ្នក​លឿង​-​ភ្នំពេញ​ពេល​មក​ដល់​ចំណុច​ខាងលើ​បាន​បើក​វ៉ា​ជែង​រថយន្ត​មិន​ចាំ​ម៉ាក​ដែល​បើកបរ​ស្រប​ទិស​គ្នា​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​កុងតឺន័រ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0818 កំពុង​បើកបរ​ប​ញ្ជ្រា​ស់ទិស​គ្នា​ភ្នំពេញ​-​អ្នក​លឿង​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ និង​កន្លែង​កើតហេតុ​។

ករណី​ទី​2​គឺ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​គគីរ​ម្នាក់​ឈ្មោះ សេង សា​វុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ បាន​រង​របួសធ្ងន់​ខណៈ​កំពុង​ឈរ​ជួយ​សម្រួល​ចរាចរណ៍​ករណី​ក្នុង​ករណី​ទី​១​ក៏​ត្រូវ​បុរស​ម្នាក់​ឈ្មោះ ម៉​ន ម៉ាង អាយុ​៣៤​ឆ្នាំ ជា​សន្តិសុខ​មន្ទីរពេទ្យ​ជោ​រី​ភ្នំពេញ​មាន​ទីលំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ​បាន​ជិះ​ម៉ូតូ​មូ​យ​គ្រឿង​ម៉ាក​PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GH-7979 បើកបរ​ក្នុង​ទិស​ដៅ​អ្នក​លឿង​-​ភ្នំពេញ​មក​បុក​មន្ត្រី​ប៉ូលិស​ដែល​កំពុង​តែ​ឈរ​ធ្វើ​ចរាចរណ៍​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ៕