ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក់​យ័ន្ដ​មិន​អាច​ជួយ​ការពារ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ជោ​លី

7 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​អេ​ន​ចេ​លី​ណា ជោ​លី បាន​សាក់​យ័ន្ដ​បន្ថែម​ទៀត​នៅ​លើ​ខ្នង​ប្រាថ្នា​ឱ្យ​ជីវិត​ប្ដី​-​ប្រពន្ធ​របស់​នាង​ស្ថិត​ស្ថិរ ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ខែ​ក្រោយមក​ក៏​លែងលះ​គ្នា ។

តារា​សម្ដែង​អេ​ន​ចេ​លី​ណា ជោ​លី បាន​លែងលះ​គ្នា​កាលពី​ឆ្នាំ​មុន ក្រោ​ពី​រស់នៅ​រួម​គ្នា​អស់​រយៈពេល​១២​ឆ្នាំ ។

កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ នាង​អេ​ន​ចេ​លី​ណា ជោ​លី ដោយ​ចង់ឱ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​រឹង​មាំ ក៏​សាក់​យ័ន្ដ​លើ​ខ្នង​ដោយ​ជួល​អ្នកជំនាញ​ខាង​សាក់​រូប​ពី​ប្រទេស​ថៃ​មក​សាក់​នៅ​លើ​ទឹកដី​កម្ពុជា ។

ក្នុងអំឡុងពេល​ឈប់​សម្រាក​ពី​ការ​ថត​ភាព​យ័ន្ដ​រឿង «​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​» នៅ​ប្រទេស​កម្ពុជា នាង​អេ​ន​ចេ​លី​ណា ជោ​លី បានឱ្យ​អ្នក​សាក់​រូប​ជនជាតិ​ថៃ​សាក់​៣​កន្លែង​នៅ​លើ​ខ្នង​របស់​នាង ដើម្បី​ការពារ​ភាព​អកុសល​នានា​ក្នុង​ក្រុម​គ្រួសារ ។ ចំណេ​ក​លោក​ប្រេត ភី​ត ជា​ប្ដី​ក៏​បាន​សាក់​លើ​ខ្លួន​ដូច​គ្នា ដោយ​សាក់​ជា​រូប​ព្រះពុទ្ធ​នៅ​ត្រង់​ក្បាលពោះ​ខាងឆ្វេង ដើម្បី​បញ្ចៀស​រឿង​អ​ពម​ង្គ​ម​នានា​លើ​ក្រុម​គ្រួសារ ។

រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​ពី​ការ​សាក់​នោះ​មក ប្រេត ភី​ត និង​អេ​ន​ចេ​លី​ណា ជោ​លី បាន​លែងលះ​គ្នា​ក្រោយ​ពី​រួមរស់​អស់​រយៈពេល​១២​ឆ្នាំ និង​រៀប​ការ​ជាមួយ​គ្នា​បាន​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ៕