ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​បន្ត​កែ​លម្អ​ពាណិជ្ជកម្ម និង​បរិយាកាស​អាជីវកម្ម

7 ឆ្នាំ មុន

ប្រទេស​ឡាវ ៖ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្តល់​ថវិកា​២,៥​លាន​ដុល្លារ​បន្ថែម​ពីលើ​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​លើក​ទី​២​កំពុង​ដំណើរការ (TDF II) ក្នុង​គោលដៅ​កែ​លម្អ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​បរិយាកាស​អាជីវកម្ម​របស់​ឡាវ ។

ប្រទេស​ឡាវ ៖ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្តល់​ថវិកា​២,៥​លាន​ដុល្លារ​បន្ថែម​ពីលើ​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​លើក​ទី​២​កំពុង​ដំណើរការ (TDF II) ក្នុង​គោលដៅ​កែ​លម្អ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​បរិយាកាស​អាជីវកម្ម​របស់​ឡាវ ។

ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ជា​ផ្លូវការ​នេះ ធ្វើ​ឡើង​នៅ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ក្នុង​ទីក្រុង​វៀងចន្ទន៍ ។

ជំនួយ​ឥត​សំណង​នេះ​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ពី​ប្រទេស​អូស្ត្រាលី តាម​រយៈ​ការ​ជឿ​ទុកចិត្ត​ពី​បណ្តា​ម្ចាស់​ជំនួយ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដំបូង​១៤​លាន​ដុល្លារ និង​វិភាគទាន​ពី​រដ្ឋាភិបាល​អូស្ត្រាលី អៀរ​ឡង់ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អា​ល្លឺ​ម៉​ង់ និង​ធនាគារពិភពលោក ។

កម្មវិធី TDF II កំពុង​អនុវត្ត​ដោយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ក្នុង​គោលដៅ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍន៍​បរិស្ថាន​បទ​ប្បញ្ញត្តិ​ងាយស្រួល​សម្រាប់​អាជីវកម្ម ។

កម្មវិធី TDF II មាន​ប្រសិទ្ធភាព​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៣ ខណៈ​កម្មវិធី TDF ដំបូង​ទទួល​បាន​ជោគជ័យ ដែល​មាន​សកម្មភាព​ពី​ខែសីហា ឆ្នាំ​២០០៨ ដល់​ខែមីនា ឆ្នាំ​២០១៣​។ ជំនួយ​ឧបត្ថម្ភ​ថ្មី​នេះ​នឹង​បង្កើន​រយៈពេល​គម្រោង​លើក​ទី​២ រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០១៨ ។

រហូត​មក​ដល់​បច្ចុប្បន្ន កម្មវិធី TDF II បាន​ជួយ​កែ​លម្អ​បរិស្ថាន​បទ​ប្បញ្ញត្តិ​ដែល​គ្រប់គ្រង​ចលនា​ទំនិញ និង​វិស័យ​សេវាកម្ម​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស ឧទាហរណ៍ ពាណិជ្ជកម្ម ទូរគមនាគមន៍ និង​កសិកម្ម ។

វា​ក៏​បាន​គាំទ្រ​ក្រុមហ៊ុន​ឯកជន​ជាង​២០០ ឱ្យ​ប្រកួតប្រជែង​កាន់តែ​ច្រើន តាម​រយៈ​កម្មវិធី​ជួយ​អាជីវកម្ម​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​ផ្ដល់​ការងារ​ផង​ដែរ ។

អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម លោក Somchith Inthamith ថ្លែង​ថា ៖ « គោលបំណង​សំខាន់​នៃ​កម្មវិធី TDF II គឺ​ផ្តោត​លើ​គោលនយោបាយ​ពាណិជ្ជកម្ម ការ​សម្រួល​ពាណិជ្ជកម្ម ការ​ប្រកួតប្រជែង និង​ពិពិធ​កម្ម » ។

ជំនួយ​បន្ថែម​នេះ​នឹង​ជួយ​គាំទ្រ​រដ្ឋាភិបាល សម្រាប់​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​លើក​ទី​៨ ដែល​ជា​អាទិភាព​បន្ត​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ បង្កើន​ផលិតភាព ព្រមទាំង​បង្កើន​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ និង​អន្តរជាតិ ។

នាយក​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ឡាវ លោក Sally L Burningham ឱ្យ​ដឹង​ថា ការ​ពង្រឹង​ពាណិជ្ជកម្ម និង​បរិស្ថាន​អាជីវកម្ម​សម្រាប់​វិស័យ​ឯកជន គឺជា​គន្លឹះ​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​មាន​និរន្តរភាព​ក្នុង​ប្រទេស​ឡាវ ។

ធនាគារពិភពលោក​រីករាយ​បន្ត​គាំទ្រ​ការ​អនុវត្ដ​កម្មវិធី TDF II ដែល​នឹង​ជួយ​បង្កើត​ការងារ​កាន់តែ​ច្រើន និង​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស ។

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​ឡាវ លោក John Williams ថ្លែង​ថា ៖ « ឡាវ​ត្រូវធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​លូតលាស់​ប្រកបដោយ​ចីរភាព និង​ផ្តល់​ភាព​ងាយស្រួល​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ហើយ​រដ្ឋាភិបាល​ត្រូវ​កែ​លម្អ​បរិស្ថាន​ពាណិជ្ជកម្ម និង​បរិយាកាស​អាជីវកម្ម » ៕