ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បី​ដួង​ចេញ​ទៅ​សម្តែង​ជូន​ជនរួមជាតិ​ខ្មែរ​នៅ​បារាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សំណូមពរ​ជនរួមជាតិ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង តារាចម្រៀង​បី​ដួង សុ​ន ស្រី​ពេជ្រ​, ស៊ូ ដា​ណេ និង​លោក​ជិន វ​ឌ្ឍ​នា បាន​ចេញ​ទៅ​សម្តែង​នៅ​ទីនោះ។

តារាចម្រៀង​កញ្ញា​ស៊ូ ដា​ណេ ចាកចេញ​ទៅ​សម្តែង​នៅ

រាជធានី​ភ្នំពេញ ៖ តាម​សំណូមពរ​ជនរួមជាតិ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង តារាចម្រៀង​បី​ដួង សុ​ន ស្រី​ពេជ្រ​, ស៊ូ ដា​ណេ និង​លោក​ជិន វ​ឌ្ឍ​នា បាន​ចេញ​ទៅ​សម្តែង​នៅ​ទីនោះ។

តារាចម្រៀង​កញ្ញា​ស៊ូ ដា​ណេ ចាកចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​ម្តងទៀត​ហើយ ក្រោយ​ពេល​បញ្ចេញ​ទេព​កោសល្យ​ក្នុងស្រុក​ជាង​១​ឆ្នាំ​។ ការ​ចាកចេញ​ទៅ​ប្រទេស​បារាំង​ជាមួយ​តារា​២​ដួង​ទៀត​នេះ កញ្ញា​ស្រអែម​ស្រស់​ដា​ណេ​តាំង​ជំហរ​មុតមាំ​នឹង​ផ្សព្វផ្សាយ​របាំ​ខ្មែរ​មួយ​ចំនួន ក្រៅពី​ច្រៀង ។

នា​រាត្រី​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៧ តារាចម្រៀង​មនោសញ្ចេតនា​៣​ដួង លោក​ជិន វ​ឌ្ឍ​នា​, កញ្ញា​សុ​ន ស្រី​ពេជ្រ និង​កញ្ញា​ស៊ូ ដា​ណេ បាន​លា​បងប្អូន សាច់ញាតិ និង​អ្នកគាំទ្រ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង​រយៈពេល​១​ខែ​កន្លះ ។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តារាចម្រៀង​ស៊ូ ដា​ណេ ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​នាង​, កញ្ញា​សុ​ន ស្រី​ពេជ្រ និង​លោក​ជិន វ​ឌ្ឍ​នា ចេញ​ទៅ​ប្រទេស​បារាំង​រហូត​ទាល់តែ​បុណ្យចូលឆ្នាំ​ខ្មែរ​រួច​ទើប​ត្រឡប់​មក​វិញ ។ រយៈពេល​មួយ​ខែ​កន្លះ​នេះ​នាង និង​ក្រុមការងារ​មាន​បទ​ចម្រៀង​ជា​ច្រើន​សម្រាប់​បម្រើ​អារម្មណ៍​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ​កម្សាន្ត ព្រមទាំង​ឈុត​ឆាក​សម្តែង​សាច់​រឿង​ខ្លះ​ទៀត ។

ការ​ផ្សព្វផ្សាយ​ស្តី​ពី​ពេលវេលា​សម្តែង​នោះ​អ្នក​រៀបចំ​បាន​ផ្សព្វផ្សាយ​រួចរាល់​អស់ហើយ ថែម​ទាំង​ឆ្លង​ដល់​ប្រទេស​អា​ឡឺ​ម៉​ង់ និង​ប្រទេស​ក្បែរ​នោះ​ទៀត​ផង ។

ចប់​ពី​សម្តែង​នៅ​ប្រទេស​បារាំង កញ្ញា​ស៊ូ ដា​ណេ នឹង​បន្ត​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា​ទៀត ។ នៅ​កា​ណា​ដា​នាង​មាន​គោលដៅ​ចម្បង​បង្ហាត់ ក្មេង​ៗ​នៅ​ទីនោះ​ឱ្យ​ចេះ​រាំ​របាំ​ខ្មែរ​ដូច​ជា​របាំ​ជូនពរ របាំ​នារី​ជា​ជួរ និង​របាំ​ខ្មែរ​ជា​ច្រើន​ទៀត​។ «​នាង​ខ្ញុំ​មិន​ចង់ឱ្យ​ពួក​គេ​ត្រឹមតែ​រាំ​ឱ្យ​តែ​បាន​មិន​មាន​ភាព​ទន់ភ្លន់​នោះ​ទេ គ្រា​ដែល​បងប្អូន​នៅ​ទីនោះ​នៅ​តែ​រក្សា​តម្លៃ​សិល្បៈ​ខ្មែរ​ជា​ដរាប ។ ក្រៅពី​បង្ហាត់​របាំ នាង​ខ្ញុំ​ក៏​សម្តែង ច្រៀង​រាំ​ដូច​នៅ​ប្រទេស​បារាំង​ដែរ » ។

កញ្ញា​ស៊ូ ដា​ណេ មាន​ទឹកដម​សំឡេង​ស្រ​ដៀង​អ្នកស្រី​ប៉ែន រ៉​ន ។ ក្រៅពី​ផ្នែក​ចម្រៀង​សម័យ នាង​ចេះ​សម្តែង​យីកេ​, ស្មូត្រ និង​ចេះ​ច្រៀង​បទ​ប្រពៃណី​ទៀត​ផង ៕​