ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​អ្នក​ណា​មិន​ប៉ះ ! បែរជា​ប៉ះ​ចំ​កីឡាករ​ប្រដាល់​ជើង​ចាស់ ដេក​ស្អាត​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើក​រ៉ឺ​ម៉ក់​ម៉ូតូ​បុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ ហើយ​ចុះ​ទៅ​រក​វាយ​អ្នក​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ តែ​ប៉ះ​ចំ​អ្នក​បើក​ជា​កីឡាករ​ប្រដាល់​ជើងចាស សៅ ប៊ុ​ន​នឿ​ន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើក​រ៉ឺ​ម៉ក់​ម៉ូតូ​បុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ ហើយ​ចុះ​ទៅ​រក​វាយ​អ្នក​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ តែ​ប៉ះ​ចំ​អ្នក​បើក​ជា​កីឡាករ​ប្រដាល់​ជើងចាស សៅ ប៊ុ​ន​នឿ​ន ដាល់​មួយ​ដៃ​សន្លប់​មួយសន្ទុះ​ដឹងខ្លួន​វិញ​ស្វាង​ស្រា​តែ​ម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ មីនា តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​រដ្ឋសភា ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កីឡាករ​ប្រដាល់​ជើង​ចាស់ សៅ ប៊ុ​ន​នឿ​ន បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុមហ៊ុន​ខ្មែរ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-4110 តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​លិចទៅ​កើត ខណៈ​ពេល​មក​ដល់​រង្វង់​មូល​សម្តេច​ជួនណា​ត ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក់​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មិន​បាន​បន្ថយល្បឿន​ក៏​បាន​ប៉ះ ជាមួយ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​ខាងស្តាំ​បណ្តាល​ឱ្យ​កំ​ពិត​ទ្វារ​ខាងស្តាំ ភ្លាម​ៗ​នោះ​ដែល​ម្ចាស់​រ៉ឺ​ម៉ក់​ម៉ូតូ​ចុះ​ពីលើ​ម៉ូតូ​ចង់​រករឿង​វ៉ៃ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ដែល​ជា​កីឡាករ​ប្រដាល់​ជើង​ចាស់​ត្រូវ​កីឡាករ​ប្រដាល់ សៅ ប៊ុ​ន​នឿ​ន វាយ​មួយ​ដៃ​បណ្តាល​ឱ្យ​សន្លប់​អស់​មួយភាំង​រង​របួស​បែក​មាត់ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រ៉ឺ​ម៉ក់​ម៉ូតូ​ដឹងខ្លួន​ខុស​បាន​សុំ​ទោស​កីឡាករ សៅ ប៊ុ​ន​នឿ​ន  តែ​ដោយសារ​រថយន្ត​ខូចខាត​ដែរ​កីឡាករ​ដែល​ជា​អ្នក​បើករថយន្ត​ទាមទារ​សំណង​ចំនួន​៥០​ដុល្លារ​អ្នក​បើក​រ៉ឺ​ម៉ក់​ម៉ូតូ​អត់​មាន​ប្រាក់​សុំ​សង​១៥​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕